**លោក ហ្សេលេនស្គី ចេញផ្សាយលិខិតចំហមួយទៅកាន់លោក ពូទីន ស្នើជួបចរចាគ្នាដើម្បីស្វែងរកកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំនេះ**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ**សម្តេចធិបតី អបអរសាទរ ខួបលើកទី៣០ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ៖ «សំណល់សូន្យ»**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន

កម្ពុជា-ចិន នឹងជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីកសាងអនាគតរួម

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហ​ប្រតិ​បត្តិការអន្តរជាតិ និងឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូត​ចិនប្រចាំកម្ពុជា បានសម្តែងការពេញចិត្តចំពោះស្ថានភាពបច្ចុប្បន្ន​នៃទំនាក់ទំនង​ទ្វេភាគី​ដ៏យូរអង្វែង និងពហុសណ្ឋានរវាងប្រទេសទាំងពីរ។

ការបង្ហាញនូវការពេញចិត្តចំពោះស្ថានភាពនៃទំនាក់ទំនងរវាងកម្ពុជា-ចិន ពីសំណាក់អ្នកការទូតដ៏ចំណានទាំងពីររូប បានស្តែងឡើងក្នុងជំនួបសម្ដែង​ការ​គួរសមនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងការបរទេសកម្ពុជា។

នៅក្នុងជំនួបនោះ ឯកឧត្តមឯកអគ្គរដ្ឋទូតចិន បានពាំនាំនូវការអបអរសាទរ​យ៉ាងកក់​ក្ដៅរ​បស់ឯកឧត្តម វ៉ាង យី សមាជិកការិយាល័យនយោបាយបក្សកុម្មុយនិស្តចិន ប្រធាន​ការិយាល័យគណៈកម្មការកិច្ចការបរទេស និងជារដ្ឋមន្ត្រីការបរទេសរបស់​ចិន ជូនឯកឧត្តមឧបនាយករដ្ឋមន្តី ប្រាក់ សុខុន ដែលត្រូវបានតែងតាំងជាថ្មី ជារដ្ឋ​មន្ត្រី​ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ពីសេចក្តីរីករាយឥតឧបមា និងការត្រៀម​បន្ត​ទំនាក់ទំនងការងារដ៏ជិតស្និទ្ធជាថ្មីឡើងវិញរបស់ឯកឧត្តម វ៉ាង យី ជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណភាគីចិន ចំពោះការផ្ដល់ការត្រួត​ពិនិត្យ​ដ៏ពិសេស ដល់ព្រះរាជសុខភាពរបស់ព្រះករុណាព្រះមហាក្សត្រ និងសម្ដេច​ម៉ែ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅថ្វាយចំពោះអង្គព្រះមហាក្សត្រ និង សម្តេចម៉ែ ដែលជានិម្មិតរូបបង្ហាញពីការជឿទុកចិត្តយ៉ាងជ្រាលជ្រៅ និងចំណងមិត្តភាពដ៏រឹង​មាំរវាងកម្ពុជា និងចិន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានពិភាក្សាជាមួយឯកឧត្តមឯកអគ្គរដ្ឋទូតចិន អំពី​ការៀបចំ​ដំណើរទស្សនកិច្ចផ្លូវការនាពេលខាងមុខរបស់សម្តេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ទៅកាន់​ប្រទេសចិន ដោយ​បានគូសបញ្ជាក់ពីតម្លៃនៃដំណើរទស្សនកិច្ចនេះ ក្នុងការពង្រឹងបន្ថែមភាពជា​ដៃ​គូយុទ្ធិសាស្ត គ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការ​ត្បូង​ពេជ្រ សំដៅទៅឆ្ពោះទៅកាន់អនាគតរួមគ្នាដើម្បីសន្តិភាព វិបុលភាព និងការ​អភិវឌ្ឍ។ ការរៀបចំដំណើរទស្សនកិច្ចរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទៅកាន់ប្រទេសចិន ក៏ត្រូវបានពិភាក្សាផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូតបានអះអាងពីការប្ដេជ្ញាចិត្ត​ក្នុង​ការអនុវត្តឱ្យបានជោគជ័យនូវកុងសង់ស៊ុស និងការប្ដេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​ពីរ ដើម្បីជំរុញគម្រោងសំខាន់ៗដូចជា ច្រករបៀង និងស្រូវ ច្រករបៀង​អភិវឌ្ឍន៍ឧស្សាហកម្ម គម្រោង អភិវឌ្ឍន៍កសិកម្មទំនើប និងគម្រោងថាមពល​ចម្រុះ ក៏ដូចជាការលើកកម្ពស់ការកសាងសហគមន៍ កម្ពុជា-ចិន ប្រកបដោយគុណ​ភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ក្នុងការកសាងអនាគតរួមគ្ន នៅយុគសម័យ​ថ្មី ដោយចាត់ទុកជាគំរូសម្រាប់មនុស្សជាតិ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកយ៉ាង​សំខាន់​របស់ប្រទេសចិន ដល់ការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ កសិកម្ម ថាមពល និងគម្រោងហេដ្ឋារចនាសម្ព័ន្ធ។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានរំលឹកឡើងវិញ នូវការគាំទ្រឥតងាកររបស់ចិនសម្រាប់ការ​អភិវឌ្ឍរបស់កម្ពុជា រួមទាំងគម្រោងព្រែកជីកហ្វូណនតេជោ និងការប្តេជ្ញាចិត្តរបស់​ចិនក្នុងការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគទ្វភាគី។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងការសាទរចំពោះការ កំណត់​​យកឆ្នាំ២០២៥ ជាឆ្នាំទេសចរណ៍កម្ពុជា-ចិន។

ភាគីទាំងពីរ​បានពិភាក្សា​អំពីសារៈ​សំខាន់ន ការបង្កើនជើងហោះហើរត្រង់ និងការកែលម្អហេដ្ឋារចនា​សម្ព័ន្ធ​ទេសចរណ៍ ដើម្បីស្ដារឡើងវិញនូវ ចំនួនភ្ញៀវទេសចរចិនមកកំសាន្តនៅកម្ពុជា​ឱ្យដូចមុនមានជំងឺរាតត្បាតកូវីដ-១៩។

ទន្ទឹមនឹងការ​ផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលជា​ផល​ប្រយោជន៍រួម ឯកឧត្តមឧបនាយករដ្ឋមន្រ្តី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានសង្កត់ធ្ងន់លើការ​គាំទ្រ​គ្នាទៅវិញទៅមក នៅក្នុងវេទិកាអន្តរជាតិ និងបានអះអាងជាថ្មីពីការប្តេជ្ញាចិត្ត​រួមគ្នា​ក្នុងការលើកកម្ពស់ សន្តិភាព ស្ថិរភាពក្នុងតំបន់ និងអន្តរជាតិ។ ភាគីទាំងពីរ​គូសបញ្ជាក់ថែមទៀតពីសារៈសំខាន់នៃការសន្ទនា និងកិច្ចសហប្រតិបត្តិ​ការ​ដើម្បី​ដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងសកលលោក ៕

អត្ថបទដែលជាប់ទាក់ទង