**​លោក Ding Xuexiang អញ្ជើញ​​ជា​អធិបតី​ក្នុង​ពិធីបើក​​ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទី៤ ព្រម​និង​ថ្លែង​សុន្ទរកថាគន្លឹះ​**លោកស្រី តៅ សុខម៉ារ៉ា ដឹកនាំកិច្ចប្រជុំពិភាក្សានិងសិក្សាស្វែងយល់ការបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់តួនាទីភារកិច្ចស្រ្តី ក្នុងភាពជាអ្នកដឹកនាំនៅរដ្ឋបាលខេត្តត្បូងឃ្មុំ**ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ និងអាជីវកម្មប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ទីតាំងរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី , លោក ម៉ឹង ស៊ីនាថ ជំនួសលោក មួង ប៉ាង**សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅ ស្តីពី «២៥ឆ្នាំ នៃសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ​ និងការអភិវឌ្ឍ»**ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយឧបត្ថម្ភដល់គ្រួសារសមាជិក០២នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!**ស្នងការរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ ២៤នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស ៤ករណីផ្សេងគ្នា**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ប្រគល់ភារកិច្ចជូនគណៈកម្មការទី៩ ពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី ផ្លូវថ្នល់**នគរបាលស្រុកស្វាយចេក ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ជាបន្តបន្ទាប់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលសម្រេចបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ លើផលិតផលស៊ីម៉ងត៍ក្នុងស្រុកសម្រាប់រយៈពេល ២ ឆ្នាំទៀត**បារាំង៖ រលកកម្ដៅខ្លាំងបណ្ដាលឱ្យមនុស្សយ៉ាងហោច ១៨នាក់បានស្លាប់**ក្រសួងបរិស្ថាន ជំរុញការចែកកូនឈើជូនប្រជាពលរដ្ឋ តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦**អាមេរិក និងអ៊ីរ៉ង់ សម្រេច «វឌ្ឍនភាពគួរឱ្យលើកទឹកចិត្ត» នៅក្នុងកិច្ចចរចាសន្តិភាពជុំទីមួយ**UN៖ រយៈពេលត្រឹមតែ៦ខែ កងទ័ពរបបសឹកមីយ៉ាន់ម៉ា បានសម្លាប់ប្រជាពលរដ្ឋស៊ីវិលអស់ជាង៧០០នាក់ ដោយជាងពាក់កណ្តាល គឺជាស្ត្រី និងកុមារ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជេីញជាអធិបតីភាព ក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ**ទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសចិន នៅខាងក្រៅកិច្ចប្រជុំទីប្រឹក្សាសន្តិសុខជាតិ BRICS ក្នុងទីក្រុងញូវដេលី**លោក Rubio នឹងបំពេញទស្សនកិច្ចទៅកាន់អេមីរ៉ាតអារ៉ាប់រួម គូវ៉ែត និងបារ៉ែន ក្នុងគោលបំណងបញ្ចុះបញ្ចូល និងពន្យល់សម្ព័ន្ធមិត្តអារ៉ាប់ដោយផ្ទាល់ ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបឋមរវាងអាមេរិក និងអ៊ីរ៉ង់**វិចារណកថា៖ សេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចេញពីបេះដូង ជូនចំពោះក្មួយៗសិស្សានុសិស្ស និងប្រជាពលរដ្ឋកម្ពុជាគ្រប់រូប**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំលើកទី២ របស់ក្រុមការងារបច្ចេកកម្ពុជា-វៀតណាម នៅក្រុងហូជីមិញ

ឯកអគ្គរដ្ឋទូតកម្ពុជានិងថ្នាក់ដឹកនាំអ.ម.តប្រាប់ដល់និស្សិតកម្ពុជាកំពុងរៀននៅប្រទេសចិនត្រូវបន្តពង្រឹងចំណងមិត្តភាពជាមួយម្ចាស់ផ្ទះឱ្យកាន់តែរឹងមាំ

ភ្នំពេញ៖ លោកជំទាវបណ្ឌិត សឿង រដ្ឋចាវី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន និងឯកឧត្តម ឡាវ វ៉ាន់ ប្រធានការិយាល័យគ្រឹះស្ថានសិក្សានៃសមាគមសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានណែនាំដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅក្រុងប៉េកាំង និងក្រុងធានជីន សាធារណរដ្ឋប្រជាមានិតចិនប្រមាណ២៧០នាក់ត្រូវបន្តពង្រឹងចំណងមិត្តភាពជាមួយភាគីចិនឱ្យកាន់តែរឹងមាំដូចដែលថ្នាក់ដឹកនាំប្រទេសយើងទាំងពីរកំពុងអនុវត្តន៍តាំងពីអតីកាលរហូតមកដល់បច្ចុប្បន្ន។ការណែនាំនេះធ្វើឡើងក្នុងពិធីសំណេះសំណាល និងអាហារសាមគ្គីជាមួយនិស្សិតកម្ពុជាដែលកំពុងសិក្សា នៅក្រុងប៉េកាំង និងក្រុងធានជីន សាធារណរដ្ឋប្រជាមានិតចិន ប្រមាណ ២៧០នាក់ នាល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
ថ្លែងក្នុងពិធីនេះ ឯកឧត្តម ឡាវ វ៉ាន់ បានពាំនាំនូវការសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងជាប្រធានសមាគម អ.ម.ត ដល់និស្សិតដែលកំពុងសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន។
ឯកឧត្តមបន្តថា កត្តាសុខសន្តិភាពរបស់កម្ពុជា បានផ្តល់ឱកាសដល់និស្សិតខ្មែរសិក្សារៀនសូត្រពេញលេញ និងបន្តការសិក្សានៅក្រៅប្រទេស ឯកឧត្តម គូសបញ្ជាក់ថា និស្សិតទាំងអស់ត្រូវដឹងគុណបំណាច់ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាវីរជន ដ៏ឆ្នើមរបស់កម្ពុជាក្នុងការនាំសន្តិភាព និងការអភិវឌ្ឍ។ បន្ថែមពីនេះ ឯកឧត្តម បានលើកឡើងថា ក្រោមការដឹកនាំបន្តវេនរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តថែរក្សាសន្តិភាព និងធ្វើឱ្យកម្ពុជាកាន់តែមានការអភិវឌ្ឍបន្ថែមទៀត ដូច្នេះកូនខ្មែរគ្រប់រូបត្រូវសាមគ្គីភាពនិងរួបរួមគ្នា មានតែសាមគ្គីភាពទេទើបធ្វើឱ្យខ្មែរខ្លាំង ខ្មែរមានកេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិ លើសពីនេះនិស្សិតទាំងអស់ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីមកបន្តចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ស្វាហាប់ និងប៉ិនប្រសព្វរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

លោកជំទាវបណ្ឌិត សឿង រដ្ឋចាវី បានផ្ដាំផ្ញើដល់និស្សិតកម្ពុជាទាំងអស់ត្រូវសាមគ្គីភាពគ្នា រួបរួមគ្នា និងត្រូវចេះសហការជួយគ្នាទៅវិញទៅមក។ លោកជំទាវបណ្ឌិត បន្តថា ការជួបជុំគ្នាថ្ងៃនេះ ពិតជាមានសារសំខាន់ណាស់ដើម្បីបង្កើតទំនាក់ទំនងរវាងខ្មែរនិងនិស្សិតខ្មែរ ដែលមករៀននៅក្រៅប្រទេស ។
ជាមួយគ្នានេះ លោកជំទាវបណ្ឌិត ក៏បានផ្តាំផ្ញើដល់និស្សិតទាំងអស់ត្រូវចូលរួមថែរក្សាចំណងមិត្តភាពជាមួយបរទេសតាមរយៈពង្រឹងចាស់ ជាពិសេសប្រទេសចិន ដែលជាមិត្តដ៏ល្អរបស់ប្រទេសកម្ពុជា និងបានរួមចំណែកជាច្រើនក្នុងការជួយការអភិវឌ្ឍប្រទេសកម្ពុជា ទន្ទឹមនេះក៏ត្រូវពង្រីកថ្មីបន្ថែមទៀត ជាមួយបណ្តាប្រទេសជាមិត្តផ្សេងៗ។ ជាចុងក្រោយ លោកជំទាវ បានផ្តាំផ្ញើដល់និស្សិតទាំងអស់ត្រូវចូលរួមលើកកម្ពស់កិត្យានុភាពប្រទេសជាតិ តាមរយៈធ្វើជានិស្សិតល្អ និងខិតខំប្រឹងប្រែងរៀនសូត្រឱ្យខ្លាំងពូកែនៅក្នុងសាកលវិទ្យាល័យ៕

អត្ថបទដែលជាប់ទាក់ទង