**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

កងកម្លាំងប្រដាប់អាវុធរបស់ចក្រភពអង់គ្លេស ត្រៀមខ្លួនជាស្រេចដើម្បីប្រយុទ្ធជាមួយរុស្ស៊ី

ឡុងដ៍៖ បើតាមការចុះផ្សាយរបស់កាសែត Politico កងកម្លាំងប្រដាប់អាវុធរបស់ចក្រភពអង់គ្លេស ត្រៀមខ្លួនជាស្រេចដើម្បីប្រយុទ្ធជាមួយរុស្ស៊ី ប្រសិនបើលោក វ្ល៉ាឌីមៀ ពូទីន ហ៊ានឈ្លានពានប្រទេសអឺរ៉ុបខាងកើតមួយផ្សេងទៀត។ ប្រមុខយោធាកំពូលរបស់ចក្រភពអង់គ្លេស បានលើកឡើងបែបនេះ កាលពីថ្ងៃព្រហស្បតិ៍ទី២១ ខែវិច្ឆិកា។

លោក រ៉ូប ម៉ាហ្គោវ៉ាន់ អនុប្រធានបុគ្គលិកការពារជាតិអង់គ្លេស បានប្រាប់គណៈកម្មាធិការការពារសភាថា៖«ប្រសិនបើកងទ័ពអង់គ្លេសត្រូវបានស្នើសុំឱ្យប្រយុទ្ធនៅយប់នេះ ពួកយើងនឹងប្រយុទ្ធនៅយប់នេះតែម្ដង។ ប្រសិនបើរុស្ស៊ីឈ្លានពានអឺរ៉ុបខាងកើតយប់នេះ នោះយើងនឹងប្រយុទ្ធជាមួយពួកគេ»។ ការអត្ថាធិប្បាយដ៏គួរឱ្យភ្ញាក់ផ្អើលនេះបានកើតឡើងនៅពេលដែលសមាជិកសភាសួរលោក ម៉ាហ្គោវ៉ាន់ កាលពីថ្ងៃព្រហស្បតិ៍ថា តើកងពលតូចអង់គ្លេសប៉ុន្មាននាក់ អាចទៅដល់ផ្នែកខាងកើតរបស់អង្គការណាតូនៅក្នុងព្រឹត្តិការណ៍នៃការបង្កហេតុដ៏ធំដោយប្រទេសរុស្ស៊ី?

ទោះបីជាមានការអះអាងដ៏រឹងប៉ឹងរបស់លោក ម៉ាហ្គោវ៉ាន់ ក្ដីកង្វល់នៅតែមានអំពីសមត្ថភាពយោធារបស់ចក្រភពអង់គ្លេស ក្នុងករណីផ្ទុះសង្គ្រាមនៅអឺរ៉ុប។ កងទ័ពដីគោករបស់ចក្រភពអង់គ្លេស មានទំហំតូចបំផុតចាប់តាំងពីទសវត្សរ៍ឆ្នាំ១៧០០។ កាលពីខែមុន រដ្ឋមន្ត្រីការពារជាតិចក្រភពអង់គ្លេស លោក ចន ហេលី ប្រាប់កាសែត Politico ថា៖«ស្ថានភាពនៃកងកម្លាំងប្រដាប់អាវុធអាក្រក់ជាងអ្វីដែលយើងគិត បន្ទាប់ពីគណបក្សការងារបានចូលកាន់កាប់រដ្ឋាភិបាលនៅរដូវក្ដៅ»។

លោក ហេលី បានប្រកាសនៅរសៀលថ្ងៃពុធថា ចក្រភពអង់គ្លេសកំពុងកាត់បន្ថយនាវាចម្បាំងចំនួន៥គ្រឿង និងឧទ្ធម្ភាគចក្រយោធា និងយន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿង ជាផ្នែកមួយនៃកម្មវិធីកាត់បន្ថយការចំណាយ។ បច្ចុប្បន្ន ចក្រភពអង់គ្លេសកំពុងពិនិត្យឡើងវិញនូវយុទ្ធសាស្ត្រការពារជាតិ។

ការប្រកាសយ៉ាងឱឡារិករបស់មេទ័ពអង់គ្លេស លោក ម៉ាហ្គោវ៉ាន់ បានកើតឡើងនៅពេលដែលក្រសួងការពារជាតិ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា កងទ័ពអង់គ្លេស បានបញ្ចប់ការសាកល្បងបាញ់ផ្ទាល់របស់កាំភ្លើងធំ Archer Mobile Howitzer ជាប្រព័ន្ធកាំភ្លើងធំដែលត្រូវបានរចនាឡើងសម្រាប់ការដាក់ពង្រាយយ៉ាងឆាប់រហ័ស។ វាបានកើតឡើងក្នុងអំឡុងពេល១២ថ្ងៃ នៃការហ្វឹកហ្វឺនអង្គការណាតូនៅប្រទេសហ្វាំងឡង់។ ក្ដីបារម្ភអំពីការកើនឡើងការឈ្លានពានរបស់រុស្ស៊ី កំពុងកើនឡើងនៅក្នុងទ្វីបអឺរ៉ុប ជំរុញដោយការជឿនលឿនរបស់រដ្ឋធានីម៉ូស្គូនៅសមរភូមិភាគខាងកើតអ៊ុយក្រែន។

សមាជិកអង្គការណាតូនៅអឺរ៉ុបខាងកើត រួមមាន៖ ឡាតវី និងអេស្តូនី បានឃ្លាំមើលការឈ្លានពានពេញលេញរបស់រុស្ស៊ីលើអ៊ុយក្រែនឥតដាក់ភ្នែក ខណៈប្រទេសហ្វាំងឡង់ ដែលមានព្រំប្រទល់ជាប់រុស្ស៊ីនៅភាគខាងកើត ទើបតែសប្តាហ៍នេះ បានព្រមានអំពីការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ ច្បាប់របស់អង្គការណាតូ ស្តីពីការការពារសមូហភាព ចែងថា ការវាយប្រហារលើសមាជិកណាមួយ ត្រូវបានគេចាត់ទុកថា ជាការវាយប្រហារលើអង្គការទាំងមូល៕

អត្ថបទដែលជាប់ទាក់ទង