**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់កម្លាំងនគរបាលទូទាំងខេត្តព្រះវិហារ ត្រូវពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ បានណែនាំ និងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់កម្លាំងនគរបាលទូទាំងខេត្តព្រះវិហារ ត្រូវពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ ពិសេសត្រូវខិតខំបង្ក្រាបបទល្មើសនានាក្នុងមូលដ្ឋានឈរជើងឱ្យមានប្រសិទ្ធិភាព។

លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា បានដាក់បទបញ្ជារដូចនេះ នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសដែលលោកដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិប្រចាំខែវិច្ឆិកា ពង្រឹងជម្រុញការអនុវត្តគោលនយោបាយ«ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» និងលើកទិសដៅការងារបន្តរបស់ស្នងការដ្ឋាននគរបាលខេត្ត ដោយមានការចូលរួមពីសំណាក់ លោក លោកស្រី ស្នងការរង នាយ នាយរងការិយាល័យ អធិការ អធិការរង ក្រុង ស្រុកទាំង០៨ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៥១ឃុំ សង្កាត់។

ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា បានថ្លែងនូវការកោតសរសើរដល់កម្លាំងនគរបាលចំណុះស្នងការដ្ឋាន នគរបាលខេត្តទាំងអស់ ដែលតែងតែអនុវត្តបានយ៉ាងល្អប្រសើរបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ដូចជាគណៈបញ្ជាការឯកភាពខេត្តព្រះវិហារ ពិសេសរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ល្អ ក្នុងពិធីប្រណាំងទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅទំនប់៩៥ កាលពីពេលថ្មីៗកន្លងទៅនេះ។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ទោស្នងការ បានថ្លែងផ្តល់អនុសាសន៍ដឹកនាំ និងដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ ដល់កម្លាំងនគរបាលទូទាំងខេត្តព្រះវិហារ ត្រូវយកចិត្តទុកដាក់ចំពោះការ ការពាររក្សាសន្តិសុខ សណ្តាប់សាធារណៈ និងខិតខំប្រឹងប្រែងបម្រើសេវាសាធារណ: ជូនប្រជាពលរដ្ឋប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៌ និងឆ្លើយតបរាល់សំណូមពរ តម្រូវការដែលពួកគាត់ចង់បាន។ ពិសេសត្រូវខិតខំបង្រ្កាបទប់ស្កាត់រាល់បទល្មើសនានាក្នុងមូលដ្ឋានឱ្យមានប្រសិទ្ធិភាព ដូចជាបទល្មើសក្មេងទំនើង បទល្មើសល្បែងស៊ីសងខុសច្បាប់ បទល្មើសគ្រឿងញៀន ក៏ដូចជាបទល្មើសធនធានធម្មជាតិ និងបទល្មើសនេសាទខុសច្បាប់ផងដែរ។

លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ក៏បានប្រគល់ជូននូវសៀវភៅផែនការយុទ្ធសាស្ត្ររយៈពេល ០៥ឆ្នាំ(២០២៤-២០២៩) របស់ក្រសួងមហាផ្ទៃ និងផ្ដល់ជូននូវលិខិតសរសើរ ដល់មន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង