**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

រដ្ឋមន្ត្រីមហាផ្ទៃ ណែនាំរដ្ឋបាលខេត្តជាប់ព្រំដែន បន្តពង្រឹងកិច្ចសហការល្អជាមួយភាគីថៃ

ភ្នំពេញ៖ ថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីនគរបាលអន្តោប្រវេសន៍ប្រចាំប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិ ខេត្តប៉ៃលិន នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំរដ្ឋបាលខេត្តប៉ៃលិន និងបណ្ដារដ្ឋបាលខេត្តជាប់ព្រំដែនប្រទេសថៃផ្សេងទៀត យកចិត្តទុកដាក់ពង្រឹងកិច្ចសហការជាមួយអាជ្ញាធរខេត្តថៃជាប់ព្រំដែនប្រទេសកម្ពុជាឱ្យបានល្អ ដើម្បីថែរក្សាបរិយាកាសមិត្តភាព ផលប្រយោជន៍ជាតិ និងប្រជាជនទាំងសងខាង។

បើតាម ឯកឧត្តមអភិសន្តិបណ្ឌិត ក្រុមប្រឆាំងជ្រុលនិយមខ្មែរនៅក្រៅប្រទេសមួយក្ដាប់តូច និងក្រុមប្រឆាំងជ្រុលនិយមថៃខ្លះ បានព្យាយាមយកកិច្ចការព្រំដែនដែលរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរបាន និងកំពុងរួមគ្នាដោះស្រាយដោយសន្តិវិធី ទៅធ្វើជាឈ្នាន់នយោបាយថ្មីមួយទៀត ដើម្បីបញ្ឆេះឱ្យមានការប្រឈមមុខដាក់គ្នារវាងជាតិ និងប្រជាជនប្រទេសទាំងពីរ និងក៏ដើម្បីសម្រេចមហិច្ឆតាដណ្ដើមអំណាច តាមវិធីសាស្រ្តផ្សព្វផ្សាយ អត្ថាធិប្បាយចោទប្រកាន់ និងបំផុសបំផុលនូវព័ត៌មានមិនពិត ទាំងលើបណ្ដាញសង្គម និងទាំងតាមប្រព័ន្ធផ្សព្វផ្សាយគ្មានវិជ្ជាជីវៈ។

គួរកត់សម្គាល់ថា ដើម្បីជម្រះមន្ទិលពាក់ព័ន្ធការផ្សព្វផ្សាយបំពុលរបស់ក្រុមប្រឆាំងជ្រុលនិយម នាព្រឹកថ្ងៃដដែលនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានមានប្រសាសន៍គូសបញ្ជាក់ អំពីគោលជំហរនៃការខិតខំចរចាដោះស្រាយបញ្ហាព្រំដែនគោក និងទឹកដោយសន្តិវិធី រវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដើម្បីធានារក្សាបាននូវមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលនាំមកនូវផលប្រយោជន៍ដល់ជាតិ និងប្រជាជនទាំងសងខាង។

ក្រៅពីការណែនាំឱ្យរដ្ឋបាលខេត្តជាប់ព្រំដែនថៃខិតខំថែរក្សាបរិយាកាសមិត្តភាព និងសហប្រតិបត្តិការល្អជាមួយគ្នា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយរដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានមានប្រសាសន៍អំពីបច្ចុប្បន្នភាពនៃការងារវិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជាដែលបាន និងកំពុងប្រព្រឹត្តទៅប្រកបដោយជោគជ័យ សន្ទុះនៃការរីកចម្រើននៃខេត្តប៉ៃលិនដែលតម្រូវឱ្យថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធបំពេញតួនាទី និងភារកិច្ចប្រកបដោយប្រសិទ្ធភាពដើម្បីឆ្លើយតបនឹងភាពជាក់ស្ដែង ការបន្តថែរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការពង្រឹងការអនុវត្តច្បាប់នៅតាមបណ្ដាច្រកទ្វារព្រំដែនជាដើម។

សូមបញ្ជាក់ថា ក្រៅពីអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ និងកងម្លាំងចំណុះរដ្ឋបាលខេត្តប៉ៃលិន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានចូលពិនិត្យកន្លែងបំពេញការងាររបស់មន្រ្តីពាក់ព័ន្ធ និងបានអញ្ជើញពិនិត្យទីតាំងសាងសង់ស្ពានមិត្តភាពកម្ពុជា-ថៃ ដែលនៅទីនោះ មានការអញ្ជើញចូលរួម និងទទួលស្វាគមន៍យ៉ាងរាក់ទាក់បំផុតពី ឯកឧត្តម អនុធីន ឆានវីរៈគូន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃថៃ។ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា-ថៃ និងមន្រ្តីជាន់ខ្ពស់ប្រទេសទាំងពីរ ក៏បានអញ្ជើញពិសារអាហារសាមគ្គីនៅក្នុងខេត្តច័ន្ទបុរីក្នុងបរិយាកាសប្រកបដោយមិត្តភាពផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង