**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ

ចិន និងប្រេស៊ីល ដំឡើងកម្រិតស្ថានភាពទំនាក់ទំនងការទូត និងឈានដល់កិច្ចព្រមព្រៀងស្តីពីហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងកសិពាណិជ្ជកម្ម

    

ប្រាស៊ីលីយ៉ា៖ កាលពីថ្ងៃពុធទី២០វិច្ឆិកា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងប្រធានាធិបតីប្រេស៊ីល លោក លូអ៊ីស អ៊ីណាស៊ីយ៉ូ លូឡា ដា ស៊ីលវ៉ា បានធ្វើឱ្យប្រសើរឡើងនូវស្ថានភាពនៃទំនាក់ទំនងការទូត និងបានឈានដល់កិច្ចព្រមព្រៀងស្តីពីហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងកសិពាណិជ្ជកម្ម ដោយរឹតបន្តឹងចំណងទំនាក់ទំនងរវាងប្រទេស ដែលមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍធំជាងគេចំនួនពីររបស់ពិភពលោក។

ដំណើរទស្សនកិច្ចផ្លូវរដ្ឋក្នុងរដ្ឋធានីប្រេស៊ីលីយ៉ា បានបិទបញ្ចប់ដំណើរទស្សនកិច្ចថ្នាក់តំបន់ ដោយលោក ស៊ី ដោយបង្ហាញពីឥទ្ធិពលការទូតដែលកំពុងកើនឡើងរបស់រដ្ឋធានីប៉េកាំង ក្នុងអំឡុងពេលការផ្លាស់ប្ដូររដ្ឋាភិបាលដ៏លំបាកនៅរដ្ឋធានីវ៉ាស៊ីនតោន។

លោក ស៊ី និងលោក លូឡា បានលើកឡើងព្រមគ្នាថា៖«ទំនាក់ទំនងចិន-ប្រេស៊ីល បានក្លាយទៅជាសហគមន៍ដែលមានអនាគតរួមគ្នា សម្រាប់ពិភពលោកកាន់តែយុត្តិធម៌ និងភពផែនដីប្រកបដោយនិរន្តរភាព»។

មេដឹកនាំទាំង ២ ក៏បានយល់ព្រមស្វែងរកការរួមផ្សំគ្នារវាងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិន និងកម្មវិធីអភិវឌ្ឍន៍ប្រេស៊ីល បន្ទាប់ពីលោក លូឡា បដិសេធកាលពីឆ្នាំមុន ក្នុងការរួមបញ្ចូលប្រេស៊ីលជាផ្លូវការនៅក្នុងយុទ្ធសាស្ត្រវិនិយោគហេដ្ឋារចនាសម្ព័ន្ធសកលរបស់ប្រទេសចិន។

លោក លូឡា និយាយថា ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជិត៤០ ក្នុងវិស័យសេដ្ឋកិច្ចពីកសិកម្ម និងថាមពលពន្លឺព្រះអាទិត្យ រហូតដល់ទំនាក់ទំនង និងថាមពលនុយក្លេអ៊ែរ ដោយពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរជាមួយនឹងពាណិជ្ជកម្មទ្វេភាគីជាង១៥០ពាន់លានដុល្លារ។

ដោយឡែក លោក ស៊ី បាននិយាយថា៖«ទំនាក់ទំនងចិន-ប្រេស៊ីល ឥឡូវនេះ គឺជាពេលវេលាដ៏ល្អបំផុតរបស់ពួកគេដែលមិនធ្លាប់មាន ដោយបន្ថែមថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើឱ្យប្រជាជាតិទាំង២ ជាដៃគូមាស»។

លោក ស៊ី បានប្រើពាក្យថា សហគមន៍ជាមួយអនាគតរួមគ្នា ដើម្បីបង្ហាញជាផ្លូវការនូវអ្វីដែលរដ្ឋធានីប៉េកាំងមើលឃើញថា ជាទំនាក់ទំនងទ្វេភាគីជាវិជ្ជមាន និងទូលំទូលាយជាមួយប្រទេសដែលចែករំលែកផលប្រយោជន៍ភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច ដូចជាវៀតណាមជាដើម។

ក្រសួងកសិកម្មរបស់ប្រទេសប្រេស៊ីល បានអបអរសាទរសក្តានុពលសម្រាប់ការនាំចេញថ្មីចំនួន៤៥០លានដុល្លារទៅកាន់ប្រទេសចិន ខណៈកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីបានបើកទីផ្សាររបស់ខ្លួនសម្រាប់ផលិតផលកសិកម្ម ទំពាំងបាយជូស្រស់ ល្ង និងអាហារត្រី។

ក្នុងអំឡុងពេលកិច្ចប្រជុំរបស់លោក លូឡា និងលោក ស៊ី កាលពីថ្ងៃពុធ ក្រុមហ៊ុនផ្កាយរណបរបស់ចិន SpaceSail មានបំណងប្រកួតប្រជែង Starlink របស់លោក អេឡុន ម៉ាស (Elon Musk) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយទូរគមនាគមន៍រដ្ឋរបស់ប្រេស៊ីល Telebras ដើម្បីចូលទៅក្នុងទីផ្សារប្រេស៊ីល។ ធនាគាររដ្ឋរបស់ប្រេស៊ីល BNDES បានរៀបចំសម្រាប់ប្រាក់កម្ចីចំនួន៦៩០លានដុល្លារពីធនាគារអភិវឌ្ឍន៍ចិន ដែលជាប្រតិបត្តិការដំបូងគេក្នុងរូបិយបណ្ណចិន៕

អត្ថបទដែលជាប់ទាក់ទង