**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅរដ្ឋធានីកៀវ បិទទ្វារភ្លាមៗ ក្រៅយទទួលរងការគំរាមវាយប្រហារតាមអាកាសទ្រង់ទ្រាយធំ

កៀវ៖ ក្រសួងការបរទេសសហរដ្ឋអាម៉េរិក បានអះអាងនៅក្នុងសារបង្ហោះនៅថ្ងៃទី២០ ខែវិច្ឆិកានេះថា ស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅរដ្ឋធានីកៀវ ទទួលបានព័ត៌មានគំរាមវាយប្រហារតាមអាកាសទ្រង់ទ្រាយធំនៅថ្ងៃពុធនេះ។ ក្រោយទទួលបានសារព្រមានវាយប្រហារនេះ ស្ថានទូតត្រូវបានបិទភ្លាមៗ។

ក្រោមហេតុផលសុវត្ថិភាព និងការប្រុងប្រយ័ត្ន ស្ថានទូតនឹងត្រូវបិទទ្វេរ ខណៈបុគ្គលិកស្ថានទូតកំពុងត្រូវបានណែនាំឱ្យជ្រកកោននៅកន្លែងមានសុវត្ថិភាព។ លើសពីនេះ ស្ថានទូតអាម៉េរិកផ្តាំតាមរយៈសេចក្តីថ្លែងការណ៍ថ ៖«ពលរដ្ឋអាម៉េរិកត្រូវត្រៀម​ខ្លួន​​ជ្រកកោននៅកន្លែងសុវត្ថិភាព​ ក្រោយ​ប្រកាស​អាសន្ន​ជុំវិញការគំារាមវាយប្រហារតាម​អាកាសដ៏ស្រួចស្រាវ»។ ជុំវិញបញ្ហានេះ សេចក្តីប្រកាសនេះ បានជំរុញឱ្យពលរដ្ឋនៅក្នុងតំបន់តាមដានប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកសម្រាប់ការធ្វើបច្ចុប្បន្នព័ត៌មាន និងកំណត់ទីតាំងសុវត្ថិភាព។ ក្រសួងការបរទេសសហរដ្ឋអាម៉េរិក បានណែនាំថា ប្រសិនបើមានការប្រកាសអាសន្នវាយប្រហារតាមផ្លូវអាកាស បុគ្គលិកស្ថានទូតត្រូវធ្វើតាមការណែនាំរបស់មន្ត្រីអ៊ុយក្រែន។

ការព្រមានអំពីការវាយប្រហារតាមអាកាសលើស្ថានទូតអាម៉េរិកនេះ កើតឡើងមួយថ្ងៃបន្ទាប់ពីអ៊ុយក្រែនបានប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយ ATACMS របស់អាម៉េរិក វាយប្រហារចូលជ្រៅលើទឹកដីរុស្ស៊ី ក្រោយទទួលបានការបើកដៃពីរដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន នៅថ្ងៃខួប១ពាន់ថ្ងៃ នៃការចាប់ផ្តើមភ្លើងសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន។
រុស្ស៊ីបានព្រមានលោកខាងលិចអស់ជាច្រើនខែថា ប្រសិនបើរដ្ឋធានីវ៉ាស៊ីនតោនអនុញ្ញាតឱ្យអ៊ុយក្រែនបាញ់មីស៊ីលរបស់អាម៉េរិក អង់គ្លេស និងបារាំង ចូលជ្រៅទៅក្នុងប្រទេសទឹកដីរុស្ស៊ីនោះ រដ្ឋធានីមូស្គូនឹងចាត់ទុកសមាជិកណាតូទាំងនោះ លូកដៃដោយផ្ទាល់ក្នុងសង្គ្រាមនៅអ៊ុយក្រែន៕

អត្ថបទដែលជាប់ទាក់ទង