**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)**រុស្ស៉ីបើកការវាយប្រហារទ្រង់ទ្រាយធំ លើរដ្ឋធានីកៀវរបស់អ៊ុយក្រែន**កប៉ាលដឹកប្រេងខ្នាតយក្សចំនួន ៥គ្រឿង ដែលដឹកប្រេងអារ៉ាប៊ីសាអូឌីត បានចាកចេញពីច្រកសមុទ្រ Hormuz ហើយ**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត

ព្រៃផ្សៃបំផុត! គ្លីនិកឯកជនមួយនៅស្រុកបាទី ចាក់ថ្នាំធ្វើឱ្យស្ត្រីម្នាក់ស្លាប់ រួចយកសព និងក្មេងស្រីទៅប្លុងចោល

ភ្នំពេញ៖ ជារឿងព្រៃផ្សៃបំផុត ដែលមន្ទីរសម្រាកព្យាបាល និងសម្ភព សុង ហាក់ ម៉ារីណា ស្ថិតនៅឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ បានចាក់ថ្នាំធ្វើឱ្យស្ត្រីម្នាក់បាត់បង់ជីវិត រួចដឹកយកសព និងក្មេងស្រី អាយុ៣ខួប ទៅប្លុងចោល នៅចំណុចភូមិម្រះព្រៅកើត ឃុំចំបក់ ស្រុកបាទី បង្កការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

លោក ឆាយ កែវមុន្នី អធិការនៃអធិការដ្ឋាននគរបាលស្រុកបាទី បញ្ជាក់ថា ម្ចាស់គ្លីនិក ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ ជំនាញកំពុងបើកការសាកសួរ និងស៊ើបអង្កេតលើអង្គហេតុនៃរឿងឃាតកម្មនេះ ដូច្នេះ លោកសុំមិនទាន់អាចបំភ្លឺព័ត៌មានអ្វីបានទេ រង់ចាំការបញ្ចប់នីតិវិធីរបស់មន្ត្រីជំនាញធ្វើកោសល្យវិច័យ និងបញ្ចប់ការសាកសួរទៅលើជនជាប់ចោទសិន ទើបលោកអាចជម្រាបជូនព័ត៌មានលម្អិតនៅពេលក្រោយបាន។ យ៉ាងណា គ្លីនិកដែលបង្កកំហុសរហូតធ្វើឱ្យមានការបាត់បង់ជីវិតមនុស្សនេះ ត្រូវបានគេស្គាល់ថា ជា មន្ទីរសម្រាកព្យាបាល និងសម្ភព សុង ហាក់ ម៉ារីណា សិ្តតនៅឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។

ដោយឡែក បើយោងតាមគណនីហ្វេសប៊ុកមួយមានឈ្មោះថា Phan Raksa ដែលអះអាងថា ជាសាច់ញាតិរបស់ស្ត្រីរងគ្រោះ និងក្មេងស្រីដែលត្រូវគេយកទៅប្លុងចោលក្នុងព្រៃកាលពីម្សិលមិញ បានបង្ហោះសំណេរស្វែងសមាជិកគ្រួសារ ដែលមានខ្លឹមសារយ៉ាងដូច្នេះថា៖«សូមពឹងបងប្អូនទាំងអស់គ្នា ប្រសិនបើបានឃើញ ឬជួបគ្នា សូមជួយផ្តល់ដំណឹងផង គាត់ទៅចាក់ថ្នាំនៅពេទ្យខាងត្បូងវត្តពញ្ញាគុក តាំងពីម៉ោង៦ល្ងាចមកទល់ម៉ោងជិត១១យប់នេះ មិនទាន់ឃើញមកផ្ទះវិញទេ គាត់ជិះម៉ូតូ២នាក់កូនតូចស្រីម្នាក់ទៀត បើបងអូនបានឃើញម្តាយខ្ញុំជួយទាក់ទងមកលេខ 011 354 275, 069 222 233»។ លុះព្រឹកឡើង ម្ចាស់គណនីខាងលើបានទទួលដំណឹងថា ស្ត្រីបាត់ខ្លួននោះបានបាត់បង់ជីវិតបាត់ទៅហើយ។

សូមបញ្ជាក់ថា បើតាមការឱ្យដឹងពីមន្ត្រីសមត្ថកិច្ច ជនរងគ្រោះបាត់បង់អាយុជីវិតមានឈ្មោះ ណាំ ចន្ធូ អាយុ៤១ឆ្នាំ ធ្វើដំណើរជាមួយក្មេងស្រីឈ្មោះ ណ សហ អាយុ៣ឆ្នាំ មានទីលំនៅភូមិទឹកថ្លា ឃុំត្រពាំងក្រសាំង ស្រុកបាទីខេត្តតាកែវ បានប្រាប់ក្រុមគ្រួសារថា ទៅរកពេទ្យដើម្បីឱ្យចាក់ថ្នាំព្យាបាលជំងឺរបស់ខ្លួន។ ចំណែក ភាគីម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភព សុង ហាក់ ម៉ារីណា មានឈ្មោះទី១.ហៀង សុងហាក់ អាយុ៣៧ឆ្នាំ មានមុខរបរជាគ្រូពេទ្យ និងទី២.ឈ្មោះ ស៊ុន ម៉ារីណា អាយុ៣៩ឆ្នាំ មានមុខរបរពេទ្យបង្អែកស្រុកបាទី មានទីលំនៅភូមិបឹងពញាកគុក ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ៕

អត្ថបទដែលជាប់ទាក់ទង