**កប៉ាលដឹកប្រេងខ្នាតយក្សចំនួន ៥គ្រឿង ដែលដឹកប្រេងអារ៉ាប៊ីសាអូឌីត បានចាកចេញពីច្រកសមុទ្រ Hormuz ហើយ**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត**ឧត្ដមសេនីយ៏ឯក យឹម លាង អញ្ជើញបើកវគ្គបណ្តុះបណ្តាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ជូនដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសដាក់ឱ្យអនុវត្តអង្គភាពថវិកាអាណប័កផ្ទេរសិទ្ធិពេញលេញ**គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អញ្ជើញសួរសុខទុក្ខ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន**ការសិក្សា៖ សង្រ្គាមរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន បានបង្កឱ្យទាហានភាគីទាំងសងខាងស្លាប់ របួស និងបាត់ខ្លួនលើស ២លាននាក់**កុងហ្គោ៖ អ្នកឆ្លងជំងឹអេបូឡា មានចំនួនកើនដល់ ១ ៤០៦នាក់ រួមទាំងអ្នកស្លាប់ចំនួន ៤៨៣នាក់**ចិនអំពាវនាវយ៉ាងទទូចឱ្យអាមេរិក ចាត់ចែងបញ្ហាពាក់ព័ន្ធនឹងកោះតៃវ៉ាន់ ដោយ «ការប្រុងប្រយ័ត្នខ្ពស់បំផុត»**លោក ដូណាល់ ត្រាំ កោតសរសើរចំពោះវឌ្ឍនភាពនៃកិច្ចពិភាក្សាដោយប្រយោលរវាងអាមេរិក និងអ៊ីរ៉ង់ ដោយលោកបានចាត់ទុកថា «ល្អប្រសើរខ្លាំងណាស់»**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនដល់ ២២៩៥នាក់**តម្លៃប្រេងឆៅ បានធ្លាក់ចុះនៅដើមដំបូងនៃការជួញដូរបន្ទាប់ពី អ៉ីរ៉ង់ និងអាមេរិក សម្រេចបានវឌ្ឍនក្នុងកិច្ចចរចាដោយប្រយោល

បទវិភាគ៖បទពិសោធន៍និងការបំផុសគំនិត៧ចំណុចបានតម្រង់ទិសដៅយ៉ាងច្បាស់លាស់សម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាមេរិក

ថ្ងៃទី១៦ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ លោកXi Jinpingប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោកBidenប្រធានាធិបតីអាមេរិកនៅទីក្រុងLimaនៃប្រទេសប៉េរូ។ ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានធ្វើកិច្ចប្រាស្រ័យទាក់ទងយ៉ាងស្មោះត្រង់ ស៊ីជម្រៅនិងប្រកបដោយលក្ខណៈស្ថាបនាជុំវិញទំនាក់ទំនងចិន-អាមេរិកនិងបញ្ហាអន្តរជាតិនិងតំបន់។ លោកXiJinpingប្រធានរដ្ឋចិនបានបូកសរុបបទពិសោធន៍និងការបំផុសគំនិត៧ចំណុចនៃការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាមេរិកក្នុងរយៈពេល៤ឆ្នាំកន្លងមក ដោយគូសបញ្ជាក់ថា ភាគីចិនបានប្រកាន់ខ្ជាប់នូវ”ការមិនកែប្រែចំនួន៤” ហើយរីករាយបន្តរក្សាការសន្ទនាគ្នា ពង្រីកកិច្ចសហប្រតិបត្តិការ និងគ្រប់គ្រងការខ្វែងគំនិតជាមួយភាគីអាមេរិក ដើម្បីបន្តនិន្នាការស្ថិរភាពនៃទំនាក់ទំនងរវាងចិននិងអាមេរិកដែលទទួលបានមកដោយមិនងាយស្រួល។ ព្រមពេលជាមួយគ្នានេះ ភាគីទាំងពីរក៏មិនបានបញ្ច្រៀសពីការខ្វែងគំនិតដែរ។ លោកXi Jinpingប្រធានរដ្ឋចិនបានអធិប្បាយយ៉ាងស៊ីជម្រៅអំពីគោលជំហរជាគោលការណ៍របស់ភាគីចិនលើបញ្ហាសំខាន់ៗ។លោកBidenប្រធានាធិបតីអាមេរិកបានរំលឹកឡើងវិញនូវពាក្យសន្យាផ្នែកនយោបាយរបស់ភាគីអាមេរិក ដូចជាមិនស្វែងរក”សង្រ្គាមត្រជាក់ថ្មី”ជាមួយប្រទេសចិន និងមិនគាំទ្រឱ្យ”តៃវ៉ាន់ឯករាជ្យ”ជាដើម។
ក្នុងរយៈពេល៤ឆ្នាំកន្លងទៅ ទំនាក់ទំនងរវាងចិននិងអាមេរិកបានជួបប្រទះនឹងការឡើងចុះ ប៉ុន្តែសម្រេចបាននូវស្ថិរភាពជាទូទៅ។ ភាគីទាំងពីរបានស្ដារឡើងវិញនិងបង្កើតជាថ្មីនូវយន្តការប្រាស្រ័យទាក់ទងចំនួនជាង២០ ហើយទទួលបានសមិទ្ធផលវិជ្ជមានក្នុងវិស័យការទូត សន្តិសុខ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម យោធា ការបង្រ្កាបគ្រឿងញៀននិងវប្បធម៌មនុស្សជាតិជាដើម។
ក្នុងកិច្ចជំនួបលើកនេះ លោកXiJinpingប្រធានរដ្ឋចិនបានបូកសរុបនូវបទពិសោធន៍និងការបំផុសគំនិត៧ចំណុច រួមមាន៖ ត្រូវមានការយល់ដឹងជាយុទ្ធសាស្រ្តដ៏ត្រឹមត្រូវ ត្រូវគោរពពាក្យសន្យានិងអនុវត្តតាមពាក្យសន្យា ត្រូវរាប់អានគ្នាដោយស្មើភាព មិនបំពានលើខ្សែបន្ទាត់ក្រហម ត្រូវធ្វើកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការឱ្យបានច្រើន ត្រូវឆ្លើយតបទៅនឹងការរំពឹងទុករបស់ប្រជាជន និងត្រូវបង្ហាញពីទំនួលខុសត្រូវរបស់ប្រទេសធំ។ ប្រការទាំងនេះ សុទ្ធតែជាសេចក្តីសង្ខេបនៃបទពិសោធន៍បន្ទាប់ពីបានបង្កើតទំនាក់ទំនងការទូតរវាងចិននិងអាមេរិកអស់រយៈពេល៤៥ឆ្នាំមក ដែលពាក់ព័ន្ធនឹងបញ្ហាគន្លឹះដូចជា តើភាគីអាមេរិកគួរចាត់ទុកប្រទេសចិនយ៉ាងដូចម្តេច តើភាគីទាំងពីរគួរធ្វើការប្រាស្រ័យទាក់ទងដោយស្មើភាពយ៉ាងដូចម្តេច តើភាគីទាំងពីរគួរគ្រប់គ្រងការខ្វែងគំនិតនិងរួមគ្នារ៉ាប់រងទំនួលខុសត្រូវសកលយ៉ាងដូចម្តេចជាដើម ដែលបានតម្រង់ទិសដៅយ៉ាងច្បាស់លាស់សម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាមេរិក។
ទន្ទឹមនឹងនេះ លោកXiJinpingប្រធានរដ្ឋចិនបានគូសបញ្ជាក់ថា គោលដៅរបស់ភាគីចិនស្តីពីការធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីឱ្យទំនាក់ទំនងរវាងចិននិងអាមេរិកទទួលការអភិវឌ្ឍប្រកបដោយស្ថិរភាព ភាពល្អបរិសុទ្ធនិងនិរន្តរភាពមិនបានកែប្រែ គោលការណ៍សម្រាប់ដោះស្រាយទំនាក់ទំនងរវាងចិននិងអាមេរិកដោយអនុលោមតាមការគោរពគ្នាទៅវិញទៅមក ការរួមរស់នៅដោយសន្តិភាពនិងការធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះមិនបានកែប្រែ គោលជំហរស្តីពីការគាំពារយ៉ាងមុតមាំនូវអធិបតេយ្យភាព សន្តិសុខនិងផលប្រយោជន៍អភិវឌ្ឍន៍របស់ខ្លួនមិនបានកែប្រែ ហើយបំណងប្រាថ្នាស្តីពីការបន្តពង្រឹងនិងពង្រីកចំណងមិត្តភាពប្រពៃណីរវាងប្រជាជនចិននិងអាមេរិកក៏មិនបានកែប្រែដែរ។”ការមិនបានកែប្រែទាំង៤”នេះបានឆ្លុះបញ្ចាំងពីភាពទទួលខុសត្រូវនិងបេសកកម្មរបស់ភាគីចិន ក្នុងការគាំពារផលប្រយោជន៍ជាស្នូលរបស់ប្រជាជននៃប្រទេសទាំងពីរ និងគាំពារសន្តិភាពនិងការអភិវឌ្ឍរបស់ពិភពលោក ក៏ដូចជាបានបង្ហាញពីទំនួលខុសត្រូវរបស់ប្រទេសធំ។
ផ្ទុយទៅវិញ មនុស្សមួយចំនួនរបស់ភាគីអាមេរិកបានប្រកាន់ខ្ជាប់នូវគំនិតសង្រ្គាមត្រជាក់ ចាត់ទុកប្រទេសចិនជា”ដៃគូប្រកួតប្រជែងយុទ្ធសាស្ត្រធំបំផុត”ដោយខុសឆ្គង ញុះញង់ឱ្យ”កាត់ផ្តាច់ទំនាក់ទំនងនិងផ្តាច់ខ្សែសង្វាក់”និងបង្កើតរបាំងគ្រប់បែបយ៉ាង ដែលបណ្តាលឱ្យទំនាក់ទំនងរវាងចិននិងអាមេរិកធ្លាក់ដល់កម្រិតទាបបំផុតចាប់តាំងពីបង្កើតទំនាក់ទំនងការទូតមក។ ការពិតបានបញ្ជាក់ម្តងហើយម្តងទៀតថា បើចិននិងអាមេរិកមានទំនាក់ទំនងល្អ នោះនឹងមានអំណោយផលដល់ប្រទេសទាំងពីរ តែបើបដិបក្ខគ្នាវិញ នោះនឹងត្រូវខាតបង់ទាំងអស់គ្នា។មានតែបោះបង់ចោលនូវគំនិតល្បែងផលបូកសូន្យ និងកែតម្រូវការយល់ដឹងជាយុទ្ធសាស្រ្តចំពោះប្រទេសចិន ទើបអាចអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាមេរិកឱ្យបានល្អ។”ផែនដីមានទំហំធំគ្រប់គ្រាន់សម្រាប់ការអភិវឌ្ឍរួមគ្នានិងមានវិបុលភាពរៀងៗខ្លួនរបស់ប្រទេសចិននិងអាមេរិក។”ក្រោមការដឹកនាំជាយុទ្ធសាស្ត្ររបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ ការវិវឌ្ឍរីកចម្រើននៃទំនាក់ទំនងរវាងចិននិងអាមេរិកគឺទទួលបានមកដោយមិនងាយស្រួលទេ ហើយគួរតែរួមគ្នាថែរក្សា។ ក្នុងរយៈពេលពីរខែខាងមុខ រដ្ឋាភិបាលថ្មីរបស់អាមេរិកនឹងចូលកាន់អំណាច។ សង្ឃឹមថា ភាគីទាំងពីរនឹងប្រកាន់ខ្ជាប់នូវគោលការណ៍ស្តីពីការគោរពគ្នាទៅវិញទៅមក រួមរស់នៅដោយសន្តិភាពនិងធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះហើយចាត់ទុកបទពិសោធន៍និងការបំផុសគំនិត៧ចំណុចដែលលើកឡើងដោយលោកXiJinpingប្រធានរដ្ឋចិនជាការណែនាំ ដើម្បីសម្រេចបាននូវស្ថិរភាពនៃទំនាក់ទំនងរវាងចិននិងអាមេរិក ព្រមទាំងរកឃើញផ្លូវរួមរស់នៅជាមួយគ្នាដ៏ត្រឹមត្រូវសម្រាប់ចិននិងអាមេរិកក្នុងយុគសម័យថ្មី ដើម្បីផ្តល់សុខសុភមង្គលនិងផលប្រយោជន៍ដល់ប្រទេសទាំងពីរនិងសកលលោក៕

អត្ថបទដែលជាប់ទាក់ទង