**អុីរ៉ង់ចោទប្រកាន់ អង្គការ NATO អំពីការចូលរួមសមគំនិតក្នុងសង្រ្គាមអាមេរិក-អ៉ីស្រាអែល ប្រឆាំងអ៉ីរ៉ង់**ភ្លៀងធ្លាក់ខ្លាំងមកពីព្យុះទីហ្វុងនាំមកនូវទឹកជំនន់ដល់ទីក្រុងតៃប៉ិ និងផ្នែកខ្លះនៃភាគខាងត្បូងកោះតៃវ៉ាន់ ខណៈមនុស្សជាង ២០០នាក់ ត្រូវជម្លៀសចេញ**ចៅក្រម ៣រូបនៃតុលាការ ICC ប្តឹងលោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោក ជុំវិញទណ្ឌកម្មអាមេរិកដែលដាក់លើអ្នកទាំង ៣ កាលពីឆ្នាំមុន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន**ការស្ទង់មតិរបស់បណ្តាញCGTN ៖ភាព​ងាយ​ស្រួល​ប្រើ​ ជា​ស្តង់ដារដ៏មធ្យ័ត​​សម្រាប់​វាយ​តម្លៃ​ពី​គុណភាព​នៃ​ការច្នៃប្រឌិតផ្នែក​បច្ចេកវិទ្យា**ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល**ស្នងការខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ**ស្នងការខេត្ដសៀមរាប ជំរុញកម្លាំងនគរបាលគ្រប់អង្គភាព បន្ដពង្រឹងវិន័យ និងបម្រើសេវាសាធារណៈប្រកបដោយតម្លាភាព**អភិបាលខេត្តស្វាយរៀង ណែនាំអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តយុទ្ធនាការបោសម្អាតបង្ក្រាបបទល្មើស ស្គេមអនឡាញ ឱ្យដូចភ្លៀងដោយមិនត្រូវបន្ធូរដៃឡើយ**ឯកឧត្តម សុខ លូ ស្នើមន្ទីរអង្គភាព និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមខេត្ត ត្រូវខិតខំកៀរគររកមូលនិធិពីសប្បុរសជននានាបន្តទៀត ដើម្បីជួយទ្រទ្រង់ ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា**ឧត្តមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតីក្នុងពិធី “ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ជូនមន្ត្រីនគបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី”**លោក ត្រាំ ប្រឈមមុខនឹងការរិះគន់ចំៗយ៉ាងក្ដៅគគុក ក្នុងកិច្ចប្រជុំបិទទ្វារមួយជាមួយសមាជិកបក្សសាធារណរដ្ឋដូចគ្នា ជុំវិញវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់**គ្រោះរញ្ជួយដីកម្រិតធ្ងន់វាយប្រហារលើភាគខាងលិចវ៉េណេស៊ុយអេឡា បង្កឱ្យអគារជាច្រើនរងការខូចខាត ខណៈមានការព្រមានថាអាចនឹងមានមនុស្សស្លាប់និងរបួសជាច្រើននាក់**អ៊ុយក្រែន នឹងវាយប្រហារបង្ការទុកមុនលើរោងច្រកថាមពលទាំងឡាយណាដែលរុស្ស៉ីកំពុងប្រើប្រាស់ ផ្គត់ផ្គង់ដល់ការធ្វើសង្រ្គាមរបស់ខ្លួន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន**មេដឹកនាំបណ្តាប្រទេសអឺរ៉ុប បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត ចំពោះភាពជាដៃគូលើវិស័យការពារជាតិកាន់តែរឹងមាំ នៅមុនកិច្ចប្រជុំកំពូលបក្សសម្ព័ន្ធយោធាណាតូ**តម្លៃប្រេងឆៅបន្តធ្លាក់ចុះ ខណៈកប៉ាល់ដឹកប្រេងដែលជាប់គាំង បានចាកចេញពីច្រកសមុទ្រ Hormuz**ពង្រឹងមិត្តភាពកម្ពុជា-ចិន តាមរយៈការច្នៃប្រឌិតវីដេអូខ្លី និងការសន្ទនារវាងអរិយធម៌**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍

អ៉ីរ៉ង់ គាំទ្រលីបង់​ឲ្យចរចារកកិច្ចព្រមព្រៀបទឈប់បាញ់​ ជាមួយអ៉ីស្រាអែល

តេហេរ៉ង់៖​ មន្រ្តីជាន់ខ្ពស់មួយរូបរបស់អ៉ីរ៉ង់​ បានឲ្យដឹងថា​ អ៉ីរ៉ង់គាំទ្រការសម្រេចណាមួយដែលធ្វើឡើងដោយលីបង់​ ក្នុងកិច្ចពិភាក្សាដើម្បីទទួលបានបទឈប់បាញ់ជាមួយអ៉ីស្រាអែល​ ដែលជាសញ្ញាបង្ហាញថាទីក្រុងតេហេរ៉ង់​ ក៏ចង់ឃើញការបញ្ចប់សង្រ្គាមលេីក្រុមហេសបូឡា​ ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃសៅរ៍​ ទី១៦​ ខែវិច្ឆិកា​ ឆ្នាំ​ ២០២៤។

អ្នកនយោបាយជាន់ខ្ពស់ពីររូបរបស់លីបង់​ បានប្រាប់​ Reuters ថាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំលីបង់ បានបង្ហាញសេចក្តីព្រាងបទឈប់បាញ់មួយទៅកាន់ប្រធានសភានៃប្រទេសលីបង់ លោក​ Nabih Berri ក្នុងសប្តាហ៍នេះ​ ហេីយលោក​ Berri ដែលគាំទ្រដោយក្រុមហេសបូឡា​បានជួបមន្ត្រីជាន់ខ្ពស់អ៉ីរ៉ង់​ លោក​ Ali Larijani នៅថ្ងៃសុក្រ។​

ក្នុងសន្និសីទសារព័ត៌មាន​ នៅទីក្រុងបេរូត​ លោក Larijani គូសបញ្ជាក់ថា​ យើងកំពុងស្វែងរកដំណោះស្រាយបញ្ហា។ យេីងគាំទ្រគ្រប់កាលៈទេសៈទាំងអស់ចំពោះរដ្ឋាភិបាលលីបង់។ អ្នកដែលរំខានគឺ អ៉ីស្រាអែលទៅវិញទេ។

កាសែត Washington Post បានរាយការណ៍ថា លោក Netanyahu កំពុងប្រញាប់ប្រញាល់ឆ្ពោះទៅរកបទឈប់បាញ់នៅលីបង់ ក្នុងបំណងបេីកផ្លូវមួយទៅឱ្យសម្ព័ន្ធមិត្តរបស់លោក គឺប្រធានាធិបតីជាប់ឆ្នោតអាមេរិក ដូណាល់​ ត្រាំ​ ជុំវិញការដោះស្រាយបញ្ហាសង្រ្គាម។ អ្នកការទូតម្នាក់បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា នៅត្រូវការពេលវេលាបន្ថែមទៀតដើម្បីទទួលបានបទឈប់បាញ់មួយ ប៉ុន្តែសង្ឃឹមថាវាអាចសម្រេចបាន។

គួរបញ្ជាក់ថា​ រដ្ឋបាលអាមេរិកជិតផុតអាណត្តិ​ ហាក់ដូចជាចង់ទទួលបានបទឈប់បាញ់នៅលីបង់ដែរ បើទោះបីជាកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្គ្រាម​អ៉ីស្រាអែល​ នៅតំបន់ហ្កាហ្សាកំពុងជាប់គាំង។

អត្ថបទដែលជាប់ទាក់ទង