**កប៉ាលដឹកប្រេងខ្នាតយក្សចំនួន ៥គ្រឿង ដែលដឹកប្រេងអារ៉ាប៊ីសាអូឌីត បានចាកចេញពីច្រកសមុទ្រ Hormuz ហើយ**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត**ឧត្ដមសេនីយ៏ឯក យឹម លាង អញ្ជើញបើកវគ្គបណ្តុះបណ្តាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ជូនដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសដាក់ឱ្យអនុវត្តអង្គភាពថវិកាអាណប័កផ្ទេរសិទ្ធិពេញលេញ**គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អញ្ជើញសួរសុខទុក្ខ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន**ការសិក្សា៖ សង្រ្គាមរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន បានបង្កឱ្យទាហានភាគីទាំងសងខាងស្លាប់ របួស និងបាត់ខ្លួនលើស ២លាននាក់**កុងហ្គោ៖ អ្នកឆ្លងជំងឹអេបូឡា មានចំនួនកើនដល់ ១ ៤០៦នាក់ រួមទាំងអ្នកស្លាប់ចំនួន ៤៨៣នាក់**ចិនអំពាវនាវយ៉ាងទទូចឱ្យអាមេរិក ចាត់ចែងបញ្ហាពាក់ព័ន្ធនឹងកោះតៃវ៉ាន់ ដោយ «ការប្រុងប្រយ័ត្នខ្ពស់បំផុត»**លោក ដូណាល់ ត្រាំ កោតសរសើរចំពោះវឌ្ឍនភាពនៃកិច្ចពិភាក្សាដោយប្រយោលរវាងអាមេរិក និងអ៊ីរ៉ង់ ដោយលោកបានចាត់ទុកថា «ល្អប្រសើរខ្លាំងណាស់»**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនដល់ ២២៩៥នាក់**តម្លៃប្រេងឆៅ បានធ្លាក់ចុះនៅដើមដំបូងនៃការជួញដូរបន្ទាប់ពី អ៉ីរ៉ង់ និងអាមេរិក សម្រេចបានវឌ្ឍនក្នុងកិច្ចចរចាដោយប្រយោល

តៃវ៉ាន់ អះអាងថា គ្មានទេដំណាក់កាលថ្មីនៃកិច្ចចរចាស្ដីពីការលក់អាវុធ ជាមួយអាមេរិក

តៃប៉ិ៖ កាលពីថ្ងៃចន្ទ ទី១១ ខែវិច្ឆិកា រដ្ឋបាលកោះតៃវ៉ាន់ បានអះអាងថាបច្ចុប្បន្ន មិនមានឡើយដំណាក់កាលថ្មីនៃកិច្ចចរចាជាមួយសហរដ្ឋអាមេរិកពាក់ព័ន្ធនឹងការលក់អាវុធ ខណៈតៃវ៉ាន់ កំពុងពិចារណាថាតើត្រូវឆ្លើយតបយ៉ាងណា ចំពោះការទាមទាររបស់ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ ឱ្យទីក្រុងតៃប៉ិ បង់ថ្លៃការពារ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការគូសបញ្ជាក់របស់រដ្ឋបាលកោះតៃវ៉ាន់ ធ្វើឡើងក្រោយមានសេចក្ដីរាយការណ៍ថាតៃប៉ិ មានផែនការទិញអាវុធយ៉ាងសម្បើមពីសហរដ្ឋអាមេរិក។

រដ្ឋបាលកោះតៃវ៉ាន់ បានបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍មួយថា ប្រឈមមុខនឹងការកើនឡើងការគំរាមកំហែងពីយោធាចិន តៃវ៉ាន់ និងប្រទេសក្បែរខាងរបស់ខ្លួន បាននិងកំពុងបន្តពង្រឹងសមត្ថភាពការពារខ្លួនឯង ដែលនេះបង្ហាញពីការប្ដេជ្ញាចិត្តការពារខ្លួន ដោយពឹងលើ ខ្លួនឯង។

សេចក្ដីថ្លែងការណ៍នេះដដែល បានបន្ថែមថា ពិតណាស់វាជាពេលសម្រាប់កិច្ចពិភាក្សារវាងតៃវ៉ាន់ និងសហរដ្ឋអាមេរិកស្ដីពីតម្រូវការយោធា។ ប៉ុន្តែនៅខណៈពេលនេះ គ្មានដំណាក់កាលថ្មីនៃ កិច្ចចរចានោះទេ។

សូមបញ្ជាក់ថា លោក ដូណាល់ ត្រាំ ដែលបានជាប់ឆ្នោតជាប្រធានាធិបតីសម្រាប់អាណត្តិទី២ កាលពីសប្ដាហ៍មុន បានធ្វើឱ្យតៃវ៉ាន់ច្របូកច្របល់ចិត្ត បន្ទាប់ពីលោកបាននិយាយថាតៃវ៉ាន់ត្រូវបង់ថ្លៃការពារឱ្យ សហរដ្ឋអាមេរិក ហើយថែមទាំងបានចោទប្រកាន់ទៀតផងថាតៃវ៉ាន់បានលួចឧស្សហកម្មផលិតបន្ទះឈីបពីសហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិកគឺជាអ្នកគាំទ្រដ៏សំខាន់បំផុតសម្រាប់តៃវ៉ាន់ ជាពិសេសលើ ការផ្គត់ផ្គង់អាវុធ បើទោះជាមិនមានទំនាក់ទំនងការទូតផ្លូវការនឹងគ្នាក៏ដោយ។

អត្ថបទដែលជាប់ទាក់ទង