**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

មន្ទីរផែនការខេត្តស្ទឹងត្រែង និងទីចាត់ការផែនការនិងវិនិយោគខេត្ត រៀបចំកិច្ចប្រជុំស្តីពីកម្មវិធីវិនិយោគបីឆ្នាំរំកិល

ភ្នំពេញ៖ ដោយមានកិច្ចសហការរវាងមន្ទីរផែនការខេត្តស្ទឹងត្រែងនិងទីចាត់ការផែនការនិងវិនិយោគខេត្តនៃសាលាខេត្តស្ទឹងត្រែងនាព្រឹកថ្ងៃទី១១ ខែវិច្ឆិការ ឆ្នាំ២០២៤ បានរៀបចំកិច្ចប្រជុំស្តីពីកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៥-២០២៧) និងផ្សព្វផ្សាយដំណើរការសិក្ខសាលាសមាហរណកម្មផែនការ ក្រុង ស្រុក និងឃុំសង្កាត់នៅថ្នាក់ក្រុងស្រុក ក្រោមអធិបតីភាពលោក ធូ ចាន់ពៅ អភិបាលរងខេត្តស្ទឹងត្រែង។

ថ្លែងក្នុងកិច្ចប្រជុំដែលធ្វើឡើងសាលាខេត្តស្ទឹងត្រែងនាឱកាសនេះ លោម ធូ ចាន់ពៅ អភិបាលរងខេត្តបានមានប្រសាសន៍ថាកិច្ចប្រជុំនេះមានគោលបំណងផ្សព្វផ្សាយកម្មវិធីវិនិយោគបីឆ្នាំរំកិល ការបង្ហាញនិងពិនិត្យមើលការអនុវត្តគម្រោងរបស់មន្ទីរវិស័យ និងអង្គការដៃគូអផិវឌ្ឍក្នុងឆ្នាំ២០២៤ និងបង្ហាញអំពីគម្រោងអទិភាពដែលឃុំ សង្កាត់ និងក្រុងស្រុកស្នើឡើងតាមវិស័យនីមួយៗ ព្រមទាំងផ្សព្វផ្សាយអំពីដំណើរការសិក្ខាសាលាសមាហរណកម្មផែនការនៅថ្នាក់ក្រុង ស្រុក។

លោកអភិបាលរងខេត្តស្ទឹងត្រែងបានលើកឡើងថាការអភិវឌ្ឍនៅមូលដ្ឋានពិតជាមានសារសំខាន់ខ្លាំងណាស់ ហើយដើម្បីឲ្យមូលដ្ឋានមានការអភិវឌ្ឍរីកចំរើនទៅបានគឺទាមទាឲ្យមានការចូលរួមគ្រប់ពីអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសការអភិវឌ្ឍទាមទាឲ្យមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំផែន ការសកម្មភាពអភិវឌ្ឍន៍វិស័យស្នូល មានទិសដៅច្បាស់លាស់ សំដៅរួមចំណែក អភិវឌ្ឍន៍ខឿនសេដ្ឋកិច្ច-សង្គមកិច្ចខេត្ត ឱ្យមានសន្ទុះរីកចម្រើនរឹងមាំ ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។

ដើម្បីបង្កើនល្បឿនអភិវឌ្ឍន៍ឱ្យបានខ្លាំងក្លា លោក ធូ ចាន់ពៅ អភិបាលរងខេត្តស្ទឹងត្រែងបានអំពាវនាវដល់អង្គការដៃគូអភិវឌ្ឍន៍ ក្នុងខេត្តទាំងអស់ សូមបន្តចូលរួមឱ្យបានខ្លាំងក្លាថែមទៀត ក្នុងគ្រប់សកម្មភាពអភិវឌ្ឍន៍ខេត្ត និងដំណើរការអភិវឌ្ឍន៍មូលដ្ឋាន ដើម្បីធានាបាននូវការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ និងសកម្មភាពអភិបាលកិច្ចនៅមូលដ្ឋាន កាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព៕

អត្ថបទដែលជាប់ទាក់ទង