**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក**គំនិតអភិវឌ្ឍន៍ថ្មី​ដែលជា​​​”កូនសោថ្មី”សម្រាប់ការធ្វើទំនើបកម្ម**បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀង៖ ក្រសួងការងារថា អ្នកសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញចំនួនជិត ១០០នាក់ ខណៈ​មន្រ្តី​ជំនាញ​បន្ត​យកចិត្តទុកដាក់​ផ្ទាល់ដល់​មន្ទីរពេទ្យ**ពីផលិតផលតូចដល់ទីផ្សារធំ៖ «បទពិសោធអភិវឌ្ឍន៍Yiwu»ជាគំរូដ៏ជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់ចិន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោង ធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា**សភាតំណាងរាស្ត្រអាមេរិក អនុម័តសេចក្ដីព្រាងច្បាប់មួយដើម្បីផ្ដល់ជំនួយឱ្យអ៊ុយក្រែន និងដាក់ទណ្ឌកម្មថ្មីលើរុស្ស៉ី**អាម៉េរិកបញ្ជាក់ជាថ្មីថា ខ្លួននៅតែបន្តបើកចំហទ្វារចរចាដោយគ្មានលក្ខខណ្ឌជាមួយកូរ៉េខាងជើង លើការរំសាយអាវុធនុយក្លេអ៊ែរ**លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្ដាហ៍ក្រោយ**លោក ហ្សេលេនស្គី ចេញផ្សាយលិខិតចំហមួយទៅកាន់លោក ពូទីន ស្នើជួបចរចាគ្នាដើម្បីស្វែងរកកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំនេះ**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញសម្ពោធឯកសារសិក្សាសិល្បៈ និងវប្បធម៌ «ទេពហត្ថា»

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីបើក សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការអនុវត្តគម្រោងអភិវឌ្ឍន៍ យុវជនដំណាក់កាលទី១ និងប្រកាសបន្តគម្រោងដំណាក់កាលទី២» និងការសម្ពោធឯកសារសិក្សាសិល្បៈ និងវប្បធម៌ «ទេពហត្ថា» ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម Jacques Pellet ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា លោក ហុក សុទ្ធិ អគ្គនាយកអង្គការស៊ីប៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី អគ្គនាយក ប្រធានអង្គភាព តំណាងដៃគូអភិវឌ្ឍ អង្គការក្រៅរដ្ឋាភិបាល ភ្ញៀវជាតិ និងអន្តរជាតិ សរុបប្រមាណ ១២០នាក់។

បន្ទាប់ពីស្ដាប់របាយការណ៍របស់ លោកអគ្គនាយកអង្គការស៊ីប៉ា ឯកឧត្តម Jacques Pellet ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា បានបង្ហាញចំណាប់អារម្មណ៍រំភើបរីករាយ និងកោតសរសើរចំពោះសមិទ្ធផលរបស់គម្រោង ដោយគូសបញ្ជាក់ថាវប្បធម៌ដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំនៅកម្ពុជា ជាពិសេសការអភិវឌ្ឍយុវជន ដែលនេះហើយជាបុព្វហេតុចម្បងនាំឱ្យទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) គាំទ្រដល់បេសកកម្មរបស់អង្គការស៊ីប៉ា ក្នុងអំឡុង ១០ឆ្នាំមកនេះ ជាមួយការប្តេជ្ញាចិត្តបន្តអប់រំ និងអភិវឌ្ឍយុវជនតាមរយៈការលើកកម្ពស់អំណានសម្រាប់យុវជនកម្ពុជា។

នាឱកាសនេះដែរ តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលបារាំង ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) អង្គការស៊ីប៉ា ដៃគូអភិវឌ្ឍ និងអង្គភាពជំនាញពាក់ព័ន្ធទាំងអស់ ដែលតែងតែជួយជ្រោមជ្រែងយ៉ាងសកម្មក្នុងកំណែទម្រង់វិស័យអប់រំ ជាពិសេសការអភិវឌ្ឍយុវជន សំដៅធានាការផ្តល់សេវាអប់រំប្រកបដោយគុណភាព សមធម៌ បរិយាបន្ន និងការផ្តល់ឱកាសសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា ព្រមទាំងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលក្នុងគម្រោងអភិវឌ្ឍន៍យុវជនដំណាក់កាលទី១ រយៈពេល ៣ឆ្នាំ ដោយបានចូលរួមអភិវឌ្ឍយុវជនដែលរស់នៅតំបន់ជនបទ ឱ្យត្រៀមខ្លួនបានល្អទាំងផ្នែកបុគ្គលិកលក្ខណៈវិជ្ជាជីវៈ និងសង្គមសម្រាប់អនាគតកាន់តែប្រសើរ តាមរយៈការផ្តល់ការតម្រង់ទិសវិជ្ជាជីវៈដល់សិស្សនៅតាមវិទ្យាល័យគោលដៅចំនួន ១៦ ព្រមទាំងលើកស្ទួយសកម្មភាពអប់រំក្នុងសហគមន៍នៅក្នុងខេត្តគោលដៅចំនួន ១៤។

ក្រសួងទទួលស្គាល់ថា គម្រោងអភិវឌ្ឍន៍យុវជនដំណាក់កាលទី២នេះ នឹងជាសមាសធាតុមួយយ៉ាងសំខាន់ក្នុងការតម្រង់ទិសវិជ្ជាជីវៈ និងការងារស្ម័គ្រចិត្តរបស់យុវជនក្នុងសហគមន៍ដែលគម្រោងនេះមានរយៈពេល ៣២ខែ (ចាប់អនុវត្តពីខែតុលា ឆ្នាំ២០២៤ ដល់ ខែឧសភា ឆ្នាំ២០២៧) ក្នុងគម្រោងថវិកាជាង ៩៨ម៉ឺនដុល្លារ ដែលក្នុងនោះ ៨០% ទទួលបានពីទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) និង២០% ជាបន្ទុករបស់អង្គការស៊ីប៉ា។ ការផ្សព្វផ្សាយជាផ្លូវការនៃការអនុវត្តគម្រោងដំណាក់កាលទី២នេះ បានបង្ហាញពីការយកចិត្តទុកដាក់ប្ដេជ្ញាចិត្តរួមគ្នារវាងដៃគូអភិវឌ្ឍជាមួយនឹងអង្គភាពពាក់ព័ន្ធរបស់ក្រសួង ក្នុងការអនុវត្តគម្រោងឱ្យទទួលបានជោគជ័យ ឆ្លើយតបនឹងគោលដៅចម្បងរបស់គម្រោងគឺ គាំទ្រដល់ការអនុវត្តគោលនយោបាយជាតិស្តីពីការអភិវឌ្ឍយុវជនកម្ពុជា តាមរយៈការផ្តល់ការតម្រង់ទិសវិជ្ជាជីវៈ និងការបង្កើនការចូលរួមក្នុងកិច្ចការស្ម័គ្រចិត្តតាមរយៈសហគមន៍ និងសកម្មភាពអភិវឌ្ឍយុវជនប្រមាណ ៤ម៉ឺន (៥០%ជាយុវតី) អាយុចន្លោះពី១២ឆ្នាំ ដល់ ២៥ឆ្នាំ នៅតាមទីជនបទក្នុងខេត្តចំនួន ២៤ ដែលមានវិទ្យាល័យចំនួន២៦ មជ្ឈមណ្ឌលយុវជនចំនួន៣ និងអង្គការ សហគមន៍មូលដ្ឋានចំនួន២៣។ អង្គការស៊ីប៉ា បានដើរតួយ៉ាងសំខាន់ក្នុងការចូលរួមជួយអភិវឌ្ឍធនធានសិក្សា បំពេញតម្រូវការសៀវភៅសិក្សា និងឯកសាររៀនសូត្រ ជាពិសេសកុមារនៅតាមតំបន់ជនបទ ផ្តល់ឱ្យកុមារ និងយុវជនទាំងអស់ទទួលបានការអប់រំប្រកបដោយគុណភាព លុបបំបាត់អនក្ខរភាព និងបណ្ដុះទម្លាប់អានសៀវភៅ។

ជាថ្មីម្ដងទៀត ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមអបអរសាទរចំពោះ «ការអនុវត្តគម្រោងអភិវឌ្ឍន៍ យុវជនដំណាក់កាលទី១ និងប្រកាសបន្តគម្រោងដំណាក់កាលទី២» និង ការដាក់សម្ពោធឯកសារសិក្សាសិល្បៈ និងវប្បធម៌ «ទេពហត្ថា» ដែលជាឯកសារមរតកសិល្បៈប្រវត្តិសាស្ត្រដ៏មានតម្លៃនៃកម្ពុជាយើង ក៏ដូចជាប្រកាសគាំទ្រចំពោះការសម្រេចចិត្តក្នុងការពង្រឹង និងពង្រីកវិសាលភាពនៃការអនុវត្តកម្មវិធីអប់រំ និងតម្រង់ទិសវិជ្ជាជីវៈ រហូតទៅដល់ ២៤ខេត្តគោលដៅ សម្រាប់ការអនុវត្តគម្រោងអភិវឌ្ឍន៍យុវជនដំណាក់កាលទី២ ផងដែរ ដោយគូសបញ្ជាក់ថាសាលារៀន សិស្សានុសិស្ស និងសហគមន៍ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនចេញពីកម្មវិធីនេះ និងសូមស្នើឱ្យអង្គការស៊ីប៉ា ព្រមទាំងនាយកដ្ឋានពាក់ព័ន្ធរបស់ក្រសួង សហការអនុវត្តគម្រោងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធានាបានលទ្ធផលល្អស្របតាមការរំពឹងទុក សំដៅរួមចំណែកលើកកម្ពស់ការសិក្សាសិស្ស ការតម្រង់ទិសវិជ្ជាជីវៈ និងការងារស្ម័គ្រចិត្តរបស់យុវជនក្នុងសហគមន៍មូលដ្ឋានឱ្យកាន់តែសកម្ម៕

អត្ថបទដែលជាប់ទាក់ទង