**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារបក្ស ប្រមាណជាង ៤ពាន់គ្រួសារ ក្នុងឃុំពពក និងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ**ឯកឧត្តមយ ឈាង រ៉ា ៖លេីសពីការការពារប្រព័ន្ធខួរក្បាលដេីម្បីទទួលបានសមត្ថភាពចៀសពីពិការភាព ការទទួលខុសត្រូវរបស់យើងបន្ថែមទៀនោះគឺ ការបណ្តុះមនសិការខ្ពស់ ប្រកបដោយសតិសម្បជញ្ញៈ គុណធម៌ គតិបណ្ឌិត ឆ្ពោះទៅការកសាងអនាគតគាប់ប្រសេីរ**ឯកឧត្តម ទ្រី ដាលុច អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ក្នុងស្រុកប្រាសាទបល្ល័ង្ក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ**សម្ដេចធិបតី ចាត់ទុកវិស័យឯកជន គឺជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ចជាតិ**សម្ដេចធិបតី៖ បើចង់ឱ្យមានការគាំទ្រពីពលរដ្ឋចំពោះផលិតផលក្នុងប្រទេសជានិរន្តរ៍ ក្រុមផលិតករត្រូវពង្រឹងគុណភាព និងមានតម្លៃសមរម្យ**លោក​​​ ម៉េ​ង​​​ ស្រ៊ុន​​​​​ បានបន្តដាក់បទបញ្ជាឲ្យកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ ចុះ​ផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន និងក្មេងទំនើង​ និងលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់​​ Hotline1292**ក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ**ឯកឧត្តម ឃុត ចាន់ដារ៉ា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី សុច្ចរិតភាពព័ត៌មាន

គ្រឹះស្ថានហិរញ្ញវត្ថុ ចំនួន១៣២ ជាសមាជិក​របស់សមាគមីក្រូហិរញ្ញវត្ថុកម្ពុជា ​បានផ្តល់ឥណទាន ៥.១១ពាន់លានដុល្លារ ដល់អតិថិជនប្រមាណ ១.៥៥លានគណនី

ភ្នំពេញ៖ លោកស្រី ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមីក្រូហិរញ្ញវត្ថុកម្ពុជា បានឲ្យដឹងថា គ្រឹះស្ថានហិរញ្ញវត្ថុ ចំនួន១៣២ ដែលជាសមាជិក​របស់សមាគមីក្រូហិរញ្ញវត្ថុកម្ពុជា ​បានផ្តល់ឥណទានសរុបចំនួន ៥.១១ពាន់លានដុល្លារដល់អតិថិជនប្រមាណ ១.៥៥លានគណនី។

ថ្លែងទៅកាន់អ្នកចូលរួមជាង ៣០០នាក់ នៅក្នុងសន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ ​ដែលរៀបចំឡើង​ក្រោមប្រធានបទ «និរន្តរភាព និងបរិយាបន្នមីក្រូហិរញ្ញវត្ថុ៖ បច្ចុប្បន្នភាព និងដំណើរវិវឌ្ឍន៍នៃវិស័យ» នៅ​សៀមរាប នាថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកស្រី ឌិត នីតា បានលើកឡើងថា គ្រឹះស្ថានហិរញ្ញវត្ថុជាសមាជិកទាំង១៣២ របស់សមាគមីក្រូហិរញ្ញវត្ថុកម្ពុជា បានដើរតួនាទីដ៏ចាំបាច់​ ដោយបានផ្តល់ឥណទានសរុបចំនួន ៥.១១ពាន់លានដុល្លារដល់អតិថិជន ១.៥៥លានគណនី និងទទួលប្រាក់បញ្ញើ ២.២១ប៊ីលានដុល្លាពីអតិថិជនជិត ២លានគណនី ក្នុងនោះមាន ៦៧% ជាស្ត្រី។ កិច្ចខិតខំប្រឹងប្រែងដែលកើតចេញពីការប្តេជ្ញាចិត្តនេះ មិនត្រឹមតែផ្តល់លទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុដល់ប្រជាជនប៉ុណ្ណោះទេ តែថែមទាំងបានបង្កើតការងារក្នុងស្រុកដោយផ្ទាល់ចំនួន ២១.០០០នាក់ ដែលកំពុងបម្រើការងារតាមការិយាល័យចំនួន៩០០។

លោកស្រីមានប្រសាសន៍ថា​ «និរន្តភាព និងបរិយាបន្នមីក្រូហិរញ្ញវត្ថុមិនមែនគ្រាន់តែជាគោលដៅប៉ុណ្ណោះទេ តែជាកត្តាចាំបាច់មិនអាចខ្វះបាន។ យើងកំពុងធ្វើការងាររួមគ្នា ដើម្បីធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែរឹងមាំ សមភាពសង្គមកាន់តែប្រសើរ និងប្រព័ន្ធហិរញ្ញវត្ថុ ដែលបម្រើប្រជាជនគ្រប់ៗរូប»។

លោកស្រីក៏បានរំលេចផងដែរនូវការប្តេជ្ញា របស់សមាគមក្នុងការលើកកម្ពស់សិទ្ធិ និងកិច្ចការពារអតិថិជននៅទូទាំងសហគមន៍ជនបទ និងសហគមន៍ខ្វះខាត ដែលមានប្រមាណ ៧៤.៤% នៃចំនួនប្រជាជនកម្ពុជា។

ផ្នែកដ៏សំខានមួយទៀតនៃសន្និសីទនៅឆ្នាំនេះ គឺការរំលេចប្រព័ន្ធទូទាត់បាគង ដែលត្រូវបានបង្កើតឡើងដោយធនាគារជាតិនៃកម្ពុជា នៅឆ្នាំ២០២០។ បច្ចុប្បន្នបាគងមានអ្នកប្រើប្រាស់ ជាប្រចាំចំនួន ១០លានគណនី ដោយបានភ្ជាប់សេវាហិរញ្ញវត្ថុបែបប្រពៃណី ទៅនឹងប្រជាជនដែលមិនទានមានគណនីធនាគារ តាមរយៈប្រព័ន្ធហិរញ្ញវត្ថុឌីជីថល ដែលមានល្បឿនលឿននិងតម្លៃថោក។ ប្រព័ន្ធទូទាត់នេះទទួលបានការសាទរជាអន្តរជាតិ ដោយសារការពន្លឿនបរិយាបន្នហិរញ្ញវត្ថុ ហើយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សូមសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះធនាគារជាតិនៃកម្ពុជា ចំពោះភាពជាអ្នកដឹកនាំ ក្នុងការគាំទ្រដល់ដំណើរវិវឌ្ឍឆ្ពោះទៅរកភាពធន់នៃសេដ្ឋកិច្ច និងការលើកកម្ពស់អតិថិជន។
ខណៈពេលដែលការលើកកម្ពស់សិទ្ធិនិងកិច្ចការពារអតិថិជននៅតែជាបេសកកម្មចម្បងរបស់ខ្លួន សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាក៏កំពុងជំរុញហិរញ្ញវត្ថុបៃតងផងដែរស្របតាមនិន្នាការសកល ដោយផ្តោតលើនិរន្តរភាពបរិស្ថាន។ សមាគមក៏កំពុងសហការជាមួយអង្គការ Oxfam ក្នុងការលើកកម្ពស់ហិរញ្ញវត្ថុបៃតង និងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គការ Water.org ក្នុងការផ្តល់ជំនួយបច្ចេកទេសដើម្បីអភិវឌ្ឍផលិតទឹកស្អាត និង អនាម័យក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុ។

លោកស្រី ឌិត នីតា មានប្រសាសន៍ថា «យើងលើកទឹកចិត្តគ្រឹះស្ថានជាសមាជិករបស់យើង ឱ្យចាត់ទុកហិរញ្ញវត្ថុបៃតងថាជាកត្តាចាំបាច់ ដើម្បីឈានទៅរកនិរន្តរភាព ដែលផ្តល់អត្ថប្រយោជន៍ដល់អតិថិជន និងបរិស្ថាន»។ គំនិតផ្តួចផ្តើមទាំងនេះ គាំទ្រដល់គោលដៅអភិវឌ្ឍប្រកបដោយចីរភាពសកល រួមមានការទទួលបានទឹកស្អាត និងសកម្មភាពបរិស្ថាន។
តាមរយៈសន្និសីទពេញមួយថ្ងៃនេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានសង្កត់ធ្ងន់លើភាពចាំបាច់នៃចំណេះដឹងហិរញ្ញវត្ថុអតិថិជន ការកសាងសមត្ថភាពគ្រឹះស្ថាន និងការប្រកាន់ខ្ជាប់នូវក្រមប្រតិបត្តិវិជ្ជាជីវៈតឹងរឹង ដើម្បីបង្កើតបានវិស័យហិរញ្ញវត្ថុប្រកបដោយតម្លាភាព និងភាពធន់។ សន្និសីទបានអំពាវនាវឱ្យបន្តរួមសហប្រតិបត្តិគ្នា ប្រកបដោយសិទ្ធភាពក្នុងការជំរុញនិរន្តរភាពនិងបរិយាបន្នហិរញ្ញវត្ថុ ស្របតាមតម្រូវការប្រទេសកម្ពុជា និងអាទិភាពសកល៕

អត្ថបទដែលជាប់ទាក់ទង