**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)

ឯកឧត្តម ប៉ុញ សច្ចៈ ដឹកនាំកិច្ចប្រជុំពិភាក្សា លើគ្រោងប្លង់លម្អិត​នៃ ​គម្រោង​អភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ​​ និង​កាត់បន្ថយទឹកជំនន់​បវេល ខេត្តបាត់ដំបង

ភ្នំពេញ៖​ ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ និងជានាយកគម្រោងទទួល​ហិរញ្ញប្បទានពីសាធារណរដ្ឋកូរ៉េ ក្នុងនាម​តំណាងដ៏ខ្ពង់ខ្ពស់របស់​​ឯកឧត្តម​ ថោ ជេដ្ឋា​ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ ​បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ត្រួតពិនិត្យ និងផ្តល់យោបល់លើការងារសិក្សាគ្រោងប្លង់លម្អិត​ (Detailed Design ) គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់ បវេលខេត្តបាត់ដំបង។

សូមជម្រាបថា​ កិច្ចប្រជុំនេះ​មានការចូលរួមពី​ក្រុមទីប្រឹក្សាបច្ចេកទេស និងអ្នកពាក់ព័ន្ធ តំណាងអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់នៃក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ និងតំណាងមកពីធនាគារអាហរ័ណ និហរ័ណកូរ៉េ (Korean Eximbank) ។

ឯកឧត្តមរដ្ឋលេខាធិការ បានគូស​បញ្ជាក់ឱ្យដឹង​ថា​​ ​គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ​បវេលត្រូវ​ធ្វើការអភិវឌ្ឍឱ្យ​ស្របតាមលក្ខណៈបច្ចេកវិទ្យា និងនវានុវត្តន៍ថ្មី​ ដោយបំពាក់ហេដ្ឋារចនាសម្ព័ន្ធគ្រប់ជ្រុងជ្រោយ និងប្រកបដោយប្រសិទ្ធភាពលើការគ្រប់គ្រងទឹក។

ទន្ទឹមនឹងនេះ​ ឯកឧត្តមរដ្ឋលេខាធិការ​បានស្នើឱ្យ​ទីប្រឹក្សាបច្ចកេទេស​គម្រោង​ពន្លឿនការសិក្សាឱ្យ​ចប់មុនកាលកំណត់ និងផ្តល់របាយការណ៍ដោះស្រាយផលប៉ះពាល់ដីធ្លី និងរបាយការណ៍ដោះស្រាយយុទ្ធភណ្ឌមិនទាន់ផ្ទុះ​ជាអាទិភាពដល់ស្ថាប័នពាក់ព័ន្ធធ្វើការដោះស្រាយឱ្យ​បានឆាប់។

ឯកឧត្តមរដ្ឋលេខាធិការ ក៏​បានណែនាំដល់អ្នកពាក់ព័ន្ធទាំងអស់ ជាពិសេស​ទីប្រឹក្សាបច្ចេកទេសគម្រោង​ត្រូវយកចិត្តទុកដាក់លើការងារសិក្សាគ្រោងប្លង់លម្អិតនិងព្យាយាមធ្វើការ​សម្របសម្រួលទៅតាមស្ថានភាព​ជាក់ស្តែងក្នុងស្មារតីយកចិត្តទុកដាក់ទទួលខុសត្រូវខ្ពស់ ដើម្បីឱ្យគម្រោងដំណើរការទៅដោយរលូន និងសម្រេចបាន​ជោគជ័យ។
សូមបញ្ជាក់ថា​ បន្ទាប់​ពីកិច្ចប្រជុំនេះ​ ក្រុមការងារនឹងរួមគ្នា​​ចុះទៅ​ដល់ទីតាំងគម្រោងផ្ទាល់​​ ដើម្បីពិនិត្យជាក់ស្តែង​នៅមូលដ្ឋាន​៕

អត្ថបទដែលជាប់ទាក់ទង