**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប

IMF ថា ការបោះឆ្នោតនៅអាមេរិកនឹងមានផលជះនៅទូទាំងពិភពលោក

វ៉ាស៊ីនតោន៖ អនុប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឲ្យដឹងថា លទ្ធផលនៃការបោះឆ្នោតនៅសហរដ្ឋអាមេរិកនាពេលខាងមុខនឹងមានផលជះដល់ប្រទេសនានាជុំវិញពិភពលោក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

អ្នកស្រី Gita Gopinath អនុប្រធានទី១ នៃមូលនិធិ IMF បានថ្លែងក្នុងបទសម្ភាសមួយជាមួយទូរទស្សន៍ Bloomberg កាលពីថ្ងៃព្រហស្បតិ៍ថា៖ «អ្វីដែលកើតឡើងនៅក្នុងសហរដ្ឋអាមេរិកជាបញ្ហាសម្រាប់សហរដ្ឋអាមេរិក ហើយក៏ជាបញ្ហាសម្រាប់ពិភពលោកទាំងមូលផងដែរ»។

អ្នកស្រីបានបន្តថា ការបោះឆ្នោតនៅថ្ងៃទី៥ ខែវិច្ឆិកាខាងមុខគឺជាផ្នែកសំខាន់មួយនៃការពិភាក្សានៅឯកិច្ចប្រជុំរបស់មូលនិនធិ IMF និងធនាគារពិភពលោក (WB) ដែលធ្វើឡើងនៅសប្តាហ៍នេះនៅទីក្រុងវ៉ាស៊ីនតោន។

អ្នកស្រី Gopinath បានបន្ថែមថា ការបោះឆ្នោតធ្វើឡើងក្នុងគ្រាដែលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយដែលកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍ ខណៈដែលប្រទេសនានាកំពុងចោទសួរកាន់តែខ្លាំងឡើងអំពីតម្លៃនៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចពិភពលោកដែលជិតស្និទ្ធ។

អ្នកស្រីបានបន្ថែមទៀតថា មូលនិធិ IMF ដឹងថា ប្រទេសនានាកំពុងបង្កើតក្រុមផ្សេងទៀតដូចជាក្រុមប្រទេស BRICs ដែលដំបូងឡើយមានតែប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ប៉ុន្តែមូលនិធិ IMF នៅតែបន្តមើលឃើញថា ក្រុមប្រទេសទាំងនោះ «មានការពាក់ព័ន្ធយ៉ាងខ្លាំង» ជាមួយការងាររបស់មូលនិធិ IMF។

ទោះបីជាសេដ្ឋកិច្ចអាមេរិក «រឹងមាំ» ជាមួយនឹងអតិផរណារំពឹងថានឹងបន្តធ្លាក់ចុះក្តី ក៏ប៉ុន្តែ «ប្រសិនបើគោលជំហរសារពើពន្ធកាន់តែមានភាពពង្រីកខ្លាំងឡើងនោះ វាអាចផ្លាស់ប្តូរទិដ្ឋភាពសេដ្ឋកិច្ចជារួមក្នុងទិសដៅផ្សេងទៀតផងដែរ»។

អ្នកស្រីបានបន្ថែមថា ទោះបីជាបន្ទុកបំណុលរបស់សហរដ្ឋអាមេរិកបានកើនឡើងក៏ដោយ ប៉ុន្តែវាមាន «និរន្តរភាពខ្លាំង» ហើយប្រទេសនេះមានសេដ្ឋកិច្ចដ៏ខ្លាំងបំផុតមួយនៅក្នុងពិភពលោក។ ទោះជាយ៉ាងណា ទីក្រុងវ៉ាស៊ីនតោនគួរតែកាត់បន្ថយឱនភាពថវិការបស់ខ្លួន និងរៀបចំខ្លួនទប់ទល់នឹងកត្តាមិនល្អដែលនឹងកើតឡើងដោយជៀសមិនរួច។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

អត្ថបទដែលជាប់ទាក់ទង