**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»

អ៉ីរ៉ង់ អះអាងថា ខ្លួនមានសិទ្ធិ និងកាតព្វកិច្ចដើម្បីការពារខ្លួនឯង ក្រោយរងការវាយប្រហារពីអ៉ីស្រាអែល

តេហេរ៉ង់៖ ប្រទេសអ៉ីរ៉ង់ កាលពីថ្ងៃសៅរ៍ ទី២៦ ខែតុលា បានអះអាងថា ខ្លួនមានសិទ្ធិ និងកាតព្វកិច្ចការពារខ្លួន បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលបានសម្លាប់ ទាហានអ៉ីរ៉ង់ ២នាក់ និងបង្កការភ័យខ្លាចសាជាថ្មីពីហានិភ័យនៃការផ្ទុះសង្រ្គាមទាំងស្រុងក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

បើតាមរដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Abbas Araghchi វាគ្មានឡើយព្រំដែនកំណត់ចំពោះការប្ដេជ្ញាចិត្តរបស់អ៉ីរ៉ង់ដើម្បីការពារខ្លួនឯង។ លោកបន្ថែមថាអ៉ីរ៉ង់មានសិទ្ធិ និងកាតព្វកិច្ច ក្នុងការការពារខ្លួនឯង។

អ៉ីស្រាអែលកាលពីថ្ងៃសៅរ៍ម្សិលមិញ បានបើកការវាយប្រហារតាមផ្លូវអាកាសប្រឆាំងនឹងអ៉ីរ៉ង់ ជាការសងសឹកទៅនឹងការវាយប្រហារដោយមីស៊ីលបាលិស្ទីគជិត ២០០គ្រាប់ ដោយទីក្រុងតេហេរ៉ង់ លើអ៉ីស្រាអែល កាលពីដើមខែតុលាកន្លងទៅនេះ។ ក្រោយការសងសឹកនេះដែរ អ៉ីស្រាអែលបានព្រមានថាអ៉ីរ៉ង់ថានឹងត្រូវលះបង់តម្លៃមួយយ៉ាងធ្ងន់ធ្ងរ ប្រសិនបើហ៊ានបាញ់តដៃវិញ ខណៈសហរដ្ឋអាមេរិក អាល្លឺម៉ង់ និងចក្រភពអង់គ្លេសបានទទូចឱ្យអ៉ីរ៉ង់កុំសងសឹកអ៉ីស្រាអែលវិញ ដើម្បីបន្ធូរបន្ថយភាពតានតឹង។

ជាមួយគ្នានោះ សហភាពអឺរ៉ុបបានអំពាវនាវឱ្យគ្រប់ភាគីទាំងអស់រក្សាភាពអត់ធ្មត់ ដើម្បីបញ្ចៀសកុំឱ្យស្ថានការណ៍ផ្ទុះរាលដាលចេញពីការគ្រប់គ្រង។ ប៉ុន្តែបណ្ដាប្រទេសផ្សេងទៀត ក្នុងនោះរួមមានប្រទេសជិតខាងអ៉ីរ៉ង់ បានថ្កោលទោសការវាយប្រហាររបស់អ៉ីស្រាអែល រីឯរុស្ស៉ីវិញបានជំរុញឱ្យភាគីទាំងសងខាងរក្សាការអត់ធ្មត់ និងបញ្ចៀសនូវអ្វីដែលមូស្គូ ហៅថា «សេណារីយ៉ូមហន្តរាយ»។

អត្ថបទដែលជាប់ទាក់ទង