**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ឯកឧត្តមបណ្ឌិត កៅ ថាច ជួបសំណេះសំណាល និងទទួលទានអាហារសាមគ្គី ជាមួយបងប្អូនខ្មែរ សមាជិកគណបក្សប្រជាជនកម្ពុជា នៅទីក្រុងហុកស្បេ ប្រទេសនូវ៉ែលហ្សេឡង់

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រធានក្រុមការងារតំបន់៥ (ទីក្រុងហុកស្បេ-ហាមិលតុន-អូក្លិន) នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាល និងទទួលអាហារសាមគ្គីជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ និងសមាជិកគណបក្សប្រជាជនកម្ពុជា ដែលកំពុងរស់នៅក្នុងទីតំបន់ហុកស្បេ និងណែបភា ប្រទេសនូវ៉ែលហ្សេឡង់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមបណ្ឌិត កៅ ថាច បានធ្វើការថ្លែងអំណរគុណដល់បងប្អូនទាំងអស់ ដែលបាន សម្រេចចិត្តចូលរួមជីវភាពបក្សជាមួយគណបក្សប្រជាជនកម្ពុជា។ នេះសបញ្ជាក់ឲ្យឃើញថា បងប្អូនមានភាពជឿជាក់ លើការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានធ្វើការរំលឹកពីប្រវត្តិនៃការបង្កើតបក្សប្រជាជនកម្ពុជា និងការតស៊ូយ៉ាងស្វិតស្វាញ និងអំពីវីរៈភាព ស្នេហាជាតិ របស់ថ្នាក់ ដឹកនាំគណបក្ស ដែលបានធ្វើការរំដោះប្រទេសកម្ពុជា ចេញពីរបបខ្មៅងងឹត ដែលបានកាប់សម្លាប់ ខ្មែរគ្នាឯង អស់រាប់លាននាក់។ ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត ក៏បានលើកអំពីស្មារតីស្នេហជាតិ និងការប្តេជ្ញាធ្វើការបង្រួបបង្រួមជាតិ និងបានស្វែងរកសុខសន្តិភាពរបស់គណបក្សជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេស។

បន្ថែមលើនេះ ឯកឧត្តមបណ្ឌិត បានធ្វើការចែករំលែកអំពី សភាពការណ៍ថ្មីៗ ទាំងផ្នែកសេដ្ឋកិច្ច និងផ្នែកនយោបាយ នៅកម្ពុជា ជូនដល់បងប្អូនបានជ្រាបជាព័ត៌មាន និងមានមូលដ្ឋាន សម្រាប់ការពិចារណា កុំឲ្យជឿលើការឃោសនាអកុសលពីបណ្តាក្រុមប្រឆាំង ដែលតែងតែនិយាយមិនពិតពីកម្ពុជា និងតែងតែបង្កបញ្ហា និងជំរុញឲ្យមានអស្ថិរភាពសង្គម បំផ្លាញសន្តិភាព។

ឯកឧត្តមបណ្ឌិត បានគូសរំលេច និងបញ្ជាក់បន្ថែមថា បច្ចុប្បន្នកម្ពុជា កំពុងបោះជំហានទៅមុខជាបណ្តើរៗ ក្នុងការពង្រឹង និងពង្រីកខ្លួនលើគ្រប់វិស័យ ដែលទាំងនេះចេញពី ការគិតគូរគ្រប់ជ្រុងជ្រោយ ពីថ្នាក់ដឹកនាំគណបក្សប្រជាជាកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា និង សម្តេចធិបតី ហ៊ុន មាណែត ជានាយករដ្ឋមន្ត្រី។

ឯកឧត្តមបណ្ឌិត បានធ្វើការស្នើសុំ និងលើកទឹកចិត្តដល់បងប្អូនសមាជិកបក្សនៅតំបន់ក្រុងហុកស្បេទាំងអស់ សូមបន្តជួយស្វែងរក និងពង្រីកសមាជិកថ្មីៗបន្ថែមទៀត ឲ្យបានច្រើន និង សូមជួយផ្សព្វផ្សាយបន្តនូវអំពើល្អ, គុណសម្បត្តិ, សកម្មភាពល្អៗ និងការខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា ដែលបានលះបង់គ្រប់បែបយ៉ាង ដើម្បីប្តូរយក សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ទូទាំងប្រទេស ៕

អត្ថបទដែលជាប់ទាក់ទង