**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»

អភិបាលខេត្តប៉ៃលិន៖ ជំនន់ទឹកភ្លៀងធ្លាក់ពីភ្នំ បានស្រកអស់វិលត្រឡប់មកសភាពធម្មតាវិញ ដោយមិនមានពលរដ្ឋរងគ្រោះបាត់បង់អាយុជីវិតឡើយ

ភ្នំពេញ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានឱ្យដឹងថា ជំនន់ទឹកភ្លៀងធ្លាក់ពីភ្នំ បានស្រកអស់វិលត្រឡប់មកសភាពធម្មតាវិញ គិតត្រឹមម៉ោង ១២៖៤៧នាទីយប់ ឈានចូលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ដោយមិនមានប្រជាពលរដ្ឋរងគ្រោះបាត់បងអាយុជីវិតឡើយ។

នៅល្ងាចថ្ងៃទី១៨ តុលា មានករណីជំនន់ទឹកភ្លៀងធ្លាក់ពីភ្នំ ធ្វើឱ្យទឹកហូរជន់លិចផ្ទះប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

តាមរយៈគេហទំព័រហ្វេសប៊ុកផ្ទាល់របស់ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានបញ្ជាក់ថា «ជំនន់ទឹកភ្លៀងធ្លាក់ពីភ្នំ បានស្រកអស់វិលត្រឡប់មកសភាពធម្មតាវិញហើយ គិតត្រឹមម៉ោង ១២៖៤៧យប់ ឈានចូលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ដោយឡែកក្រុមការងារនឹងចុះរៀបចំសម្អាតបរិស្ថាន និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋ ដែលបានបាត់បង់សម្ភារប្រើប្រាស់ស្បោងអាហារ នៅព្រឹកថ្ងៃទី១៩»។

លោកជំទាវ អភិបាលខេត្ត ក៏បានដំណឹងដល់ប្រជាពលរដ្ឋជាម្ចាស់ម៉ូតូ បានចតនៅច្រកទ្វារអន្តរជាតិ និងម៉ូតូ បានហូរតាមទឹក សូមអញ្ជើញមកទទួលយកម៉ូតូវិញដោយភ្ជាប់មកជាមួយ ឯកសារបញ្ចាក់ជាម្ចាស់កម្មសិទ្ធ ក្រុមការងាររដ្ឋបាលខេត្ត នៅរង់ចាំពិនិត្យប្រគល់ជូនវិញ ចាប់ពីព្រឹកថ្ងៃទី១៩ (បញ្ជាក់ ម៉ូតូ ក្រុមការងារសង្គ្រោះរក្សាទុកជូនមានចំនួន ៣៤គ្រឿង) នៅបាត់ម៉ូតូមួយចំនួន និងម៉ូតូកង់បី ២គ្រឿង ក្រុមការងារកំពុងស្វែងរកបន្តទៀត។

លោកជំទាវ អភិបាលខេត្ត បានគូសបញ្ជាក់ទៀតថា «សូមពុកម៉ែបងប្អូនទទួលបានសុខសុវត្តិភាពគ្រប់ៗគ្នា ក្រុមការងារ កងកម្លាំងប្រចាំការ នៅជាមួយបងប្អូន ២៤ម៉ោង រហូតដល់សភាពការណ៍ល្អប្រសើរធម្មតាវិញ។ ច្រកទ្វារអន្តរជាតិព្រំ បានបើកដំណើរការជាធម្មតាបន្ទាប់ពីទទួលរងទឹកជំនន់ បិទអស់រយៈពេល ៥ម៉ោង នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤»។

លោកជំទាវ អភិបាលខេត្ត បានថ្លែងអំណរគុណចំពោះកងកម្លាំងគណៈបញ្ជាការឯកភាពទាំងបី កម្លាំងយុវជន កម្លាំងមូលដ្ធានទាំងអស់ បានចូលរួមយ៉ាងសកម្ម ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ។

ទន្ទឹមនឹងនេះ លោកជំទាវ អភិបាលខេត្ត ក៏បានថ្លែងអំណរគុណចំពោះក្រុមការងារច្រកទ្វារភាគីថៃ បានសហការសម្របសម្រួលបើកច្រកទ្វារព្រំដែន ដើម្បីជួយឱ្យអ្នកធ្វើដំណើរ និងរថយន្តដឹកទំនិញឆ្លងគ្មានកំណត់ពេលវេលា ដើម្បីជៀសវាងការខកស្ទះចរាចរណ៍។

លោកជំទាវ ថា «ក្រុមការងារ បានជួយសង្គ្រោះប្រជាពលរដ្ឋទាន់ពេលវេលា ដោយមិនមានប្រជាពលរដ្ឋរងគ្រោះបាត់បង់អាយុជីវិតឡើយ»៕

អត្ថបទដែលជាប់ទាក់ទង