**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង

ស្លាកលេខយានយន្តនគរបាលជិត ២ពាន់គ្រឿង ត្រូវបានដកចេញពីបញ្ជីគ្រប់គ្រង ក្រោយបទបញ្ជារបស់សម្តេចធិបតីហ៊ុន ម៉ាណែត

ភ្នំពេញ៖ ក្រោយសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាឱ្យក្រសួងមហាផ្ទៃធ្វើការគ្រប់គ្រងឱ្យបានហ្មត់ចត់ចំពោះយានយន្តដែលមានបំពាក់ស្លាកលេខនគរបាល ក្រសួងមហាផ្ទៃ បានចេញសេចក្តីសម្រេចប្រកាសលុបចោលនូវយានយន្តប្រើប្រាស់ស្លាកលេខនគរបាលប្រមាណជិត២ពាន់គ្រឿង នៅក្នុងដំណាក់កាលទី១។

យោងតាមសេចក្តីសម្រេចរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃស្តីពី«ការលុបទិន្នន័យចេញពីបញ្ជីគ្រប់គ្រងយានយន្តនគរបាល» ចេញកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រសួងមហាផ្ទៃ បានសម្រេចលុបទិន្នន័យយានយន្តដែលមានប្រើប្រាស់ស្លាកលេខនគរបាលចេញពីបញ្ជីគ្រប់គ្រងយានយន្ត ដែលបំពាក់ស្លាកលេខនគរបាលជាតិ ក្នុងដំណាក់កាលទី១ បានសរុបចំនួន១៩៤៧គ្រឿង។ ក្នុងនោះ ចំណោមយានយន្តសរុបទាំងអស់ដែលបានលុបចេញពីក្នុងបញ្ជីតារាងឧបសម្ព័ន្ធលេខ ៦៦៧ ន.ច.ស ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈមានដូចជា៖ រថយន្តទេសចរណ៍ចំនួន១១៣៩គ្រឿង រថយន្តដឹកទំនិញធុនស្រាល១៦២គ្រឿង និងទោចក្រយានយន្តចំនួន៦៤៦គ្រឿង។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ កន្លងទៅ ថ្លែងក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៣០ ថ្ងៃបង្កើតកងពលតូចលេខ៧០ កងទ័ពជើងគោក (១៥តុលា ១៩៩៤-១៥តុលា ២០២៤) សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យក្រសួងមហាផ្ទៃ និងភាគីពាក់ព័ន្ធត្រូវត្រួតពិនិត្យ និងគ្រប់គ្រងឡើងវិញចំពោះយានយន្តដែលមានប្រើស្លាកលេខនគរបាលជាតិ ដើម្បីងាយស្រួលក្នុងការថែរក្សាសណ្តាប់ធ្នាប់។

សម្តេចថ្លែងថា៖«ខ្ញុំឃើញក្រសួងការពារជាតិ អគ្គសម្ភារបច្ចេកទេស បានចេញគោលការណ៍ណែនាំ អារឿងឡាន [ន.ប]-[ខ.ម] ថ្ងៃមុន..ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រសួងមហាផ្ទៃ ក៏បានចេញការណែនាំរឿងស្លាកលេខ ន.ប សូមគ្រប់គ្រងឱ្យបាន ទាំងការចេញលេខឱ្យ ទាំងការប្រើប្រាស់»។

មួយវិញទៀត អគ្គសម្ភារបច្ចេកទេស បានចេញសេចក្តីប្រកាសថា ចាប់ពីពេលនេះតទៅ គឺប្រើប្រាស់ឱ្យចំគោលដៅ មានតែនាយទាហានជាន់ខ្ពស់ដែលត្រូវប្រើស្លាកលេខ ន.ប ខ.ម ហើយនាយទាហានផ្សេងត្រូវប្រើស្លាកលេខខ្មៅធម្មតា។ នេះបើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត។ ក្នុងនោះ សម្តេច ក៏បានមានប្រសាសន៍ផងដែរថា ការប្រើស្លាកលេខបែបនេះនូវគ្រប់កម្រិតនាយទាហាន ប៉ូលិសបានបង្កភាពច្របូកច្របល់។ សម្តេចថ្លែងថា៖«ប៉ុន្តែផ្ទុយទៅវិញ វាធ្វើឱ្យច្របូកច្របល់ អ្នកបើកមិនពិតប្រាកដ ជូនកាលបើកសាហាវជាងអ្នកពិតប្រាកដ ដល់អ៊ីចឹង ដល់អ្នកពិតប្រាកដទៅខូចឈ្មោះ នេះគឺជាបញ្ហា»៕

អត្ថបទដែលជាប់ទាក់ទង