**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)**រុស្ស៉ីបើកការវាយប្រហារទ្រង់ទ្រាយធំ លើរដ្ឋធានីកៀវរបស់អ៊ុយក្រែន**កប៉ាលដឹកប្រេងខ្នាតយក្សចំនួន ៥គ្រឿង ដែលដឹកប្រេងអារ៉ាប៊ីសាអូឌីត បានចាកចេញពីច្រកសមុទ្រ Hormuz ហើយ**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត

គណៈកម្មការសុខាភិបាលនៃរដ្ឋសភា លើកទឹកចិត្តឱ្យថ្នាក់ដឹកនាំមណ្ឌលសុខភាព កំភុន យកចិត្តទុកដាក់លើជំងឺមិនឆ្លង

ភ្នំពេញ៖ ដោយមានការអនុញ្ញាតពី សម្តេចប្រធានរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨) ដឹកនាំដោយឯកឧត្តមបណ្ឌិត ឈុន សុីរុន លេខាធិការ តំណាងឱ្យគណៈកម្មការ បានជំរុញឱ្យមណ្ឌលសុខភាព កំភុន យកចិត្តទុកដាក់លើបញ្ហាជំងឺមិនឆ្លង (NCDs) ស្ថិតនៅក្នុងភូមិបានម៉ៃ ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។

យោងតាមប្រសាសន៍ លោក សែន ស៊ូធ្នូ ប្រធានមណ្ឌលសុខភាព បានឱ្យដឹងថា មណ្ឌលសុខភាពនេះមានបុគ្គលិក១៥នាក់ បម្រើសេវាសុខភាពជូនប្រជាពលរដ្ឋចំនួន ១១,២៩២នាក់ មកពី១២ភូមិ ក្នុង៤ឃុំនៅក្បែរៗនោះផងដែរ។ ប្រជាពលរដ្ឋភាគច្រើនមកទទួលសេវាពិនិត្យសុខភាពមានដូចជាពិគ្រោះជំងឺក្រៅ ពន្យារកំណើត ពិនិត្យផ្ទៃពោះ សម្រាលកូន ពិនិត្យឈាមរកជាតិស្ករ លាងរបួស ចាក់វ៉ាក់សាំងជូនកុមារ និងសេវាជាច្រើនផ្សេងទៀត។ ចំពោះសេវាព្យាបាលបឋមនៃជំងឺមិនឆ្លងមានភាគច្រើនជាជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម និងជំងឺផ្លូវចិត្ត ដែលជំងឺនេះកើតឡើងដោយសារប្រជាពលរដ្ឋទទួលទានរបបអាហារមិនប្រុងប្រយ័ត្ន ពិសេសទទួលទានគ្រឿងស្រវឹង និងភេសជ្ជៈផ្អែមលើសកំណត់ តាមតួលេខជាក់ស្តែងនៅពេលថ្មីៗនេះក្នុងឆ្នាំ២០២៤ មណ្ឌលសុខភាពបានរកឃើញមានករណីជំងឺទឹកនោមផ្អែមមានចំនួន៤១នាក់ ករណីជំងឺលើសសម្ពាធឈាមមានចំនួន ១២នាក់ និងករណីអ្នកជំងឺផ្លូវចិត្តមានចំនួន០៥នាក់ ដែលបានមកទទួលសេវាពិនិត្យជំងឺនៅមណ្ឌលសុខភាពនេះ។

លោក សែន ស៊ូធ្នូ បានបន្តទៀតថា ប្រជាពលរដ្ឋមកទទួលសេវានៅមណ្ឌលសុខភាព បានប្រើប្រាស់ប័ណ្ណ ប.ស.ស (ភាគច្រើនជាមន្ត្រីរាជការ) ប៉ុន្តែនៅមានចំនួនតិចតួច ដោយឡែកប័ណ្ណសមធម៌ និងការបង់ថ្លៃសេវាដោយថវិកាផ្ទាល់ខ្លួនមានចំនួនច្រើន ចំពោះការលើកលែងបង់ថ្លៃសេវាមានចំនួនតិចតួចបំផុត។

ទទ្ទឹមនឹងនោះ មណ្ឌលសុខភាពបានជួបបញ្ហាប្រឈមមួយចំនួនដូចជា ការសម្រាលកូនតាមភូមិឆ្ងាយពីមណ្ឌលសុខភាព ត្រូវពង្រឹងសមត្ថភាពបុគ្គលិកពេទ្យបន្ថែមទៀត ខ្វះបរិក្ខារពេទ្យ និងខ្វះឱសថសំរាប់ព្យាបាលជំងឺមិនឆ្លង ស្នើសុំអគារមណ្ឌលសុខភាពថ្មីមួយ ដោយសារខ្វះបន្ទប់ និងស្នើសុំតំឡើងថវិកាយាមពេលយប់។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិត ឈុន សុីរុន បានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរដល់បុគ្គលិកពេទ្យដែលខិតខំបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋឱ្យទាន់ពេលវេលា និងយកចិត្តទុកដាក់ជួយផ្សព្វផ្សាយបន្ថែមទៀតពីផលប៉ះពាល់នៃជំងឺមិនឆ្លង ជូនប្រជាពលរដ្ឋឱ្យបានយល់ដឹងកាន់តែច្បាស់ ដោយធ្វើការចាក់ផ្សាយវីដេអូអប់រំខ្លីៗ ឱ្យប្រជាពលរដ្ឋបានទស្សនានៅពេលមកព្យាបាល និងតាមរយៈគណៈទ្រទ្រង់សុខភាពភូមិ នៅមុនពេលបើកវេទិកាសាធារណ: ភូមិ ឃុំមានសុវត្ថិភាព ព្រមទាំងមានការលើកទឹកចិត្តដល់គណៈទ្រទ្រង់សុខភាពភូមិ និងក្រុមគ្រួសាររបស់គាត់ឱ្យមកទទួលសេវាសុខភាពមិនយកកម្រៃ និងត្រូវផ្សព្វផ្សាយដាក់ប៉ាណូអប់រំដោយទទួលទានអាហារដែលមានជាតិខ្លាញ់តិច អំបិលតិច និងស្ករតិច តាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក និងតាមទីប្រជុំជន ដើម្បីឱ្យយល់ដឹងពីជំងឺមិនឆ្លង និងផលប៉ះពាល់នៃជំងឺនេះ៕

អត្ថបទដែលជាប់ទាក់ទង