**​លោក Ding Xuexiang អញ្ជើញ​​ជា​អធិបតី​ក្នុង​ពិធីបើក​​ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទី៤ ព្រម​និង​ថ្លែង​សុន្ទរកថាគន្លឹះ​**លោកស្រី តៅ សុខម៉ារ៉ា ដឹកនាំកិច្ចប្រជុំពិភាក្សានិងសិក្សាស្វែងយល់ការបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់តួនាទីភារកិច្ចស្រ្តី ក្នុងភាពជាអ្នកដឹកនាំនៅរដ្ឋបាលខេត្តត្បូងឃ្មុំ**ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ និងអាជីវកម្មប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ទីតាំងរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី , លោក ម៉ឹង ស៊ីនាថ ជំនួសលោក មួង ប៉ាង**សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅ ស្តីពី «២៥ឆ្នាំ នៃសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ​ និងការអភិវឌ្ឍ»**ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយឧបត្ថម្ភដល់គ្រួសារសមាជិក០២នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!**ស្នងការរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ ២៤នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស ៤ករណីផ្សេងគ្នា**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ប្រគល់ភារកិច្ចជូនគណៈកម្មការទី៩ ពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី ផ្លូវថ្នល់**នគរបាលស្រុកស្វាយចេក ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ជាបន្តបន្ទាប់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលសម្រេចបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ លើផលិតផលស៊ីម៉ងត៍ក្នុងស្រុកសម្រាប់រយៈពេល ២ ឆ្នាំទៀត**បារាំង៖ រលកកម្ដៅខ្លាំងបណ្ដាលឱ្យមនុស្សយ៉ាងហោច ១៨នាក់បានស្លាប់**ក្រសួងបរិស្ថាន ជំរុញការចែកកូនឈើជូនប្រជាពលរដ្ឋ តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦**អាមេរិក និងអ៊ីរ៉ង់ សម្រេច «វឌ្ឍនភាពគួរឱ្យលើកទឹកចិត្ត» នៅក្នុងកិច្ចចរចាសន្តិភាពជុំទីមួយ**UN៖ រយៈពេលត្រឹមតែ៦ខែ កងទ័ពរបបសឹកមីយ៉ាន់ម៉ា បានសម្លាប់ប្រជាពលរដ្ឋស៊ីវិលអស់ជាង៧០០នាក់ ដោយជាងពាក់កណ្តាល គឺជាស្ត្រី និងកុមារ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជេីញជាអធិបតីភាព ក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ**ទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសចិន នៅខាងក្រៅកិច្ចប្រជុំទីប្រឹក្សាសន្តិសុខជាតិ BRICS ក្នុងទីក្រុងញូវដេលី**លោក Rubio នឹងបំពេញទស្សនកិច្ចទៅកាន់អេមីរ៉ាតអារ៉ាប់រួម គូវ៉ែត និងបារ៉ែន ក្នុងគោលបំណងបញ្ចុះបញ្ចូល និងពន្យល់សម្ព័ន្ធមិត្តអារ៉ាប់ដោយផ្ទាល់ ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបឋមរវាងអាមេរិក និងអ៊ីរ៉ង់**វិចារណកថា៖ សេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចេញពីបេះដូង ជូនចំពោះក្មួយៗសិស្សានុសិស្ស និងប្រជាពលរដ្ឋកម្ពុជាគ្រប់រូប**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំលើកទី២ របស់ក្រុមការងារបច្ចេកកម្ពុជា-វៀតណាម នៅក្រុងហូជីមិញ

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ដឹកនាំកិច្ចប្រជុំស្តីពី ការអនុវត្តតេស្តស្តង់ដានៅថ្នាក់ទី៦

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំស្តីពី ការអនុវត្តតេស្តស្តង់ដានៅថ្នាក់ទី៦ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។

មុនឈានចូលដល់កិច្ចពិភាក្សា មន្ត្រីជំនាញបានរាយការណ៍ជូនអង្គប្រជុំអំពី របាយការណ៍លទ្ធផលនៃការប្រឡង និងកម្រិតលំបាកនៃតេស្តស្តង់ដាកន្លងមក ដោយគូសបញ្ជាក់ថាការអនុវត្តតេស្តរង្វាយតម្លៃនៅកម្រិតសាលារៀន គឺជាផ្នែកមួយដ៏សំខាន់ក្នុងការពង្រឹងគុណភាពអប់រំ នៅតាមគ្រឹះស្ថានសិក្សាអប់រំចំណេះទូទៅសាធារណៈ ឆ្លើយតបការអនុវត្តកម្មវិធីកំណែទម្រង់វិស័យអប់រំក្នុងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តស្តង់ដាសាលារៀនគំរូ។

ដើម្បីឱ្យការអនុវត្តតេស្តរង្វាយតម្លៃនៅកម្រិតសាលារៀនបានហ្មត់ចត់ និងត្រឹមត្រូវ ព្រមទាំងធានាបាននូវសង្គតិភាពជាមួយនឹងការអនុវត្តតេស្តរង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្សថ្នាក់ជាតិ តំបន់ និងអន្តរជាតិ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងគ្រឹះស្ថាន សិក្សាចំណេះទូទៅសាធារណៈគ្រប់កម្រិតទាំងអស់ នូវយន្តការបច្ចេកទេស ៖ (១). យន្តការរៀបចំវិញ្ញាសាតេស្ត (២). យន្តការគ្រប់គ្រងដំណើរការតេស្ត (៣). ការប្រើប្រាស់លទ្ធផលតេស្ត (៤). ភារកិច្ច និងការទទួលខុសត្រូវរបស់ គណៈគ្រប់គ្រងសាលារៀន គ្រូបង្រៀន (៥). វិធានការកែលម្អការសិក្សារបស់សិស្ស (៦). ការអនុវត្តតេស្តស្តង់ដា៖ តេស្តស្តង់ដាប្រចាំខែ ត្រីមាស និងឆមាស តេស្តស្តង់ដាល្បឿនអំណាន និងគណិតវិទ្យា តេស្តស្តង់ដានៅដំណាច់កម្រិតបឋមសិក្សា។

ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ ឱ្យក្រុមការងារបន្តយកចិត្តទុកដាក់អនុវត្តការងារតាមផែនការដែលគ្រោងទុក ដោយត្រូវមានការវាយតម្លៃជាប្រចាំ ផ្តោតលើការសិក្សាច្បាស់លាស់ បន្តវិភាគទិន្នន័យលទ្ធផលតេស្តដើម្បីកំណត់បញ្ហាឈានទៅរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាពខ្ពស់ និងត្រូវចាត់វិធានឱ្យតាមសាលាចាប់ផ្តើមបំប៉នសិស្សរៀនខ្សោយដើម្បីអាចឡើងថ្នាក់ ទន្ទឹមនឹងនេះក៏ត្រូវមានវិធានការលើកទឹកចិត្តមាតាបិតា អ្នកអាណាព្យាបាលសិស្ស ក៏ដូចជាលោកគ្រូ អ្នកគ្រូ ប្រឹងប្រែងជំរុញសិស្សឱ្យរៀនបន្ថែមដោយខ្លួនឯងផងដែរ ហើយការរៀនបំប៉ននេះគឺជាយុទ្ធសាស្ត្រមួយក្នុងការឈានទៅរកការរៀនពេញមួយថ្ងៃ៕

អត្ថបទដែលជាប់ទាក់ទង