**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់**សម្តេចធិបតី៖ រយៈពេលពីរឆ្នាំមកនេះ ដោយសារការអភិរក្ស និងការទប់ស្កាត់បទល្មើសនេសាទ កំណើនផលត្រីបានកើនឡើង

អគ្គនាយក CMAC ដឹកនាំប្រជុំកិច្ចប្រចាំសប្តាហ៍ជាមួយថ្នាក់ដឹកនាំ​ និងមន្រ្តីរបស់អង្គភាព

ភ្នំពេញ៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នៅថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ២០២៤ បានដឹកនាំប្រជុំកិច្ចប្រចាំសប្តាហ៍ជាមួយថ្នាក់ដឹកនាំ​ និងមន្រ្តីរបស់អង្គភាព។

ក្នុងកិច្ចប្រជុំនេះ​ ឯកឧត្តមអគ្គនាយក​ បានជម្រាបជូនពីវឧ្ឍនភាពនៃស្ថានភាពគម្រោងនានាដែលកំពុងត្រូវបានអនុវត្តនៅតាមទីវាលនៅក្នុងឆ្នាំ២០២៤ និងការត្រៀមកម្លាំងសម្រាប់ការអនុវត្តគម្រោងជាបន្តបន្ទាប់។

ឯកឧត្តមបានជម្រាបជូនពីសញ្ញាវិជ្ជមាននៃជំនួបជាមួយ អនុប្រធានបេសកកម្ម (អនុទូត)​ នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា ក្នុងជំនួយរបស់រដ្ឋាភិបាលជប៉ុនសម្រាប់វិស័យសកម្មភាពបោសសម្អាតមីននាឆ្នាំបន្តបន្ទាប់។

បន្ថែមពីនេះ​ ឯកឧត្តមអគ្គនាយក​ ក៏បានមានប្រសាសន៍ពាក់ព័ន្ធទៅនឹងការប្រែប្រួលគម្រោងមួយចំនួនដែលចាំបាច់ត្រូវធ្វើការកែសម្រួលកម្លាំងប្រតិបត្តិការ ជាពិសេសកាដាក់បញ្ចូលក្មួយៗអ្នកបន្តវេនជំនាន់ក្រោយ ដោយសារតែមន្រ្តីមួយចំនួនត្រូវបានដាក់ឱ្យចូលនិវត្តន៍ដោយសារតែកត្តាសុខភាព និងដល់អាយុដែលត្រូវចូលនិវត្តន៍។​
មុននឹងបញ្ចប់កិច្ចប្រជុំឯកឧត្តមក៏បានក្រើនរំលឹកដល់មន្រ្តី-បុគ្គលិកឱ្យយកចិត្តទុកដាក់បន្ថែមក្នុងការភារកិច្ចប្រចាំថ្ងៃ និងបន្តការរៀនសូត្រជាប្រចាំដើម្បីទទួលបានធាតុទន់សម្រាប់ឱកាសការងារ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៅក្រៅប្រទេសក្នុងវិស័យសកម្មភាពមីនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង