**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី

បទវិភាគ៖គោលនយោបាយហិរញ្ញវត្ថុរបស់ចិនដើរតួនាទីជាបន្តបន្ទាប់ ដើម្បីជំរុញឱ្យម៉ាក្រូសេដ្ឋកិច្ចអភិវឌ្ឍទៅរកភាពល្អប្រសើរ

ពេលថ្មីៗកន្លងទៅនេះ ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានរៀបចំធ្វើសន្និសីទសារព័ត៌មាន លោក Zheng Shanjie ប្រធានគណៈកម្មាធិការអភិវឌ្ឍន៍និងកំណែទម្រង់ជាតិចិនជាដើមបានលើកឡើងអំពីសភាពការណ៍ពាក់ព័ន្ធនឹងការអនុវត្តជាក់ស្តែងជាប្រព័ន្ធនូវគោលនយោបាយកំណើនមួយចំនួន ជំរុញយ៉ាងប្រាកដប្រជាឱ្យសេដ្ឋកិច្ចនិងរចនាសម្ព័ន្ធមានភាពល្អប្រសើរ ក៏ដូចជានិន្នាការអភិវឌ្ឍន៍ទៅរកភាពល្អប្រសើរជាបន្តបន្ទាប់ ។ នៅមុនបុណ្យជាតិចិន ក្នុងសន្និសីទសារព័ត៌មានដែលរៀបចំដោយការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន អ្នកទទួលខុសត្រូវសំខាន់នៃធនាគារប្រជាជនចិន អគ្គនាយកដ្ឋានជាតិត្រួតពិនិត្យនិងគ្រប់គ្រងហិរញ្ញវត្ថុនៃប្រទេសចិននិងគណៈកម្មាធិការនិយតកម្មទីផ្សារមូលបត្ររបស់ចិនបានប្រកាសពីការកែសម្រួលគោលនយោបាយដ៏សំខាន់មួយចំនួន ក្រៅពីការបញ្ចុះការប្រាក់និងបញ្ចុះអត្រាការប្រាក់លើប្រាក់បញ្ញើទុនបម្រុងកាតព្វកិច្ចជាប្រក្រតី ក៏បានដាក់ចេញវិធានការមួយចំនួនក្នុងវិស័យអចលនទ្រព្យនិងទីផ្សារមូលធនផងដែរ ។ ការរំញោចនៃគោលនយោបាយមួយចំនួនធ្វើឱ្យទីផ្សារមានជំនឿចិត្តឡើងវិញ ។ ប៉ុន្តែ គោលនយោបាយម៉ាក្រូគ្រាន់តែជាកាតាលីករតែប៉ុណ្ណោះ ជំនឿចិត្តចំពោះកំណើនសេដ្ឋកិច្ចក្នុងរយៈពេលយូរនៅតែត្រូវមើលពីភាពធន់នៃសេដ្ឋកិច្ចរបស់ចិនទៀត ។
សំដៅចំពោះសភាពការណ៍ថ្មីនិងបញ្ហាថ្មីក្នុងដំណើរការសេដ្ឋកិច្ចរបស់ចិននាពេលបច្ចុប្បន្ន វិធានការជាក់ស្តែងនៃគោលនយោបាយមួយចំនួនសំខាន់គឺបូករួមទាំង៥វិស័យ៖ គឺបង្កើនកម្លាំងអនុវត្តគោលនយោបាយម៉ាក្រូប្រកបដោយប្រសិទ្ធភាព ពង្រីកតម្រូវការផ្ទៃក្នុងថែមមួយកម្រិតទៀត បង្កើនកម្លាំងគាំទ្រសហគ្រាស ជំរុញឱ្យទីផ្សារអចលនទ្រព្យបញ្ឈប់ការធ្លាក់ចុះនិងមានស្ថិរភាពឡើងវិញ ព្រមទាំងខិតខំប្រឹងប្រែងលើកស្ទួយទីផ្សារមូលធន ។ ការលើកកម្ពស់លក្ខណៈចំគោលដៅនិងភាពត្រឹមត្រូវនៃគោលនយោបាយក៏បានកែលម្អយ៉ាងច្បាស់លាស់នូវការប៉ាន់ប្រមាណក្នុងទីផ្សារដែរ ។
ក្រសួងសំណង់លំនៅឋាន ទីក្រុងនិងជនបទរបស់ចិនបានទម្លាយឱ្យដឹងថា ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនៃបុណ្យជាតិចិន ចំនួនអ្នកមើលផ្ទះនិងចំនួនលក់ដូរនៃទីផ្សារអចលនទ្រព្យនៃតំបន់ជាច្រើនសុទ្ធតែមានកំណើនក្នុងកម្រិតទីទៃគ្នា ហើយចំនួនអ្នកទៅមើលផ្ទះនៃគម្រោងអចលនទ្រព្យភាគច្រើនដែលចូលរួមការលក់បញ្ចុះតម្លៃបានកើនឡើងលើសពី៥០ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។
តាមទិន្នន័យនៃក្រសួងវប្បធម៌និងទេសចរណ៍របស់ចិនឱ្យដឹងថា ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនៃបុណ្យជាតិចិន ចំនួនអ្នកធ្វើទេសចរណ៍ក្នុងស្រុកចិនគឺ៧៦៥លាននាក់ ដែលកើនឡើង៥,៩ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។ អ្នកធ្វើទេសចរណ៍ក្នុងស្រុកចិនបានចំណាយប្រាក់សរុប៧សែន៨១៧លានយាន់ប្រាក់ចិន ដែលកើនឡើង៦,៣ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។
ឈានចូលត្រីមាសទីបីដែលជាត្រីមាសដ៏គន្លឹះពេញមួយឆ្នាំ ខែតុលានេះបានសម្រេចការចាប់ផ្តើមដ៏ល្អ ។ អ្នកជំនាញពាក់ព័ន្ធបានថ្លែងថា ប្រសិនបើគោលនយោបាយក្នុងវិស័យហិរញ្ញវត្ថុ រូបិយវត្ថុ អចលនទ្រព្យ និងប័ណ្ណបំណុលក្នុងតំបន់ជាដើមបានដើរតួនាទីយ៉ាងខ្លាំងក្នុងពេលដំណាលគ្នា នោះ ល្បឿនកំណើននៃសេដ្ឋកិច្ចរបស់ចិននៅឆ្នាំ២០២៥មានសង្ឃឹមបន្តរក្សានៅចំនួនប្រហែល៥ភាគរយ ។
តាមទិន្នន័យថ្មីបំផុតនៃសហព័ន្ធឧស្សាហកម្មធុនស្រាលរបស់ចិនឱ្យដឹងថា ពីខែមករាដល់ខែសីហាឆ្នាំនេះ តម្លៃបន្ថែមនៃសហគ្រាសឧស្សាហកម្មធុនស្រាលដែលមានទ្រង់ទ្រាយមធ្យមនិងធំបានកើនឡើង៤,៩ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។ ក្នុងចំណោមផលិតផលឧស្សាហកម្មធុនស្រាលសំខាន់ៗចំនួន៩១ដែលធ្វើស្ថិតិដោយរដ្ឋបាលជាតិស្ថិតិចិន បរិមាណនៃផលិតផលចំនួន៥៩ប្រភេទសម្រេចបាននូវកំណើន ក្នុងនោះ បរិមាណផលិតផលចំនួន១៧ប្រភេទដូចជាកង់និងថ្មអាគុយលីចូមជាដើមបានរក្សាកំណើនពីរខ្ទង់ ។ ព្រមពេលជាមួយគ្នានេះ ការនាំចេញសម្រេចបាននូវកំណើនប្រកបដោយស្ថិរភាព ។ ពីខែមករាដល់ខែសីហា ការនាំចេញក្នុងឧស្សាហកម្មធុនស្រាលទាំងមូលគឺលើសពី៦០០ពាន់លានដុល្លារអាមេរិក ដែលកើនឡើង៣,៥ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។ ប្រាក់ចំណូលនៃអាជីវកម្មsoftwareរបស់ចិនពីខែមករាដល់ខែសីហាឆ្នាំនេះមានចំនួនលើសពី៨,៥ទ្រីលានយាន់ប្រាក់ចិន ។
តាមទិន្នន័យដែលរដ្ឋបាលជាតិគ្រប់គ្រងរូបិយប័ណ្ណរបស់ចិនបានប្រកាសកាលពីថ្ងៃទី៧ខែតុលាឱ្យដឹងថា គិតមកទល់ចុងខែកញ្ញាកន្លងទៅនេះ ទំហំទុនបម្រុងរូបិយប័ណ្ណរបស់ចិនមានតម្លៃ៣៣១៦,៤ពាន់លានដុល្លារអាមេរិក ដែលកើនឡើង២៨.២ពាន់លានដុល្លារអាមេរិកបើប្រៀបធៀបនឹងចុងខែសីហា ពោលគឺកើនឡើង០,៨៦ភាគរយ ។
អាចឃើញថា បច្ចុប្បន្ននេះ ទីផ្សារហិរញ្ញវត្ថុអន្តរជាតិនៅតែមានសភាពប្រែប្រួលជាខ្លាំង ប៉ុន្តែសេដ្ឋកិច្ចចិនមានភាពធន់ដ៏ខ្លាំងក្លា ហើយនិន្នាការទូទៅដែលមានភាពល្អប្រសើរនិងភាពនឹងនរមិនកែប្រែទេ ។

សព្វថ្ងៃនេះ ចិនកំពុងស្ថិតក្នុងដំណាក់កាលតម្រួតផ្ទួនគ្នាដូចជាបម្រែបម្រួលវដ្តសេដ្ឋកិច្ច កែសម្រួលរចនាសម្ព័ន្ធសេដ្ឋកិច្ចនិងធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់ជាដើម ដូច្នេះ ដំណើរការសេដ្ឋកិច្ចបានប្រឈមមុខនឹងបញ្ហាប្រឈមថ្មីមួយចំនួន ប៉ុន្តែលក្ខខណ្ឌដែលមានអំណោយផលដល់ការអភិវឌ្ឍសេដ្ឋកិច្ចមិនបានកែប្រែទេ ។ ទន្ទឹមនឹងនេះ ស្របពេលដែលគោលនយោបាយមានអំណោយផលក្នុងវិស័យជាច្រើនត្រូវបានអនុវត្តជាបន្តបន្ទាប់ ម៉ាក្រូសេដ្ឋកិច្ចនៅត្រីមាសទីបួនរហូតដល់ឆ្នាំក្រោយនឹងបន្តកើនឡើងទៅរកភាពល្អប្រសើរឡើងវិញ ៕

អត្ថបទដែលជាប់ទាក់ទង