**សម្តេចធិបតី៖ ការបណ្ដុះបណ្ដាលជំនាញទន់ ឬ Soft skills គឺផ្ដោតសំខាន់លើការជំរុញលើកទឹកចិត្តខ្លួនឯង**សម្តេចធិបតី កោតសរសើរក្រសួងការងារ ដែលបានអនុវត្តយ៉ាងល្អលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់ប្រជាពលរដ្ឋ**សម្តេចធិបតី៖ រាជរដ្ឋាភិបាលបានជំរុញឱ្យក្រសួងការងារ សហការជាមួយក្រសួងអប់រំ ដាក់ចេញនូវយន្តការ «គន្លងវិជ្ជាជីវៈ» ដែលជាសមិទ្ធផលរួមគ្នានៃការធ្វើបដិវត្តន៍កម្មថ្មី នៃប្រព័ន្ធអប់រំ**សម្តេចធិបតី ណែនាំដល់ក្រសួងការងារ បន្តយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលជំនាញដល់ប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ**សម្តេចធិបតី ប្រកាសគាំទ្រចំពោះការអនុវត្តការពង្រីកសេវាបណ្តុះបណ្តាលដល់កៀកមូលដ្ឋាន តាមរយៈការដាក់ឱ្យដំណើរការនូវថ្នាក់បណ្តុះបណ្តាលជំនាញចល័ត**សម្តេចធិបតី៖ ការកសាងធនធានមនុស្សមួយដែលជាធនធានសំខាន់សម្រាប់ប្រទេសជាតិ គឺត្រូវយកចិត្តទុកដាក់ទៅលើសុខភាព**សម្តេចធិបតី៖ ការកែច្នៃប្រជាជានកម្ពុជា ឱ្យក្លាយទៅជាមូលធនមនុស្សពិតប្រាកដ គឺស្មើនឹងការកែច្នៃគ្រាប់ពេជ្យឱ្យភ្លឺនិងមានតម្លៃឥតគណនា**ស្ថានទូតកម្ពុជាប្រចាំប៊ុលហ្គារី ជំរុញការទូតវប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីពង្រឹងមិត្តភាពអន្តរជាតិ**គណៈកម្មការទី៨ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងលើកកម្ពស់ការផ្សព្វផ្សាយពីជំងឺមិនឆ្លង**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ

ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា អញ្ជើញបើកវគ្គបណ្ដុះ បណ្ដាលស្ដីពីការពង្រឹងការងារព័ត៌មាន និងសាធារណមតិ នៅខេត្តកំពង់ធំ

ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស.) បានអញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការពង្រឹងការងារព័ត៌មាននិងសាធារណមតិ នៅខេត្តកំពង់ធំ។

វគ្គបណ្តុះបណ្តាលដូចគ្នានេះ គ្រោងរៀបចំនៅខេត្តដទៃទៀតផងដែរ ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពលើការងារផ្សព្វផ្សាយ ការចងបណ្តាញក្រុមការងារព័ត៌មាន និងសាធារណមតិក្នុងកម្រិតទូទាំងប្រទេស។

នៅក្នុងមតិបើកវគ្គបណ្ដុះបណ្ដាល ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ដែលបានផ្តល់ការគាំទ្រយ៉ាងពេញទំហឹងចំពោះការរៀបចំវគ្គបណ្តុះបណ្តាលនៅថ្ងៃនេះ និងឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ដែលបានចូលរួមសហការយ៉ាងជិតស្និទ្ធជាមួយ គ.ស.ព.ស. និងការជួយឧបត្ថម្ភគាំទ្រសម្រាប់រៀបចំវគ្គបណ្តុះបណ្តាល ពីសំណាក់ អ្នកឧកញ៉ាបណ្ឌិត ទ្រីភាព អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ។

វគ្គបណ្ដុះបណ្ដាលនេះ មានការអញ្ជើញចូលរួមពីក្រុមការងារព័ត៌មាននិងសាធារណមតិ, ក្រុមយុវជន និងសកម្មជន និងមន្ត្រីព័ត៌មានទាំងអស់ដែល កំពុងបម្រើការងារនៅក្នុងមូលដ្ឋាន នៃខេត្ត កំពង់ ធំ ទាំងក្រុមការងារព័ត៌មានដែលជា គ្រូបង្គោលមកពីបណ្តាខេត្តចំនួន៥ផ្សេងទៀត ដូចជាខេត្តស្វាយរៀង ឧត្តរមានជ័យ ត្បូងឃ្មុំ កំពង់ចាម និងខេត្តសៀមរាប សរុបចំនួន ប្រមាណជាង ២៥០នាក់។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា បានគូសបញ្ជាក់ថា ក្នុងរយៈពេលជាង ១ឆ្នាំកន្លងមកនេះ ក្នុងក្របខ័ណ្ឌនៃការអនុវត្តយន្តការសម្របសម្រួល ដើម្បីធានាប្រក្រតីភាព ប្រសិទ្ធភាព និងនិរន្តរភាពការងារ គ.ស.ព.ស. បានដឹកនាំនិងសម្របសម្រួលរៀបចំសិក្ខាសាលានៅទូទាំងប្រទេសចំនួន២លើក រួចមកហើយ ដោយ លើកទី១ បានធ្វើឡើងកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ និងលើកទី២ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ដោយមានការចូលរួមពីតំណាងមកពី៦២ក្រសួង-ស្ថាប័ន ទាំង ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

បន្ថែមពីលើនេះ គ.ស.ព.ស. ក៏បានសហការរៀបចំ ដាក់ឱ្យ ដំណើរ ការនូវក្រុម ការងារព័ត៌មាននិងសាធារណមតិដែលមានសមាសភាពមន្ត្រី៥រូបនៅតាមបណ្តា រាជធានី-ខេត្តទាំង២៥ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ដើម្បីដើរតួនាទី ជាសេនាធិការបន្ថែមដល់រដ្ឋបាលរាជធានី-ខេត្តទាំងអស់លើការងារព័ត៌មាននិងសាធារណមតិ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា បានសង្កត់ធ្ងន់ថា គោលបំណងដ៏សំខាន់ គឺការរៀបចំរបៀបរបបការងារ ឱ្យស្របតាមស្មារតី នៃអនុក្រឹត្យ ស្តីពីការប្រព្រឹត្តទៅរបស់ គ.ស.ព.ស. ដែលទើបត្រូវបានកែសម្រួលថ្មី រួមនឹងការស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈម និងពង្រឹងសមត្ថភាព មន្ត្រីដែលកាន់ ការងារព័ត៌មាននិង សាធារណមតិ, ដោយអនុវត្តតាមអភិក្រមបុរេសកម្ម (Pro-active Approach) ក៏ដូចជាការចងក្រងបណ្តាញធ្វើការងារឱ្យមានលក្ខណៈជាប្រព័ន្ធតួអង្គតែមួយស្របតាមគោលការណ៍នៃការប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយសរុប ដើម្បីធ្វើ យ៉ាងណាឱ្យប្រជាពលរដ្ឋទទួលបានព័ត៌មានពិតព័ត៌មានច្បាស់ការដែលមានប្រភពច្បាស់លាស់ ឆ្លើយតបនិងបន្សាបព័ត៌មានក្លែងក្លាយ និងបង្កើនទំនុកចិត្ត របស់ប្រជាពលរដ្ឋមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល តាមរយៈយន្តការបង្ហោះ ផ្សព្វផ្សាយ និងការឆ្លើយតបព័ត៌មានបានលឿន រហ័ស និងទាន់ពេលវេលា។

នៅក្នុងវគ្គបណ្តុះបណ្តាលនេះក៏មានការអញ្ជើញចូលរួមពីវាគ្មិនជំនាញៗ ដែលរួមចំណែកក្នុងការចែករំលែកនូវបទពិសោធលើវិស័យព័ត៌មាន និងថ្នាក់ដឹកនាំដែលប្រឡូកក្នុងកិច្ចការព័ត៌មាន និងសាធារណមតិ ដោយផ្ទាល់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ទិត សុធា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ ហើយក៏មានការចូលរួមធ្វើបទបង្ហាញពីវាគ្មិនជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ មកពីលេខាធិការដ្ឋាន គ.ស.ព.ស. ក្នុងការចែករំលែកនូវសារៈសំខាន់ ផលប៉ះពាល់ និងគ្រោះថ្នាក់នៃ បញ្ញាសិប្បនិម្មិត (AI) និងព័ត៌មានក្លែងក្លាយ, របៀបកាត់តវីដេអូក្នុងទូរសព្ទដៃ, ការប្រើប្រាស់បណ្តាញសង្គមក្នុងការងារព័ត៌មាន និងសាធារណមតិ, ការផ្តល់ព័ត៌មាន និងការឆ្លើយតប រួមទាំងការចងក្រងរចនាសម្ព័ន្ធ ក្រុមការងារព័ត៌មានទាំងកម្រិតខេត្ត ដល់ថ្នាក់ឃុំ-សង្កាត់ ក្នុងក្របខ័ណ្ឌបម្រើឱ្យការងារព័ត៌មាន និងសាធារណមតិ នៃប្រព័ន្ធតួអង្គតែមួយផងដែរ ដោយមានកិច្ចសហការជាប្រចាំជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានទូទាំងខេត្តកំពង់ធំ។

ថ្លែងនៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនាឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា បានសំដែងនូវសេចក្តី សោមនស្សយ៉ាងក្រៃលែង និងបានថ្លែងអំណរគុណ ដល់ សិក្ខាកាមទាំងអស់ ដែលបានយកចិត្តទុកដាក់ត្រងត្រាប់ស្ដាប់ និងបានចូលរួមយ៉ាងសកម្ម នៅក្នុងវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានបង្ហាញនូវជំនឿជាក់យ៉ាងមុតមាំថា ក្រៅពីការស្វែងយល់កាន់តែច្បាស់អំពីតួនាទីភារកិច្ច និងរបៀបរបបការងារ សំខាន់ៗមួយចំនួន រួមទាំងទម្រង់ វិធីសាស្ត្រ និងរបៀបសហការជាប្រព័ន្ធតួអង្គតែមួយ ជាមួយ ក្រុមការងារព័ត៌មាននិងសាធារណមតិ សិក្ខាកាមទាំងអស់ប្រាកដជា ទទួលបាននូវចំណេះដឹងយ៉ាងច្រើន និងជាក់ស្ដែង ពាក់ព័ន្ធនឹងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ជាពិសេសការទាញយកប្រយោជន៍ ពីបច្ចេកវិទ្យាមួយនេះ សម្រាប់គោលដៅបម្រើឱ្យការបំពេញការងារប្រចាំថ្ងៃ។

ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានផ្ដាំផ្ញើ ដល់សិក្ខាកាម ទាំងអស់ត្រូវរួបរួម គ្នាបំពេញ ភារកិច្ចរបស់ខ្លួន ដោយការទទួលខុសត្រូវខ្ពស់ និងប្តេជ្ញាការពារ និងថែរក្សាសុខសន្តិភាពដូចសព្វថ្ងៃនេះ ឱ្យខាងតែបាន និងចាំបាច់ទាមទារនូវឆន្ទៈនិងសកម្មភាពរួមគ្នា ជាធ្លុងមួយរបស់យើងទាំងអស់គ្នា ដើម្បីអនុវត្តនូវ «គោលការណ៍កម្លាំងសរុប និងមធ្យោបាយសរុប» ដែលជាគ្រឹះនៃការពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ក្នុងការបំពេញភារកិច្ចលើការងារគ្រប់គ្រងព័ត៌មាន និងសតិអារម្មណ៍របស់សាធារណជន ដើម្បីធានាឱ្យបាននូវប្រក្រតីភាព ប្រសិទ្ធភាព និងនិរន្តរភាព នៃការងារនេះដែល នឹងទទួលបានជោគជ័យ និងសម្រេចបានលទ្ធផលល្អប្រសើរ។ វគ្គបណ្ដុះបណ្ដាល ស្តីពី «ការពង្រឹងការងារព័ត៌មាន និងសាធារណមតិ» នៅក្នុងខេត្តកំពង់ធំ បានបិទបញ្ចប់ នារសៀល ថ្ងៃដដែលនេះ ក្នុង បរិយាកាសរីករាយ ស្និទ្ធស្នាល និងភាតរៈបំផុត ៕

អត្ថបទដែលជាប់ទាក់ទង