**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់**សម្តេចធិបតី៖ រយៈពេលពីរឆ្នាំមកនេះ ដោយសារការអភិរក្ស និងការទប់ស្កាត់បទល្មើសនេសាទ កំណើនផលត្រីបានកើនឡើង**សម្តេចធិបតី បញ្ជាឱ្យស្វែងរកចាប់ឱ្យបានមេខ្យល់ដែលបំផុសឱ្យពលរដ្ឋទៅឆក់ត្រី**ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចទទួលបានជោគជ័យ? ចម្លើយគឺស្ថិតនៅត្រង់«ប្រជាជន»**បទវិភាគ៖​ការបំផុសគំនិតដល់​​ពិភពលោក​ពី​​ដំណើរ​តស៊ូ​របស់​បក្ស​កុម្មុយ​នីស្ត​ចិន**ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបើកធ្វើកិច្ចប្រជុំ ដើម្បីសិក្សានិងចាត់ចែងការងារបង្ការគ្រោះទឹកជំនន់និងគ្រោះរាំងស្ងួតក្រោមអធិបតីភាពលោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន**រដ្ឋសភាបើកសម័យប្រជុំលើកទី៦ នីតិកាលទី៧**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងលាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត

លោកជំទាវ យក់ សម្បត្តិ ដឹកនាំកិច្ចប្រជុំ ស្តីពីវឌ្ឍនភាពការងារ និងការត្រៀមការរៀបចំពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់របស់គម្រោងសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលក្រោមឥណទានកម្ចីសម្បទានពីកូរ៉េ

ភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ៩កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ និងជានាយកគម្រោងសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារអនុវត្តគម្រោង និងការត្រៀមការរៀបចំពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នៅសាលប្រជុំនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។

ជាលទ្ធផល ការងារសាងសង់បានដល់ដំណាក់កាលនៃការរៀបចំបើកការដ្ឋានសាងសង់ ដែលត្រៀមរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ និងចំពោះការងារផ្សេងៗទៀត ក៏កំពុងរៀបចំជាបន្តបន្ទាប់ដោយក្រុមការងារបច្ចេកទេសរបស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សហការជាមួយក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានការផ្តល់យោបល់ពីទីប្រឹក្សាបច្ចេកទេសរបស់កូរ៉េ ដែលការងារទាំងអស់នេះដំណើរការទៅដោយរលូន និងតាមកាលបរិច្ឆេទកំណត់។

លោកជំទាវនាយកគម្រោង បានសម្តែងនូវការកោតសរសើរដល់ក្រុមការងារទាំងអស់ ទាំងភាគីកម្ពុជា ទាំងភាគីកូរ៉េ ដែលបានសហការគ្នាយ៉ាងល្អ ក្នុងការជំរុញឱ្យគម្រោងទី១នេះ លេចចេញជារូបរាងឡើង ព្រមទាំងបានផ្តល់អនុសាសន៍បន្ថែម ដើម្បីពន្លឿនការរៀបចំការដ្ឋាន និងរៀបចំពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ឱ្យបានឆាប់រហ័ស។ លើសពីនេះ លោកជំទាវនាយកគម្រោងក៏បានថ្លែងអំណរគុណដល់ភាគីមិត្តកូរ៉េដែលបានផ្តល់ឥណទានកម្ចីសម្បទានដល់កម្ពុជា ក្នុងការកសាងមន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលនឹងចូលរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្សសុខាភិបាល ក៏ដូចជាពង្រឹងវិស័យសុខាភិបាលកម្ពុជា ដែលនឹងនាំទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសាកលសម្រាប់កម្ពុជា នាឆ្នាំ២០៣៥ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ក្រោមការដឹកនាំដ៏ស្វាហាប់ រស់រវើកប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការ និងជានាយករងគម្រោង ឯកឧត្តមសាស្ត្រចារ្យ ម៉ម ប៊ុនសុជាតិ អនុរដ្ឋលេខាធិការ លោកសាស្ត្រាចារ្យ ជំនួយ ម៉ម សុវត្ថា សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រុមការងារបច្ចេកទេសអនុវត្តគម្រោង តំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសកូរ៉េ តំណាងក្រុមហ៊ុនសាងសង់កូរ៉េ តំណាងមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) ប្រចាំកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង