**ជនជាតិចិន ១៧០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)

ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច បន្ដជួបជាមួយពលរដ្ឋរងគ្រោះ ៣៩៧រូបទៀត ក្នុងសំណុំរឿងពាក់ព័ន្ធក្រុមហ៊ុនរបស់អតីតឧកញ៉ា ឡេង ចាន់ណា ដែលជាក្រុមទី១៣

ភ្នំពេញ៖ ឯកឧត្ដម គី តិច ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤នេះ បានបន្ដជួបជាមួយពលរដ្ឋរងគ្រោះចំនួន ៣៩៧រូបទៀត ក្នុងសំណុំរឿងពាក់ព័ន្ធក្រុមហ៊ុនរបស់អតីតឧកញ៉ា ឡេង ចាន់ណា ដែលជាក្រុមទី១៣។ ជំនួបនេះធ្វើឡើងនៅខេត្តសៀមរាប ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច បានអះអាងថា ក្រោយពីទទួលបានការចាត់តាំង និងទទួលបានសិទ្ធិប្រទាន ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្រុមមេធាវីរាជរដ្ឋាភិបាល បានចាត់ចែងរៀបចំក្រុមការងារជាបន្ទាន់ភ្លាមៗ លើការផ្ដល់សេវ៉ាការពារផ្លូវច្បាប់ជូនប្រជាពលរដ្ឋរងគ្រោះ។
ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច បានគូសបញ្ជាក់ថា មេធាវីរាជរដ្ឋាភិបាលបានជួបជាមួយពលរដ្ឋរងគ្រោះ ពាក់ព័ន្ធក្នុងសំណុំរឿងនេះ ចំនួន១២លើករួចមកហើយ នៅរាជធានីភ្នំពេញ ដែលមានពលរដ្ឋចំនួន៤១១១រូប ស្ម័គ្រចិត្តប្រគល់សិទ្ធិ និងបង្ហាញបញ្ជាក់ភស្តុតាងពាក់ព័ន្ធ។

លើកនេះ ក្នុងគោលបំណងសម្រួលដល់ការចំណាយលើការធ្វើដំណើរ និងពាក់ព័ន្ធពេលវេលាការងាររបស់ពលរដ្ឋរងគ្រោះ ជំនួបលើកទី១៣នេះ សម្តេចមហារបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចជាគោលការណ៍ ចាត់តាំងឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ឲ្យដឹកនាំក្រុមមេធាវីរាជរដ្ឋាភិបាល និងក្រុមការងារជំនួយ ចុះធ្វើកិច្ចការផ្ទាល់ជូនពលរដ្ឋ នៅចំណុចកណ្តាលទីរួមខេត្តខេត្តសៀមរាប ដែលប្រជាពលរដ្ឋអាចអញ្ជើញមកពីខេត្តកំពង់ធំ, បន្ទាយមានជ័យ, ឧត្តរមានជ័យ, មណ្ឌលគីរី, រតនៈគីរី និងខេត្តជុំវិញតែម្ដង។ ជំនួបលើកទី១៣ និងលើកទី១៤ នឹងរៀបចំនៅថ្ងៃទី ១១ដល់១៣ ខែតុលា ឆ្នាំ២០២៤ នៅទីរួមខេត្តសៀមរាប។ នេះ «អាចជាការបញ្ចប់ជំនួបរវាងមេធាវីរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋរងគ្រោះនៅក្នុងប្រទេស»។

ដោយឡែក សម្រាប់ពលរដ្ឋរងគ្រោះ ដែលកំពុងជាប់បម្រើការងារនៅក្រៅប្រទេសវិញ ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានគិតគូរសម្រួលជូនពលរដ្ឋរងគ្រោះ ដោយអាចឲ្យពួកគាត់ធ្វើការទំនាក់ទំនងទៅកាន់ស្ថានទូតកម្ពុជាប្រចាំក្នុងប្រទេសនីមួយៗនោះ សហការធ្វើកិច្ចការលើទម្រង់លិខិតប្រគល់សិទ្ធិជូនមេធាវី និងលើកិច្ចការប្រមូលយកភស្តុតាងបញ្ជាក់ផ្សេងៗ ដែលមានការពាក់ព័ន្ធរួចបញ្ជូនមកក្រុមមេធាវីរាជរដ្ឋាភិបាល ។

ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច បានបន្ថែមទៀតថា កន្លងមកសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា តែងតែតាមដានជាប់ជាប្រចាំចំពោះការវិវឌ្ឍន៍ថ្មីៗ ក្នុងសំណុំរឿងនេះ។ សូម្បីតែក្នុងពេលដឹងថា លោកកំពុងធ្វើដំណើរមកជួបពលរដ្ឋរងគ្រោះនៅខេត្តសៀមរាបនេះ ក៏សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានផ្ញើសារសាកសួរ និងបានណែនាំការងារ ព្រមទាំងបានផ្តាំផ្ញើសួរសុខទុក្ខដល់បងប្អូនដែលកំពុងរងគ្រោះនេះដែរ។

ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល បានសង្កត់ធ្ងន់ថា ការប្រគល់សិទ្ធិពីប្រជាពលរដ្ឋរងគ្រោះជូនក្រុមមេធាវីរាជរដ្ឋាភិបាល ត្រូវបានធ្វើឡើងដោយស្ម័គ្រចិត្ត និងត្រូវគោរពតាមគោលការណ៍ច្បាប់ និងគោលការណ៍នីតិវិធីជាធរមាន។ ក្រោយបានទទួលការប្រគល់សិទ្ធិស្របតាមច្បាប់ ទើបមេធាវីរាជរដ្ឋាភិបាល មានសិទ្ធិក្នុងកំណត់ច្បាប់ អាចទទួលជួយការពារក្តី និងអាចដំណើរការនីតិវិធីក្តី នៅតុលាការបាន។

ជាមួយគ្នានេះ ប្រជាពលរដ្ឋរងគ្រោះពាក់ព័ន្ធ ក្នុងសំណុំរឿងនេះ ពុំមានតម្រូវឲ្យមានការបង់ប្រាក់សម្រាប់ជាសេវាមេធាវី ឬរាល់ការចំណាយណាមួយរបស់មេធាវីរាជរដ្ឋាភិបាល ដែលបានចាត់តាំងពីសម្តេចធិបតី នាយករដ្ឋមន្ត្រីនេះឡើយ ពោលគឺសម្តេចមហាបវរធិបតីប្រមុខរាជរដ្ឋាភិបាល ជួយចេញលើបេសកកម្មការងាររបស់មេធាវីរាជរដ្ឋាភិបាលជំនួសពលរដ្ឋរងគ្រោះ៕

អត្ថបទដែលជាប់ទាក់ទង