**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់

អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ រៀបចំកិច្ចប្រជុំពិគ្រោះយោបល់សម្រាប់ «ការអភិវឌ្ឍសមត្ថភាព ដើម្បីជំរុញ​សកម្មភាព និងការប្តេជ្ញាចិត្តនៅថ្នាក់ជាតិ និងសកលសម្រាប់កាត់បន្ថយ​ការបំពុលបរិស្ថាន​ដោយប្លាស្ទិក​»

ភ្នំពេញ៖ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ នៃក្រសួងបរិស្ថាន បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់សម្រាប់ «ការអភិវឌ្ឍសមត្ថភាព ដើម្បីជំរុញ​សកម្មភាព និងការប្តេជ្ញាចិត្តនៅថ្នាក់ជាតិ និងសកលសម្រាប់កាត់បន្ថយ​ការបំពុលបរិស្ថាន​ដោយប្លាស្ទិក​» នៅសណ្ឋាគារភ្នំពេញអេរ៉ា រាជធានីភ្នំពេញ ដែលដឹកនាំដោយឯកឧត្តម ស្រី ស៊ុនលាន អគ្គនាយក នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ និងលោក Toma Lida តំណាងUNEP ដោយមានការចូលរួមពីតំណាងក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ តំណាងរដ្ឋបាលខេត្តកោះកុង ព្រះសីហនុ កែប កំពត លោកប្រធានមន្ទីរបរិស្ថានខេត្តកោះកុង តំណាងមន្ទីរបរិស្ថានខេត្តព្រះសីហនុ កំពត កែប អង្គការFF WEA UNDP GIZ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យតិចណូ សាកលវិទ្យាល័យភូមិន្ទកសិកម្ម សាកលវិទ្យាល័យបញ្ញាសាស្ត្រា សរុបចំនួន៤០នាក់។

កិច្ចប្រជុំពិគ្រោះយោបល់នេះមានគោលបំណងពិភាក្សាផ្តល់ធាតុចូលពីស្ថានភាពគ្រប់គ្រងសំណល់បា្លស្ទិកពីដៃគូពាក់ព័ន្ធ។ គួរបញ្ជាក់ថា ក្រសួងបរិស្ថាន បានដាក់ចេញនិងអនុវត្តនូវយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលផ្តោតលើ«ភាពស្អាត» «ភាពបៃតង» និង«ចីរភាព»។ ចំពោះការគ្រប់គ្រងសំណល់ប្លាស្ទិក ក្រសួងបរិស្ថាន បានដាក់ចេញនូវយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និងទទួលបានជោគជ័យ ដោយមានការចូលរួមសរុប ៩,៦៨លាននាក់ និងមានការចូលរួមជាបន្តបន្ទាប់ពីសាធារណជន។ ក្រសួងបរិស្ថាន ក៏បន្តដាក់ចេញនូវយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលបាននិងកំពុងមានការចូលរួមពីសិស្សានុសិស្ស និងប្រជាពលរដ្ឋចំនួន ២,៥លាននាក់។

ការបំពុលសមុទ្រដោយសំណល់ប្លាស្ទិក គឺជាបញ្ហាបរិស្ថានមួយដែលសកលលោកកំពុងខិតខំដោះស្រាយ ហើយកម្ពុជា ដែលមានក្រសួងបរិស្ថានជាសេនាធិការបានចូលរួមយ៉ាងសកម្មជាមួយសកលលោកក្នុងការកាត់បន្ថយ និងទប់ស្កាត់សំណល់ប្លាស្ទិក ដើម្បីសុខុមាលភាព និងសុខភាពរបស់ប្រជាពលរដ្ឋ និងរក្សាចីរភាពបរិស្ថាន ប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះ ៕

អត្ថបទដែលជាប់ទាក់ទង