**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ប្រតិភូសហព័ន្ធសភាខេត្ត Kumamoto ចង់សិក្សាស្វែងយល់បន្ថែមពីចក្ខុវិស័យ និងបរិយាកាសវិនិយោគរបស់កម្ពុជា សំដៅពាំនាំយកទៅផ្សព្វផ្សាយបន្ថែម ទៅកាន់សហគមន៍ធុរកិច្ចនៅជប៉ុន

ភ្នំពេញ៖ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសហព័ន្ធសភាខេត្ត Kumamoto ប្រទេសជប៉ុន តំណាងដោយ លោក Saburo Matsuda អតីតប្រធានសភាខេត្ត ក្នុងគោលបំណងសិក្សាស្វែងយល់អំពីតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងបរិយាកាសវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។

ជាកិច្ចចាប់ផ្តើម លោក Matsuda បានថ្លែងអំណរគុណជូនចំពោះក្រុមការងារដែលបានចំណាយពេលវេលាដ៏មមាញឹកទទួលជួបពិភាក្សាការងារនាឱកាសនេះ។ បន្ថែមពីនេះ លោកក៏បានបង្ហាញនូវការកត់សម្គាល់ខ្ពស់ចំពោះវឌ្ឍនភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជាដែលមានភាពរីកលូតលាស់លឿនរហ័សប្រកបដោយភាពធន់។ ក្នុងស្មារតីនេះ គណៈប្រតិភូសហព័ន្ធសភាខេត្ត Kumamoto បានបង្ហាញចំណាប់អារម្មណ៍ខ្ពស់ក្នុងការសិក្សាស្វែងយល់បន្ថែមអំពីចក្ខុវិស័យ និងបរិយាកាសវិនិយោគរបស់កម្ពុជា សំដៅពាំនាំយកទៅផ្សព្វផ្សាយបន្ថែមទៅកាន់សហគមន៍ធុរកិច្ចនៅប្រទេសជប៉ុន។

ជាការឆ្លើយតប ឯកឧត្តមអគ្គលេខាធិការរងបានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានទទួលស្វាគមន៍គណៈប្រតិភូសហព័ន្ធសភាខេត្ត Kumamoto ដែលបានអញ្ជើញធ្វើទស្សនកិច្ចដោយផ្ទាល់មកកាន់ទឹកដីកម្ពុជា។ ឆ្លៀតយកឱកាសដ៏ប្រពៃនេះ ឯកឧត្តមបានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុនដែលតែងតែផ្តល់នូវការគាំទ្រប្រកបដោយភាពស្និទ្ធស្នាលជាមួយរាជរដ្ឋាភិបាលកម្ពុជារាប់ចាប់តាំងពីនីតិកាលដែលដឹកនាំដោយសម្តេចតេជោប្រធានព្រឹទ្ធសភារហូតមកដល់នីតិកាល ដែលដឹកនាំដោយសម្តេចធិបតីនាយករដ្ឋមន្ត្រី បន្ថែមពីលើការជួយឧបត្ថម្ភគាំទ្រដល់មាគ៌ាអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជាចាប់តាំងពីទសវត្សរ៍ ៩០ រហូតមកដល់បច្ចុប្បន្ន។

ជាមួយគ្នានេះ ឯកឧត្តមក៏បានធ្វើការជម្រាបជូនសមភាគីអំពីតួនាទី និងភារកិច្ចស្នូលរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលមានគណៈកម្មាធិការវិនិយោគកម្ពុជា, គណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍, និងអគ្គលេខាធិការដ្ឋានជាសេនាធិការ។

លើសពីនេះ ឯកឧត្តមបានធ្វើបច្ចុប្បន្នភាពជូនគណៈប្រតិភូឱ្យបានឈ្វេងយល់អំពីសក្តានុពល, កាលានុវត្តភាព, និងបច្ចុប្បន្នភាពនៃបទប្បញ្ញត្តិ និងគោលនយោបាយដែលមានទំនោរគាំទ្រដល់ធុរកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជាជូនសមភាគីផងដែរ ហើយឯកឧត្តមជឿជាក់យ៉ាងមុតមាំថាភាគីមិត្តនឹងជួយនាំយកព័ត៌មានដ៏មានសារៈសំខាន់នេះផ្សព្វផ្សាយទៅកាន់សហគមន៍ធុរកិច្ចនៅខេត្ត Kumamoto ឱ្យបានយ៉ាងទូលំទូលាយ ៕

អត្ថបទដែលជាប់ទាក់ទង