**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់**សម្តេចធិបតី៖ រយៈពេលពីរឆ្នាំមកនេះ ដោយសារការអភិរក្ស និងការទប់ស្កាត់បទល្មើសនេសាទ កំណើនផលត្រីបានកើនឡើង**សម្តេចធិបតី បញ្ជាឱ្យស្វែងរកចាប់ឱ្យបានមេខ្យល់ដែលបំផុសឱ្យពលរដ្ឋទៅឆក់ត្រី**ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចទទួលបានជោគជ័យ? ចម្លើយគឺស្ថិតនៅត្រង់«ប្រជាជន»

កម្ពុជា សោកស្ដាយដែលរបាយការណ៍អ្នករាយការណ៍ពិសេស ស្ដីពីស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជា មិនមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមិនឆ្លុះបញ្ចាំងពីតថភាពពិត នៃការអភិវឌ្ឍរបស់កម្ពុជា

ភ្នំពេញ៖ តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានសម្តែងការសោកស្ដាយចំពោះរបាយការណ៍របស់អ្នករាយការណ៍ពិសេស ស្ដីពីស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជា។ តំណាងអចិន្ត្រៃយ៍កម្ពុជា បានចាត់ទុកថា របាយការណ៍នេះ មិនមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមិនឆ្លុះបញ្ចាំងពីតថភាពពិតនៃការអភិវឌ្ឍរបស់កម្ពុជាឡើយ។

សេចក្តីថ្លែងការណ៍របស់ឯកឧត្តម អ៉ីន ដារា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ ក្នុងកិច្ចសន្ទនាអន្តរកម្មនៃក្រុមប្រឹក្សាសិទ្ធិមនុស្ស លើកទី៥៧ ជាមួយអ្នករាយការណ៍ពិសេស ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ទីក្រុងហ្សឺណែវ នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ បានបញ្ជាក់យ៉ាងដូច្នេះថា «ទោះបីជាមានការបញ្ជាក់យ៉ាងច្បាស់របស់យើង និងកិច្ចសន្ទនាយ៉ាងពិតប្រាកដដោយស្មោះត្រង់ និងបើកចំហរបស់រដ្ឋាភិបាលក៏ដោយ យើងនៅតែមានការសោកស្ដាយដែលរបាយការណ៍របស់អ្នករាយការណ៍ពិសេស ស្ដីពីស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជា មិនមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមិនឆ្លុះបញ្ចាំងពីតថភាពពិតនៃការអភិវឌ្ឍរបស់កម្ពុជា»។

សេចក្តីថ្លែងការណ៍ បន្តថា កម្ពុជានៅតែបន្តប្ដេជ្ញាចំពោះការបោះជំហានតាមបែបលទ្ធិប្រជាធិបតេយ្យសេរី។ ការបោះឆ្នោតពហុបក្ស ត្រូវបានប្រកាន់ខ្ជាប់យ៉ាងខ្ជាប់ខ្ជួននៅកម្ពុជា។ តួយ៉ាងការបោះឆ្នោត ឃុំសង្កាត់ និងការបោះឆ្នោតសភាក្នុងឆ្នាំ២០២៣ និងឆ្នាំ២០២៤ រួមទាំងលំហសេរីភាព និងនយោបាយត្រូវបានពង្រីកយ៉ាងទូលំទូលាយ ខណៈពិរុទ្ធជនដែលបានចូលរួមក្នុងសកម្មភាពបង្កចលាចលដល់សង្គមជាតិរាប់រយនាក់ ដែលត្រូវបានដកសិទ្ធិធ្វើ ឬចូលរួមក្នុងសកម្មភាពនយោបាយ ត្រូវបានលើកលែងទោស។ ពួកគេបានបង្កើត និងចូលរួម ជាមួយគណបក្សនយោបាយផ្សេងៗគ្នា ដើម្បីប្រកួតប្រជែងក្នុងការបោះឆ្នោត។

សេចក្តីថ្លែងការណ៍ បានឲ្យដឹងថា អត្រាអ្នកចូលរួមបោះឆ្នោតមានដល់ទៅ ៨៤.៥៩ភាគរយ ដើម្បីបោះឆ្នោតជ្រើសរើសគណបក្សដែលពួកគេពេញចិត្ត នៅក្នុងចំណោម១៩គណបក្ស ដែលបានចូលរួម ប្រកួតប្រជែងក្នុងការបោះឆ្នោត។ ការបោះឆ្នោតបានប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ និងគួរឱ្យទុកចិត្តបាន ខណៈមានអ្នកសង្កេតការណ៍រាប់ពាន់នាក់ចូលរួម ក្នុងនោះមាន ៣៣៣នាក់មកពីប្រទេសចំនួន៦៥។ ចំណែក ការបោះឆ្នោតព្រឹទ្ធសភាវិញ ក៏បានប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ និងប្រកបដោយបរិយាកាសសន្តិភាពផងដែរ។
អវត្តមានរបស់គណបក្សចំនួន នៅក្នុងដំណើរការបោះឆ្នោត គឺដោយសារតែមិនបានបំពេញគ្រប់គ្រាន់តាមលក្ខខណ្ឌដែលច្បាប់បានកំណត់ ហើយអវត្តមាននេះក៏មិនបានធ្វើឱ្យ ប៉ះពាល់ដល់ដំណើរការនៃការបោះឆ្នោតនោះដែរ។

ក្នុងសេចក្តីថ្លែងការណ៍ បានឲ្យដឹងទៀតថា លំហនយោបាយ និងសង្គមស៊ីវិលត្រូវបានបើកចំហ និងមានសេរីភាពពេញលេញមិនអាចប្រកែកបាន ហើយជាសក្ខីភាព អង្គការសង្គមស៊ីវិលជាង ៦០០០ និងប្រព័ន្ធផ្សព្វផ្សាយជិត ២០០០ស្ថាប័ន បានធ្វើប្រតិបត្តិការរបស់ពួកគេដោយគ្មានការរឹតត្បិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ តែទោះជាបែបនេះក្ដី ដូចគ្នាទៅនឹងបណ្ដាប្រទេសប្រជាធិបតេយ្យដទៃដែរ នៅកម្ពុជាការអនុវត្តសិទ្ធិប្រជាធិបតេយ្យ ​និងសេរីភាព គឺមិនអាចបំពាន ឬធ្វើផ្ទុយទៅច្បាប់បាននោះឡើយ។
កម្ពុជានៅតែបន្តប្ដេជ្ញាចិត្តយ៉ាងរឹងមាំក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្សនៅក្រោមរដ្ឋធម្មនុញ្ញ និងនីតិរដ្ឋ និងបន្តដើរតាមប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស។

អត្ថបទដែលជាប់ទាក់ទង