**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»

ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញកាត់វិញ្ញាសាប្រឡង នៅវិទ្យាល័យសិរីសោភ័ណ និងជូនពរបេក្ខជនឱ្យទទួលបានលទ្ធផលល្អទាំងអស់គ្នា

បន្ទាយមានជ័យ៖ នៅឆ្នាំ២០២៤នេះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅក្នុងខេត្តបន្ទាយមានជ័យ មានបេក្ខជនចូលរួមប្រឡងជាង៦ពាន់នាក់ មានមណ្ឌលប្រឡងសរុបមានចំនួន៨ ដែលបែងចែកនៅថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គម។

នៅក្នុងថ្ងៃបើកដំណើរការនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤ ព្រឹកថ្ងៃទី០៨ ខែតុលា ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត ក៏បានអញ្ជើញក្នុងការកាត់វិញ្ញាសាប្រឡង នៅវិទ្យាល័យសិរីសោភ័ណ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បានធ្វើការជូនពរទៅដល់ក្មួយៗដែលជាបេក្ខជន ដែលបានចូលរួមប្រឡង ឱ្យទទួលបានលទ្ធផលល្អទាំងអស់គ្នា ដោយត្រូវខិតខំបំពេញនូវកិច្ចការងារប្រកដោយភាពទទួលខុសត្រូវ ពិនិត្យឱ្យបានម៉ត់ចត់ ជាពិសេសបំពេញនូវព័ត៌មានឱ្យបានត្រឹមត្រូវ នៅលេីសន្លឹកកិច្ចការ។ ដោយប្រឹងប្រែងឱ្យអស់ពីលទ្ធភាព អ្នកចេះ គឺជាប់។

លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអបរំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ៖ ឆ្នាំ២០២៤ បេក្ខជនចូលរួមប្រឡង៦២៣៥ នាក់/ស្រី៣៥៦៩នាក់ បេីធៀបនឹងឆ្នាំ២០២៣ មានចំនួន៦១៦៨នាក់/ស្រី៣៣៧៧នាក់។ ចំណែកមណ្ឌលប្រឡងមានចំនួន៨មណ្ឌល សរុបចំនួន២៥០បន្ទប់ ចែកចេញជា២ ៖ ថ្នាក់វិទ្យាសាស្រ្ត មាន៣មណ្ឌល មានសាលាបឋមសិក្សា ហ៊ុន សែន សូភី , វិទ្យាល័យ ហ៊ុន សែន ខ្លាកូន និងសាកលវិទ្យាល័យជាតិ មានជ័យ សរុបមានចំនួន៧៤បន្ទប់។ ថ្នាក់វិទ្យាសាស្រ្តសង្គម មាន៥មណ្ឌល មានវិទ្យាល័យ សិរីសោភ័ណ, វិទ្យាល័យ សម្តេច ឪ, សាកលវិទ្យាល័យ UME, វិទ្យាល័យ អូរអំបិល និងអនុវិទ្យាល័យ ទឹកថ្លា សរុបមានចំនួន១៧៦បន្ទប់។ បេីធៀបនឹងឆ្នាំ២០២៣ មានតែចំនួន២៤៧បន្ទប់៕

អត្ថបទដែលជាប់ទាក់ទង