**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ក្រសួងទូរគមនាគមន៍ ដឹកនាំគណៈប្រតិភូធុរកិច្ចថ្មីឌីជីថលកម្ពុជា និងនាំយកថ្នាលកម្មវិធីរបស់រដ្ឋាភិបាលឌីជីថលកម្ពុជាចំនួន២ ចូលរួមពិព័រណ៍នវានុវត្តន៍ FRANCOTECH ឆ្នាំ២០២៤ នៅប្រទេសបារាំង

ភ្នំពេញ៖ ឯកឧត្ដម ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូធុរកិច្ចថ្មីឌីជីថលកម្ពុជាចំនួន១២ និងនាំយកថ្នាល និងកម្មវិធី របស់រដ្ឋាភិបាលឌីជីថលកម្ពុជាចំនួន២ ចូលរួមពិព័រណ៍នវានុវត្តន៍ FRANCOTECH ឆ្នាំ២០២៤ ដែលបានរៀបចំឡើងនៅថ្ងៃទី៣-៤ ខែតុលា ឆ្នាំ២០២៤ នៅ STATION F ក្នុងរដ្ឋធានីប៉ារីស ដែលជាព្រឹត្តិការណ៍អមនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនលើកទី១៩ ធ្វើឡើងក្រោមអធិបតីលោក Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង។

ព្រឹត្តិការណ៍នេះ បានប្រមូលផ្តុំទៅដោយតួអង្គសំខាន់ៗ នៃប្រទេសនិយាយភាសាបារាំង តំណាងធុរកិច្ចប្រមាណ ១៥០០នាក់ តំណាងរដ្ឋាភិបាលប្រមាណ ១០០នាក់ និងការដាក់តាំងបង្ហាញពិព័រណ៍ពីបណ្ដាប្រទេស ខេត្ត និងសហគ្រាសនានា ប្រមាណ១៥០ស្ដង់។

ដោយក្នុងនោះ ធុរកិច្ចថ្មីឌីជីថលទាំង១២ ដែលត្រូវបានជ្រើសរើសដើម្បីតំណាងឱ្យប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍កម្ពុជា រួមមានធុរកិច្ចថ្មី Tenbox (ដែលជាធុរកិច្ចថ្មីឌីជីថល ចូលរួមប្រកួតប្រជែងនៅក្នុងកម្មវិធីប្រកួតប្រជែងនវានុវត្តន៍ FrancoTech), Sala, PillTech, Morakot Technology, Poscar Digital, ArrowDot, CamMob, BiKay, Confluence, Sourceamax Asia, Quantum-Engineering & Manufacturing, and Immersive Angkor។

បន្ថែមពីនេះ ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏បានចូលរួមក្នុងពិព័រណ៍នវានុវត្តន៍នេះផងដែរ ដើម្បីបង្ហាញនូវថ្នាល និងកម្មវិធី របស់រដ្ឋាភិបាលឌីជីថលកម្ពុជារួមមាន «verify.gov.kh» និង «បាគង»។

នៅក្នុងកម្មវិធីនេះផងដែរ លោករដ្ឋលេខាធិការ ខូវ មករា ក៏បានចូលរួមធ្វើជាវាគ្មិនក្នុងវេទិកាពិភាក្សាលើប្រធានបទ «បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត៖ អធិបតេយ្យភាពសេដ្ឋកិច្ចនិងវប្បធម៌» និងលោក សេង សុភាព ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា បានចូលរួមធ្វើជាវាគ្មិនក្នុងវេទិកាពិភាក្សាលើប្រធានបទ» បច្ចេកវិទ្យាអប់រំ និងធនធានមនុស្ស៖ តម្លៃបន្ថែមនៃភាពជាដៃគូរដ្ឋនិងឯកជនសម្រាប់ការឆ្លើយតបជាសកលលើការអប់រំតាមរយៈបច្ចេកវិទ្យាឌីជីថលនិងឈានទៅរកឌីជីថលនៅក្នុងសហគមនិយាយភាសាបារាំង» និងលោក យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានចូលរួមធ្វើជាវាគ្មិនក្នុងវេទិកាពិភាក្សាលើប្រធានបទ «និរន្តភាពហិរញ្ញវត្ថុ៖ យុទ្ធសាស្រ្តប្រកបដោយការទទួលខុសត្រូវ និងនវានុវត្តន៍របស់តួអង្គសេដ្ឋកិច្ចហ្រ្វង់កូហ្វូន»។

គូសបញ្ជាក់ផងដែរថា ពិព័រណ៍នវានុវត្តន៍ FRANCOTECH ដែលជាព្រឹត្តិការណ៍សេដ្ឋកិច្ចដ៏ធំមួយ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សក្តានុពល នៃប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី ឌីជីថលនៅកម្ពុជាទៅកាន់ឆាកអន្តរជាតិ ដោយផ្ដោតលើប្រធានបទសំខាន់ៗចំនួន៥ តាមរយៈវេទិកានៃកិច្ចពិភាក្សា, សិក្ខាសាលា, ជំនួបធុរកិច្ចជាមួយធុរកិច្ច និងការតាំងបង្ហាញពិព័រណ៍៖ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត,ការផ្លាស់ប្តូរថាមពល, មូលធនមនុស្ស, ឡូជីស្ទីក និងសន្តិសុខស្បៀង និង ហិរញ្ញប្បទាននវានុវត្តន៍។ ធុរកិច្ចថ្មីឌីជីថលរបស់យើង បានបង្ហាញនូវសក្តានុពលរបស់យុវជនវ័យក្មេងនិងការអប់រំ ផ្សារភ្ជាប់ទៅនឹងសហគមន៍ប្រទេសនិយាយភាសាបារាំង។

បន្ថែមពីនេះ គណៈប្រតិភូក៏បានរៀបចំនូវសិក្ខាសាលាពិសេសផ្តោតលើ «ការវិនិយោគនៅកម្ពុជា» ដែលផ្តល់ព័ត៌មានបន្ថែមពីក្របខណ្ឌគោលនយោបាយទាក់ទាញការវិនិយោគ និងជាទីតាំងយុទ្ធសាស្រ្តចូលទៅកាន់ទីផ្សារកំពុងរីកលូតលាស់របស់អាស៊ាន៕

អត្ថបទដែលជាប់ទាក់ទង