**ព្រំដែនថៃ-ភូមា បាននិងកំពុងឡើងកម្ដៅខ្លាំងសាជាថ្មី បន្ទាប់ពីការវាយប្រហារគ្នាយ៉ាងស៊ីសាច់ហុតឈាមរវាងកងទ័ពរដ្ឋាភិបាលរបបសឹកភូមា និងក្រុមកងកម្លាំងចម្រុះប្រឆាំងរបបផ្ដាច់ការ**ឯកឧត្តម សាយ សំអាល់ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅអនុវត្តបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត**ឯកឧត្តម ខូយ រីដា បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងបង្ហាត់បង្រៀនដោយផ្ទាល់ នូវបច្ចេកទេសដាំ ថែទាំ និងតែងដើមឈើលម្អ តាមដងផ្លូវនានាក្នុងខេត្ត**លោក​គីម ជុងអ៊ុន បានចុះពិនិត្យមេីលការបាញ់សាកល្បងមីស៉ីលគ្រូសយុទ្ធសាស្ត្រ និងការវាយតម្លៃប្រព័ន្ធប្រឆាំងនាវា នាវាមុជទឹក និងការពារដែនអាកាស​ ចេញពីនាវាពិឃាតរបស់កងទ័ពជើងទឹក Kang Kon**ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា !**ឧត្តមសេនីយ៍ឯក លឹម តុងហួត៖ ការបង្កើតវេទិកាគ្រួសារត្រឹម ៥នាទីឡើងទៅក្នុងមួយថ្ងៃ អាចជួយបង្ការកូនចៅពីបញ្ហាគ្រឿងញៀនបានទាន់ពេលវេលា**អភិបាលខេត្តកោះកុង អញ្ជើញសំណេះសំណាល និងចែកអំណោយ ជូនបងប្អូនប្រជាពលរដ្ឋ ជាង១០០គ្រួសារ នៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល**កម្ពុជានៅតែប្តេជ្ញាដោះស្រាយរាល់ជម្លោះព្រំដែនជាមួយថៃ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់**រុស្ស៉ីបាញ់ទម្លាក់ដ្រូនអ៊ុយក្រែនរាប់សិបគ្រឿង នៅក្នុងទីក្រុង Saint Petersburg ខណៈស្ថានីយប្រេងឥន្ធនៈមួយកន្លែងរងការវាយប្រហារ**ឯកឧត្តម វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆមាសទី១ និងលើកទិសដៅការងារបន្ត និងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**‎ឯកឧត្តម អុឹម សិទ្ធីរ៉ា អញ្ជើញជាគណៈអធិបតី ក្នុងពិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល**លោក ហ្សេលេនស្គី៖ អ៊ុយក្រែននៅតែបន្តគ្រប់គ្រងទីក្រុង Kostiantynivka**ចិនបើកប្រតិបត្តិការល្បាតឆ្មាំសមុទ្រសាជាថ្មី នៅភាគខាងកើតកោះតៃវ៉ាន់**World Cup ៖ មាន់គកបារាំង ឡើងប៉ះម៉ារ៉ុក វគ្គ ៨ក្រុម ក្រោយទម្លាក់ប៉ារ៉ាហ្គាយ**វិចារណកថា៖ ដើមឈើមានសុខភាពល្អ ដីមានសុខភាពល្អ ភពផែនដីមានសុខភាពល្អ**ក្រុមការងារចុះមូលដ្ឋានឃុំដូង បង្ហាញសមិទ្ធផលការងារឆ្លើយតបទៅនឹង «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាល**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»**លោក ពូទីន៖ កងកម្លាំងរុស្ស៉ីដណ្តើមបានការគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន**លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ចាត់​តំណាង​​គោរព​វិញ្ញាណក្ខន្ធ​សព​លោកអនុសេនីយ៍ឯក​ វ៉ាន់​ ធា នគរបាលការពារព្រំដែនគោកវរ: ៨០៧

ការស្ទង់មតិរបស់បណ្តាញCGTN ៖ចំណាប់អារម្មណ៍ល្អកើនឡើងជាបន្តបន្ទាប់ អ្នកផ្តល់បទសម្ភាសន៍នៅលើពិភពលោកទាំងមូលកោតសរសើរចំពោះទិដ្ឋភាពថ្មីនៃការធ្វើទំនើបកម្មតាមបែបផែនចិន

ក្នុងខណៈពេលខួបទី៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិនជិតចូលមកដល់ បណ្តាញCGTNរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានសហការជាមួយសកលវិទ្យាល័យRenmin របស់ចិន រៀបចំធ្វើការស្ទង់មតិជាលើកទី២ នៅលើពិភពលោកទាំងមូលអំពីចំណាប់អារម្មណ៍ល្អចំពោះប្រទេសចិន ។ លទ្ធផលនៃការស្ទង់មតិបានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍មានចំណាប់អារម្មណ៍ល្អចំពោះប្រទេសចិនកាន់តែច្រើនឡើងៗ ហើយសេដ្ឋកិច្ច បច្ចេកវិទ្យា វប្បធម៌របស់ប្រទេសចិននិងឥទ្ធិពលរបស់ចិនលើផ្ទៃអន្តរជាតិទទួលបានការកោតសរសើរពីសំណាក់អ្នកផ្តល់បទសម្ភាសន៍ ។
ក្នុងការស្ទង់មតិអំពីរូបភាពនៃប្រទេសចិន អ្នកផ្តល់បទសម្ភាសន៍ចំនួន៩២ភាគរយទទួលស្គាល់ថា ប្រទេសចិនជាប្រទេសដ៏សំខាន់ ដែលបានកើនឡើង១,៤ភាគរយបើប្រៀបធៀបនឹងការស្ទង់មតិនៅឆ្នាំមុន ។ ចំណាប់អារម្មណ៍ល្អរបស់ពួកគេចំពោះប្រទេសចិនបានកើនឡើង ព្រមពេលជាមួយគ្នានេះ អ្នកផ្តល់បទសម្ភាសន៍ដែលមានបំណងទស្សនាប្រទេសចិនក៏បានកើនឡើងដែរ ។ ក្នុងការស្ទង់មតិលើកនេះ អ្នកផ្តល់បទសម្ភាសន៍ដែលសម្គាល់ឃើញថា ប្រទេសចិនជាប្រទេសមានភាពទាក់ទាញ បានកើនឡើង១៤,៨ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន ពោលគឺបានឡើងដល់៧២,៧ភាគរយ ។
ក្នុងវិស័យសេដ្ឋកិច្ចវិញ អ្នកផ្តល់បទសម្ភាសន៍ចំនួន៩២,៣ភាគរយបានកោតសរសើរចំពោះសន្ទុះខ្លាំងក្លានៃសេដ្ឋកិច្ចរបស់ចិន លទ្ធផលនៃការស្ទង់មតិលើកនេះមានអត្រាប្រហាក់ប្រហែលគ្នានឹងឆ្នាំមុន ។ ក្នុងនោះ អត្រាទទួលសម្គាល់របស់អ្នកផ្តល់បទសម្ភាសន៍នៅតំបន់មជ្ឈិមបូព៌ាបានឡើងដល់៩៨,៤ភាគរយ អត្រាទទួលសម្គាល់របស់អ្នកផ្តល់បទសម្ភាសន៍នៃ ប្រទេសអាហ្វ្រិកនិងអាមេរិកឡាទីន គឺ៩៧,៧ភាគរយ និង៩៥,៥ភាគរយដោយឡែកពីគ្នា ។
ការស្ទង់មតិលើកនេះបានសម្ភាសន៍ជាមួយមនុស្សចំនួន១៦៤០០នាក់ ដែលមកពីប្រទេសចំនួន៤១នៅលើពិភពលោក អ្នកផ្តល់បទសម្ភាសន៍មកពីទ្វីបអាមេរិកខាងជើង អឺរ៉ុប អាហ្វ្រិក ទ្វីបអូស្យានី អាស៊ីអាគ្នេយ៍ អាស៊ីខាងកើត អាស៊ីខាងត្បូង អាស៊ីកណ្តាល និងមជ្ឈិមបូព៌ា ៕

អត្ថបទដែលជាប់ទាក់ទង