**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ប្រធានរដ្ឋសភាកម្ពុជា ស្នើក្រុងសៀងហៃបន្តចងសម្ព័ន្ធភាពខេត្តនានារបស់កម្ពុជា ដើម្បីភ្ជាប់ប្រជាជននិងប្រជាជនឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត

ភ្នំពេញ៖ ក្នុងជំនួបជាមួយ លេខាធិការនៃគណៈកម្មាធិការគណបក្សកុម្មុយនីស្តចិនប្រចាំទីក្រុងសៀងហៃប្រទេសចិន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានស្នើឱ្យមានការចងសម្ព័ន្ធភាពរវាងក្រុងសៀងហៃនិងខេត្តនានារបស់ប្រទេសកម្ពុជាដើម្បីភ្ជាប់ទំនាក់ទំនងប្រជាជន និងប្រជាជនឱ្យកាន់តែស្និទ្ធស្នាលបន្ថែមទៀត ដែលជាមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការជាច្រើនវិស័យទៀត មានទំាងទេសចរណ៍ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកវិទ្យា ជាដើម។

សម្តេចប្រធានរដ្ឋភា និង ឯកឧត្តម ឈិន ជីនីង (Chen Jining) លេខាធិការនៃគណៈកម្មាធិការគណបក្សកុម្មុយនីស្តចិនប្រចាំទីក្រុងសៀងហៃ បានជួបពិភាក្សាការងារនៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ខណៈដែលសម្តេចរដ្ឋសភាធិបតី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ច នៅក្រុងសៀងហៃ ក្រោយពីបានបញ្ចប់ទស្សនកិច្ចនៅរដ្ឋធានីប៉េងកំាង។

ឯកឧត្តម ឈិន ជីនីង បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានគណៈប្រតិភូរដ្ឋសភាកម្ពុជា ដែលបានបំពេញទស្សនកិច្ចនៅក្រុងសៀងហៃ ដែលជាខេត្តមានសេដ្ឋកិច្ចនាំមុខគេរបស់ប្រទេសចិន។

ឯកឧត្តមបានលើកពីចំណងមិត្តិភាពដ៍រឹងមាំរវាងកម្ពុជាចិន ដែលបានពូនជ្រំដោយថ្នាក់ដឹកនាំជំនាន់មុខនៃប្រទេសទំាងពីរនិងបានបន្តថែរក្សាលើកកម្ពស់ជាលំដាប់ក្នុងសម័យបច្ចុប្បន្ន បានក្លាយជាមិត្តភាពដែកថែប ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដោយបានដាក់ចេញនូវចក្ខុវិស័យច្បាស់លាស់ យកពលរដ្ឋជាស្នូលក្នុងការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន។

ឯកឧត្តមលេខាធិការបក្សក៏បានជម្រាបសម្តេចប្រធានរដ្ឋសភាថា ក្រុងសៀងហៃ ទទួលបានការយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ក្នុងការអនុវត្តនយោបាយប្រជាធិបតេយ្យ បែបប្រជាជន ដែលបានធ្វើឱ្យទីក្រុងនេះមានការរីកចម្រើនយ៉ាងខ្លាំង។ ក្នុងពេលបច្ចុប្បន្នក្រុងសៀងហៃបានផ្តល់អាទិភាពលើការអភិវឌ្ឍដោយយកពលរដ្ឋជាស្នូល នៅលើវិស័យជាអាទិភាពចំនួនពីរគឺ វិស័យអប់រំ និងសុខាភិបាល។ សៀងហៃមានទំនាក់ទំនងជាមួយប្រទេសកម្ពុជា ដោយនៅក្នុងនោះមានសាកលវិទ្យាល័យ បានបើកបង្រៀនភាសាខ្មែរ និងមានសាកលវិទ្យាល័យមួយទៀត បង្រៀនខាងកសិកម្ម ហើយមាននិស្សិតកម្ពុជាជាច្រើននាក់ បានកំពុងសិក្សានៅទីនេះ។

ឯកឧត្តម ឈិន ជីនីង បានស្វាគមន៍ចំពោះការភ្ជាប់ទំនាក់ទំនងប្រជាជនកម្ពុជា និងក្រុងសៀងហៃឱ្យបានកាន់តែស្អិតល្មួតថែមទៀតដើម្បីផលប្រយោជន៍រួមនៃប្រទេសទំាងពីរ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងការកោតសរសើរចំពោះការស្វាគមន៍យ៉ាងកក់ក្តៅពីបក្ស សភា និងប្រជាជនក្រុងសៀងហៃ ដល់គណៈប្រតិភូរដ្ឋភាកម្ពុជា។

សម្តេចបានគូសបញ្ជាក់ថា ចំណងមិត្តភាពកម្ពុជាចិន ជាគំរូនៃទំនាក់ទំនងអន្តរជាតិ ដោយផ្អែកលើការកសាងជំនឿទុកចិត្តយ៉ាងស៊ីជម្រៅ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។ ”យើងនឹងអាចបន្តថែរក្សា ពូនជ្រំ និងអភិវឌ្ឍទំនាក់ទំនងដែលចេញពីបេះដូងរបស់យើង ឈានឆ្ពោះទៅការកសាងសហគមន៍ជោគវាសនារួម ប្រកបដោយគុណភាពខ្ពស់ ស្តង់ដារខ្ពស់ និងកម្រិតខ្ពស់”នេះជាការគូសបញ្ជាក់បន្ថែម របស់សម្តេចប្រធានរដ្ឋសភា។

សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍បន្តថា ទោះបីដំណើរទស្សនកិច្ចនៅទីក្រុងសៀងហៃ មានរយៈពេលខ្លីក៏ពិតមែន ក៏ប៉ុន្តែជាដំណើរទស្សនកិច្ចមួយដ៏មានតម្លៃ គួរចងចាំ និងមានសារៈសំខាន់បំផុត ព្រោះមានឱកាសបានសិក្សា ស្វែងយល់ និងរៀនសូត្របានយ៉ាងច្រើនពីមិត្តចិន ព្រមទាំងបង្កើនបាននូវភាពជិតស្និទ្ធនៃការផ្សាភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសទំនាក់ទំនងជាមួយក្រុងសៀងហៃផ្ទាល់តែម្តង ហើយសង្ឃឹមថា ការផ្លាស់ប្តូរបែបនេះនឹងកើតមានជាបន្តទៀតនាពេលអនាគត។ក្រុងសៀងហៃ ជាមជ្ឈមណ្ឌលសកលសម្រាប់វិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ ពាណិជ្ជកម្ម ការដឹកជញ្ជូន ព្រមទាំងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ហើយកិច្ចការទាំងនេះបាននិងកំពុងដំណើរការយ៉ាងសកម្ម ដោយផ្អែកលើកត្តានវានុវត្តន៍ ការកែទម្រង់ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះភាពបើកចំហ ទៅកាន់ពិភពលោក។

ជាមួយនឹងការស្នើបន្តពង្រីកបណ្តាញសម្ព័ន្ធមេត្រីភាព រវាងទីក្រុងសៀងហៃ ជាមួយនឹងទីក្រុង និងខេត្តនានា របស់ប្រទេសកម្ពុជា សម្តេចរដ្ឋសភាធិបតីបានគូសបញ្ជាក់ថា ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ត្រូវបានកំណត់ដោយទំនាក់ទំនងយ៉ាងជ្រាលជ្រៅរវាងប្រជាជននិងប្រជាជន និងចំណងមិត្តភាពចេញពីបេះដូងនិងបេះដូងយ៉ាងស៊ីជម្រៅ ដែលញុំងឱ្យកម្ពុជា-ចិនប្តេជ្ញាធ្វើការរួមគ្នាឆ្ពោះទៅកសាងសហគមន៍ជោគវាសនារួម ក្នុងយុគសម័យថ្មី ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ហើយការទូតសភា និងកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌសភា ដើរតួនាទីកាន់តែសំខាន់ក្នុងការរួមចំណែកដល់ការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសយើងទាំងពីរ ដោយយកប្រជាជនជាស្នូល៕

អត្ថបទដែលជាប់ទាក់ទង