**កងទ័ពជើងទឹកចិន និងរុស្ស៊ី នឹងបើកធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំនៅក្នុងខែនេះ**ប្រជាជនអ៊ីរ៉ង់រាប់លាននាក់ ទៅកាន់បរិវេណទីលានអធិដ្ឋាន ក្នុងរដ្ឋធានីតេហេរ៉ង់ ដើម្បីចូលរួមក្នុងពិធីបុណ្យសពផ្លូវការរបស់អតីតមេដឹកនាំកំពូល លោក អាយ៉ាតូឡាស អាលី ខាមេណី**ព្រំដែនថៃ-ភូមា បាននិងកំពុងឡើងកម្ដៅខ្លាំងសាជាថ្មី បន្ទាប់ពីការវាយប្រហារគ្នាយ៉ាងស៊ីសាច់ហុតឈាមរវាងកងទ័ពរដ្ឋាភិបាលរបបសឹកភូមា និងក្រុមកងកម្លាំងចម្រុះប្រឆាំងរបបផ្ដាច់ការ**ឯកឧត្តម សាយ សំអាល់ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅអនុវត្តបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត**ឯកឧត្តម ខូយ រីដា បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងបង្ហាត់បង្រៀនដោយផ្ទាល់ នូវបច្ចេកទេសដាំ ថែទាំ និងតែងដើមឈើលម្អ តាមដងផ្លូវនានាក្នុងខេត្ត**លោក​គីម ជុងអ៊ុន បានចុះពិនិត្យមេីលការបាញ់សាកល្បងមីស៉ីលគ្រូសយុទ្ធសាស្ត្រ និងការវាយតម្លៃប្រព័ន្ធប្រឆាំងនាវា នាវាមុជទឹក និងការពារដែនអាកាស​ ចេញពីនាវាពិឃាតរបស់កងទ័ពជើងទឹក Kang Kon**ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា !**ឧត្តមសេនីយ៍ឯក លឹម តុងហួត៖ ការបង្កើតវេទិកាគ្រួសារត្រឹម ៥នាទីឡើងទៅក្នុងមួយថ្ងៃ អាចជួយបង្ការកូនចៅពីបញ្ហាគ្រឿងញៀនបានទាន់ពេលវេលា**អភិបាលខេត្តកោះកុង អញ្ជើញសំណេះសំណាល និងចែកអំណោយ ជូនបងប្អូនប្រជាពលរដ្ឋ ជាង១០០គ្រួសារ នៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល**កម្ពុជានៅតែប្តេជ្ញាដោះស្រាយរាល់ជម្លោះព្រំដែនជាមួយថៃ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់**រុស្ស៉ីបាញ់ទម្លាក់ដ្រូនអ៊ុយក្រែនរាប់សិបគ្រឿង នៅក្នុងទីក្រុង Saint Petersburg ខណៈស្ថានីយប្រេងឥន្ធនៈមួយកន្លែងរងការវាយប្រហារ**ឯកឧត្តម វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆមាសទី១ និងលើកទិសដៅការងារបន្ត និងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**‎ឯកឧត្តម អុឹម សិទ្ធីរ៉ា អញ្ជើញជាគណៈអធិបតី ក្នុងពិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល**លោក ហ្សេលេនស្គី៖ អ៊ុយក្រែននៅតែបន្តគ្រប់គ្រងទីក្រុង Kostiantynivka**ចិនបើកប្រតិបត្តិការល្បាតឆ្មាំសមុទ្រសាជាថ្មី នៅភាគខាងកើតកោះតៃវ៉ាន់**World Cup ៖ មាន់គកបារាំង ឡើងប៉ះម៉ារ៉ុក វគ្គ ៨ក្រុម ក្រោយទម្លាក់ប៉ារ៉ាហ្គាយ**វិចារណកថា៖ ដើមឈើមានសុខភាពល្អ ដីមានសុខភាពល្អ ភពផែនដីមានសុខភាពល្អ**ក្រុមការងារចុះមូលដ្ឋានឃុំដូង បង្ហាញសមិទ្ធផលការងារឆ្លើយតបទៅនឹង «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាល**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»

តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ អញ្ជើញចូលរួមពិធីសូត្រមន្តកាន់បិណ្ឌវេនទី៥ នៅវត្តកំសាន្ត ស្ថិតនៅ សង្កាត់ព្រែកប្រា

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ប៉ា សុជាតិវង្ស តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងលោកជំទាវ រួមជាមួយ ឯកឧត្តម សួន វិនឌី តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាលេខាធិការគណៈកម្មការទី១ នៃរដ្ឋសភា ព្រមទាំងក្រុមគ្រួសារ ពុទ្ធបរិស័ទជិតឆ្ងាយ បានអញ្ជើញចូលរួមពិធីសូត្រមន្តកាន់បិណ្ឌវេនទី៥ នៅវត្តកំសាន្ត ស្ថិតនៅភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្នុងឱកាសនេះ ឯកឧត្តម លោកជំទាវ បានបូជា ទៀន ធូប ផ្កាភ្ញី គ្រឿងសក្ការៈ និងថ្វាយបង្គំគុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី គឺ ព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ និងឧទ្ទិសថ្វាយវត្ថុសក្តិសិទ្ធក្នុងលោក ដើម្បីចម្រើននូវសេចក្តីសុខ និងសេចក្តីជ្រះថ្លា ព្រមទាំងសមាទានសីល និងត្រង់ត្រាប់ស្តាប់ព្រះសង្ឃនិមន្តចម្រើនព្រះបរិត្ត ពុទ្ធជ័យមង្គល និងសម្តែងព្រះធម៌ទេសនា។

បន្ទាប់ពីបញ្ចប់កិច្ចសូត្រមន្តកាន់បិណ្ឌនាល្ងាចនេះ នៅព្រឹកស្អែក ត្រូវនឹងថ្ងៃអាទិត្យ ៥រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម លោកជំទាវ នឹងអញ្ជើញនាំយកនូវបច្ច័យ ចង្ហាន់ ទេយ្យទាន គ្រឿងបរិក្ខារ រាប់បាត្រ វេរប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធលោកអ្នកមានគុណ បុព្វបុរសជាតិ វីរៈជនជាតិ ដែលបានពលីទៅកាន់លោកខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង