**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចុះសួរសុខទុក្ខ និងនាំយកថវិកា ១០លានរៀល រួមជាមួយអំណោយមនុស្សធម៌មួយចំនួនទៀតផ្តល់ជូនស្ត្រីម្នាក់មានជំងឺដុំគីសសុដន់ធ្ងន់ធ្ងរ

ភ្នំពេញ៖ អ្នកស្រី នឿន សុខជាន អាយុ ៣៤ឆ្នាំ មានជំងឺដុំគីសសុដន់ខាងស្តាំធ្ងន់ធ្ងរ រស់នៅភូមិត្រពាំងល្ពៅ ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម មានស្វាមីធ្វើជាកម្មករសំណង់នៅភ្នំពេញ និងមានកូន ៤នាក់ក្នុងបន្ទុក។ គាត់មានជំងឺនេះរយៈពេល ៥ឆ្នាំហេីយ ដោយបានព្យាបាលដោយថ្នាំបុរាណខ្មែរ ប៉ុន្តែស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរទៅៗ ស្រែកដង្ហេីយតាមបណ្តាញសង្គមសុំឱ្យសប្បុរសជនជួយ។

ដោយក្តីអាណិតអាសូរ បន្ទាប់ពីឃេីញព័ត៌មានខាងលេីនេះ ក្នុងនាមជាអ្នកម្តាយមួយរូប សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នេីមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការ អង្គការសហប្រជាជាតិ ដេីម្បីសុខភាពស្ត្រីនិងកុមារ នាល្ងាចថ្ងៃចន្ទ ទី ១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ និងសហការី ចុះសួរសុខទុក្ខ និងនាំយកថវិកា ១០លានរៀល រួមជាមួយអំណោយមនុស្សធម៌មួយចំនួនទៀតផ្តល់ជូនស្ត្រីរងគ្រោះខាងលេី ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។

នៅក្នុងឱកាសនោះ លោកជំទាវ អគ្គលេខាធិការរងទី១ បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងលេីកទឹកចិត្តចំពោះអ្នកស្រី នឿន សុខជាន និងសូមផ្តាំផ្ញេីឱ្យអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់គ្រូពេទ្យ ជាពិសេសបរិភោគអាហារបំប៉នឱ្យបានគ្រប់គ្រាន់ ពង្រឹងស្មារតីឱ្យបានរឹងមាំ ព្រោះសុខភាពផ្លូវចិត្តមានសារសំខាន់ណាស់ដែលជំរុញឱ្យជំងឺឆាប់បានជាសះស្បើយឡើងវិញ។

អ្នកស្រី នឿន សុខជាន និងម្តាយដែលនៅមេីលថែទាំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ អ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានយកចិត្តទុកដាក់ លើកទឹកចិត្ត និងផ្តល់អំណោយជួយសម្រាលការលំបាកផ្នែកជីវភាពខណៈដែល កំពុងព្យាបាលនេះ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យដែលបានយកចិត្តទុកដាក់ជួយព្យាបាលនេះផងដែរ។

អំណោយដែលបានផ្តល់ជូនរួមមាន ៖ អង្ករសុខភាព ១កេស, ទឹកភេសជ្ជៈតែបំប៉នកម្លាំង ២កេស, ទឹកត្រឡាច ១កេស, ក្រូចពោធិ៍សាត់, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ និងថវិកា ១០លានរៀល។

សូមបញ្ជាក់ថា ចំពោះករណីខាងលេីនេះ កាលពីថ្ងៃទី១២ ខែកញ្ញាកន្លងទៅ អាជ្ញាធរមូលដ្ឋានបានផ្តល់បណ្ណសមធម៌ជូនគាត់ ហើយភ្លាមៗនោះ បានរៀបចំបញ្ជូនគាត់ទៅមន្ទីរពេទ្យបង្អែកស្រុក ចាក់ថ្នាំបន្ថយការឈឺចាប់ ហើយតាមរយៈមន្ទីរសុខាភិបាលខេត្ត និងការជួយជ្រោមជ្រែងពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត ក៏បានសហការបញ្ជូន អ្នកជំងឺ មកមន្ទីរពេទ្យកាល់ម៉ែត ដេីម្បីជួយសង្រ្គោះបន្ទាន់៕

អត្ថបទដែលជាប់ទាក់ទង