**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)

ឧបការីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន៖ ចិនបន្តគាំទ្រមាគ៌ាអភិវឌ្ឍរបស់កម្ពុជា ស្របតាមស្ថានភាពរបស់ប្រទេស

ភ្នំពេញ៖ ក្នុងឱកាសនៃជំនួប ឯកឧត្តម ចាវ ស៊ីថុង ឧបការីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានអបអរសាទររាជរដ្ឋាភិបាលកម្ពុជាចំពោះសមិទ្ធផលលេចធ្លោជាច្រើន ក្នុងរយៈពេលមួយឆ្នាំ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហើយ បណ្ដាអង្គការអន្តរជាតិ រួមទាំងធនាគារពិភពលោក​ ក៏បានវាយតម្លៃប្រកបដោយសុទិដ្ឋិនិយមចំពោះការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។

ឯកឧត្តម ចាវ ស៊ីថុង បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការជាក់ស្តែងកម្ពុជា-ចិន ជាពិសេសក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ» និងបានសង្កត់ធ្ងន់ថា ភាគីចិនបន្តគាំទ្រមាគ៌ាអភិវឌ្ឍរបស់កម្ពុជា​ ស្របតាមស្ថានភាពជាក់ស្ដែងរបស់កម្ពុជា។

ឯកឧត្តមបានបន្ថែមថា វិនិយោគិនចិននៅកម្ពុជាមានសុទិដ្ឋិនិយមចំពោះភាពធន់នៃសេដ្ឋកិច្ច ក៍ដូចជាបរិយាកាសវិនិយោគដ៏ល្អប្រសេីរនៅកម្ពុជា​ ដោយរាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីកែទម្រង់​ និង​កញ្ចាប់វិធានការគន្លឹះ នាពេលកន្លងមក។

ឯកឧត្ដម​ឧបការី​រដ្ឋមន្ត្រីបាន​គូសបញ្ជាក់ថា ​ដំណើរ​ទស្សនកិច្ចនៅកម្ពុជានាពេលនេះ​ មានគោលបំណង​ពង្រឹង​ការ​ប្រាស្រ័យ​ទាក់ទងគ្នាក្នុងក្របខ័ណ្ឌបក្ស​និង​បក្ស​ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ​យុវជនផងដែរ។

សម្ដេចធិបតីបានសម្តែងក្តី​សោមនស្ស​រីករាយ​ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រេីនជាលំដាប់នៃទំនាក់ទំនង​កម្ពុជា-ចិន​ ព្រមទាំងបានអរគុណប្រទេសចិន ដែលបានជួយគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា នាពេលកន្លងមក។

សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌយុវជន និងលើកទឹកចិត្តឱ្យបន្តកិច្ចសហប្រតិបត្តិការនេះថែមទៀត តាមរយៈការបណ្ដុះបណ្ដាល ការផ្សារភ្ជាប់វិស័យឯកជន​ ជាពិសេសក្នុងចំណោមសហគ្រិនវ័យក្មេង​ ការផ្លាស់ប្ដូរទស្សនកិច្ច ការផ្លាស់ប្ដូរវប្បធម៌ និងការរៀបចំព្រឹត្តិការណ៍នានា ដែលទាំងនេះគឺជាស្ពានដ៏សំខាន់ក្នុងការភ្ជាប់ទំនាក់ទំនងយុវជន និងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធថែមទៀត។

សម្តេចធិបតីបានគូសបញ្ជាក់ពីសារៈសំខាន់នៃការបន្តជំរុញវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ដែលនឹងបើកច្រកសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងទៀត រួមទាំងការវិនិយោគ និងសេដ្ឋកិច្ច នៅកម្ពុជា។

សម្តេចធិបតីក៏បានសង្កត់ធ្ងន់អំពីការបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌបក្សនិងបក្សផងដែរ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច និងបទពិសោធន៍លើប្រធានបទសំខាន់ៗសម្រាប់ប្រទេសទាំងពីរ ៕

អត្ថបទដែលជាប់ទាក់ទង