**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងធនាគារជាតិ រួមគ្នាបន្តកិច្ចសហការជិតស្និត ក្នុងក្របខណ្ឌប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ជំរុញការវិនិយោគ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជាអធិបតីក្នុងជំនួបពិភាក្សាការងារ និងស្ដាប់បទបង្ហាញរបស់មន្ត្រីជំនាញនៃធនាគារជាតិនៃកម្ពុជា ដែលដឹកនាំដោយ លោក អេង សុភា ប្រធាននាយកដ្ឋានសេវាធនាគារ អំពីប្រព័ន្ធធនាគារអនឡាញ(OBS) និងប្រព័ន្ធបាគង។

ក្នុងជំនួបនេះក៏មានការចូលរួមពីឯកឧត្តម អ៊ូ សុផល ប្រធានស្ដីទីនាយកដ្ឋានហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងមន្ត្រីជំនាញផ្នែកហិរញ្ញវត្ថុ និងប្រព័ន្ធបច្ចេកវិទ្យាក្រោមឱវាទក.អ.ក. ជាច្រើនរូបផងដែរ។

ក្នុងពិធីបើកកិច្ចប្រជុំ ឯកឧត្តមអគ្គលេខាធិការរង បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្ដៅដល់ប្រតិភូនៃធនាគារជាតិនៃកម្ពុជា ដែលបានចំណាយពេលវេលាដើម្បីធ្វើបទបង្ហាញអំពីប្រព័ន្ធធនាគារអនឡាញ(OBS) និងប្រព័ន្ធបាគង ជូនដល់មន្ត្រីជំនាញនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ស្របគ្នានឹងឱកាសនេះ ឯកឧត្តមក៏បានរំលេចជូនអំពីវឌ្ឍនភាពថ្មីៗរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកិច្ចការងារពាក់ព័ន្ធបច្ចេកវិទ្យា រួមមានការដាក់ចេញឱ្យប្រើប្រាស់សាកល្បងផ្ទៃក្នុងប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (CDC Investment Project Management) ឬ ប្រព័ន្ធ cdcIPM ដែលកិច្ចការងារនេះបានអនុវត្តស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលបានចាត់ទុកបច្ចេកវិទ្យាឌីជីថលជាអាទិភាពគន្លឹះ និងជាបញ្ចកោណទី៥ ដើម្បីជំរុញកំណើនផលិតភាពសេដ្ឋកិច្ច និងសង្គម។

បន្ទាប់ពីមានមតិស្វាគមន៍ដោយឯកឧត្តមអគ្គលេខាធិការរងរួចមក មន្ត្រីជំនាញនៃធនាគារជាតិនៃកម្ពុជា បានធ្វើបទបង្ហាញយ៉ាងក្បោះក្បាយជូនដល់អង្គប្រជុំ អំពីព័ត៌មានជាមូលដ្ឋានរបស់ប្រព័ន្ធទាំងពីរ ដែលបានចូលរួមបម្រើប្រយោជន៍ និងការតភ្ជាប់លើវិស័យហិរញ្ញវត្ថុ និងធនាគារ ជួយសម្រួលដល់កិច្ចការងារផ្ទេរ-និងទូទាត់សាច់ប្រាក់បានយ៉ាងល្អប្រសើរ។

ក្រោយពីស្ដាប់បទបង្ហាញរបស់មន្ត្រីជំនាញ អង្គប្រជុំបានពិភាក្សាផ្លាស់ប្ដូរយោបល់យ៉ាងផុសផុល ដោយក្នុងនោះភាគីទាំងពីរបានឯកភាពនឹងបន្តកិច្ចសហការជិតស្និត និងពិនិត្យលទ្ធភាពក្នុងការប្រើប្រាស់ ក៏ដូចជាតភ្ជាប់ប្រព័ន្ធនានាដើម្បីបម្រើប្រយោជន៍សាធារណៈ៕

អត្ថបទដែលជាប់ទាក់ទង