**រដ្ឋបាលខេត្តព្រៃវែង ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៦**អភិបាលខេត្តពោធិ៍សាត់ ជំរុញអាជ្ញាធរស្រុកក្រគរ ត្រូវផ្តល់សេវាសាធារណៈជូនពលរដ្ឋឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់ ដោយមិនត្រូវយកកម្រៃក្រៅផ្លូវការឡើយ**ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដី នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា កើនឡើងដល់ ៣ ៣៤២នាក់**អូស្រ្តាលីចុះសន្ធិសញ្ញាការពារជាតិថ្មីមួយ ជាមួយប្រទេសដែនកោះហ្វ៊ីជី ដើម្បីពង្រឹងទំនាក់ទំនង**លោក ម៉ាក្រុង នឹងទៅបំពេញទស្សនកិច្ចនៅស៊ីរី ដើម្បីពិភាក្សាអំពីមធ្យោបាយក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី**តម្លៃប្រេងឆៅបានធ្លាក់ចុះទាប បន្ទាប់ពីអង្គការ OPEC+ យល់ព្រមបង្កើនការផលិតប្រេង ចាប់ពីខែសីហា**លោក ត្រាំ នឹងជួបជាមួយសមភាគីអ៊ុយក្រែននិងស៉ីរី អំឡុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូល NATO ក្នុងប្រទេសតួកគីយ៉េ**រដ្ឋបាលខេត្តបាត់ដំបង ត្រៀមលក្ខណៈរួចរាល់ដើម្បីរៀបចំព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើឆ្នាំ២០២៦ ដែលកាន់តែខិតមកដល់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការចុះពិនិត្យនិងវាយតម្លៃការផ្ដល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តព្រះសីហនុ**សម្តេចតេជោ បន្តក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ និងត្រូវចាំថា មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន**អគ្គសេនាធិការកងទ័ពអុីស្រាអែល ចុះសួរសុខទុក្ខកងកម្លាំងឈរជើងនៅភាគខាងត្បូងលីបង់ និងប្តេជ្ញាបន្តយុទ្ធនាការប្រឆាំងនឹងក្រុមហេសបូឡា ឱ្យដល់ទីបញ្ចប់**ពាណិជ្ជកម្មតាមផ្លូវសមុទ្ររវាងអុីរ៉ង់ និងកាតា បានចាប់ផ្តើមដំណើរការឡើងវិញ បន្ទាប់ពីផ្អាកអស់រយៈពេលប្រហែល ៥ខែកន្លងមកនេះ**OPEC+ ប្រកាសឯកភាពក្នុងការបង្កើនគោលដៅផលិតកម្មប្រេងបន្ថែមទៀត ចាប់ពីខែសីហាខាងមុខនេះ**រកឃើញវត្តមានប្រភេទសត្វព្រៃកម្រ ចំនួន ១៤ប្រភេទ កំពុងមានវត្តមាននៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញ**សម្ដេចតេជោ៖ គ្រូបង្រៀន និងមន្ត្រីអប់រំចូលនិវត្តន៍ មិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ**ផ្ទះ២ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនជនងាយរងគ្រោះបំផុត ២គ្រួសារ រស់នៅក្នុងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ**សូមប្រុងប្រយ័ត្នតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាព “ការឆបោក បន្លំខ្លួនជាបុគ្គលិកធនាគារ”!**វិចារណកថា! ដើមឈើ៖ អ្នកការពារដ៏ស្ងៀមស្ងាត់នៃទន្លេ និងសមុទ្ររបស់យើង**ស្វែងយល់ពីអាថ៌កំបាំង និងស្ថាបត្យកម្មដ៏ល្អនៃ «ប្រាសាទបន្ទាយសំរ៉ែ»**កងទ័ពជើងទឹកចិន និងរុស្ស៊ី នឹងបើកធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំនៅក្នុងខែនេះ

គណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង ប្រកាសទទួលស្គាល់សមាជិកថ្មីចំនួន១០២រូប ដែលបានផ្តាច់ខ្លួនពីគណបក្សនយោបាយនានា

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ គណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង បានរៀបចំពិធីប្រកាសទទួលស្គាល់សមាជិកថ្មីចំនួន១០២រូប ដែលបានផ្តាច់ខ្លួនពីគណបក្សភ្លើងទៀន អតីតគណបក្សសង្គ្រោះជាតិ និង គណបក្សនយោបាយនានា។

ពិពីប្រកាសទទួលស្គាល់នេះ ប្រារព្ធធ្វើឡើងនៅមន្ទីរគណបក្សខេត្តស្ទឹងត្រែង ក្រោមអធិបតីភាពឯកឧត្តម យូ សិរីវុឌ្ឍ បេសកជនពិសេសរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, ឯកឧត្តម ភឺន ផល្លា សមាជិកគណៈកម្មាធិការ កណ្តាល អនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្ស និងឯកឧត្តម សរ សុពុធត្រា ប្រធានគណៈកម្មាធិការគណបក្សខេត្តស្ទឹងត្រែង។

អតីតសមាជិក សមាជិកា និងជាសកម្មជនស្ម័គ្រស្មោះប្តូរផ្តាច់មកពីគណបក្សនយោបាយទាំងនេះ បានផ្លាស់ប្តូរចិត្តមកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងដឹកនាំរាជរដ្ឋាភិបាល បន្ទាប់ពីពួកគេបានមើលឃើញថា បក្សនេះបានធ្វើសកម្មភាព និងពលីកម្មជាច្រើនក្នុងបុព្វហេតុជាតិ និងប្រជាជន។

បើតាមមតិចំណាប់អារម្មណ៍ និងការប្តេជ្ញាចិត្ត របស់សមាជិកគណបក្សថ្មី បានលើកឡើងថា ការសម្រេចចាកចេញ របស់សមាជិក សមាជិកា និងជាសកម្មជនទាំង១០២នាក់ គឺដោយសារបានចាញ់ការឃោសនា បោកប្រាស់របស់គណបក្សផ្សេង ដែលបង្ខូចមួលបង្កាច់គណបក្សប្រជាជនកម្ពុជាគ្រប់រូបភាព។ យើងខ្ញុំបានតាមដានយ៉ាងយកចិត្តទុកដាក់ ឃើញថាគណបក្សសង្គ្រោះជាតិក្តី គណបក្សភ្លើងទៀនក្តី និងគណបក្សផ្សេងៗទៀតក្តី សុទ្ធតែច្រើនយោបាយបោកប្រាស់ សន្យាតែមាត់ មិនដែលបានធ្វើអ្វីបន្តិចសោះ។

ទង្វើរបស់ពួកគេនឹងនាំឱ្យប្រជាជនរងនូវវិនាសកម្ម បែកបាក់ មានគំនុំគំគួន រវាងខ្មែរគ្នាឯង នាំប្រទេស ទៅរកជម្លោះ និងសង្គ្រាម បង្កជាវិនាសកម្មព្រាត់ប្រាស់ជាបន្តទៀត។ ផ្ទុយពីគណបក្សប្រជាជន ដែលបានរំដោះប្រជាជនឱ្យ រួចផុតពីបនប្រល័យពូជសាសន៍ ហើយបន្តរួបរួមសាមគ្គីឯកភាពគ្នា កសាង ការពារជាតិ មាតុភូមិ ឱ្យរីកចម្រើនលូតលាស់ជាបន្តបន្ទាប់ នាំមកនូវសន្តិភាព និងការអភិវឌ្ឍ ជូនជាតិ មាតុភូមិ និងប្រជាជនឥតឈប់ឈរ។

យើងខ្ញុំសូមសម្តែងនូវការដឹងគុណចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដឹកនាំនាវាកម្ពុជា ទៅរកសុខសន្តិភាព និងការអភិវឌ្ឍ ធ្វើឱ្យប្រជាជនកម្ពុជាទាំងក្នុង និងក្រៅប្រទេស អបអរសាទរ និងគាំទ្រ ជារៀងរហូត។

ដើម្បីឆ្លើយតបទៅនឹងគុណូបការៈខាងលើនេះ យើងខ្ញុំសូមប្តេជ្ញាចំពោះមុខគណៈអធិបតី និងភ្ញៀវកិត្តិយសទាំងអស់ដូចតទៅ៖
១-ប្តេជ្ញាដើរតាមគោលមាគ៌ានយោបាយ របស់គណបក្សប្រជាជនកម្ពុជាឥតងាករេ ជារៀងរហូត។
២-ប្តេជ្ញាប្រឆាំងដាច់ខាត ចលនាបំបះបំបោរ របស់ពួកក្បត់ជាតិ ឱ្យមានការប្រឆាំងជាមួយរាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត។
៣-ប្តេជ្ញាចូលរួមគាំទ្រយ៉ាងសកម្ម ជាមួយគណបក្សប្រជាជនកម្ពុជា នៅមូលដ្ឋាន ភូមិ ឃុំ ដែលយើងខ្ញុំកំពុងរស់នៅ។
៤-ជយោសន្តិភាព និងការអភិវឌ្ឍ។
៥-ជយោ គណបក្សប្រជាជនកម្ពុជាដ៏រុងរឿង ៕

អត្ថបទដែលជាប់ទាក់ទង