**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់

សម្តេចប្រធានរដ្ឋសភា៖ ការផ្លាស់ប្តូរការដឹកនាំនៅកម្ពុជាពីឥស្សរជនជំនាន់មុនមកឥស្សរជនបន្តវេន ប្រកបដោយសក្តានុពល និងសមត្ថភាព គឺជាការផ្លាស់ប្តូរដោយសន្តិវិធី គ្មានហិង្សា និងគាំទ្រពីប្រជាពលរដ្ឋ

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូសមាគមអន្ដរជាតិនៃសមាជិកសភាដើម្បីសន្ដិភាព(International Association of Parliamentarians for Peace-IAPP) និង មូលនិធិ Washington Times ដឹកនាំដោយ ឯកឧត្តមបណ្ឌិត Charles Yang ប្រធានកិតិ្តយសសមាគមអន្ដរជាតិនៃសមាជិកសភាដើម្បីសន្ដិភាព នារសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា ក្នុងពេលដែលគណៈប្រតិភូបានអញ្ជើញមកចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ជាមួយសភាកម្ពុជាលើខ្លឹមសារធម្មនុញ្ញសន្តិភាព (Peace Charter) ដែលជាឯកសារស្នូលសម្រាប់សម័យប្រជុំពេញអង្គ (IPTP) លើកទី១១ ដែលសភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅចុងឆ្នាំ២០២៤នេះ។

សម្តេចប្រធានរដ្ឋសភាបានវាយតម្លៃខ្ពស់ចំពោះវត្តមាន ឯកឧត្តម ទំាងអស់ដែលជាសកម្មជនស្វែងរកសន្តិភាព មកពីបណ្តាប្រទេសជាច្រើន ដូចជាសាធារណរដ្ឋកូរ៉េ អាមេរិក ឥណ្ឌា ជាដើមនោះ បានអញ្ជើញមកដល់កម្ពុជានាឱកាសនេះ ដើម្បីផ្លាស់ប្តូរយោបល់ជាធាតុចូលដ៏សំខាន់ទៅលើការកសាងធម្មនុញ្ញសន្តិភាព ដែលជាឯកសារសំខាន់មួយនៅក្នុងការកសាងការពារសុខសន្តិភាព ស្ថិរភាពសង្គម ប្រកបដោយចីរភាព ជូនប្រជាជនទូទំាងសកលលោក ស្របពេលដែលស្ថានការណ៍ពិភពលោកកំពុងរងនូវភាពផុយស្រួយ មានហានិភ័យខ្ពស់ និងសណ្តាប់ធ្នាប់សកលធ្លាក់ចុះនោះ។

សម្តេចប្រធានរដ្ខសភា បានគូសបញ្ជាក់ថា សម្រាប់កម្ពុជាសន្តិភាពពិតជាមានតម្លៃធំធេងណាស់។ សន្តិភាពនៅកម្ពុជា បានមកដោយលំបាក ក្រោយពីប្រទេសជាតិបានឆ្លងកាត់សង្រ្គាមជាច្រើនទសវត្សរ៍ និងរបបប្រល័យពូជសាសន៍ ដែលធ្វើឱ្យសង្គមជាតិបែកបាក់ខ្ទេចខ្ទីស្ទើរគ្មានសល់ ហើយសម្តេចតេជោ ហ៊ុន សែន ជាតួអង្គនាំសន្តិភាពជូនប្រទសជាតិ តាមរយៈនយោបាយឈ្នះ-ឈ្នះ។ នយោបាយឈ្នះ-ឈ្នះ កម្ពុជាទទួលបាននូវការបង្រួបបង្រួមជាតិ និងទទួលបានសុខសន្តិភាពពេញផ្ទៃប្រទេស ហើយជីវភាពប្រជាពលរដ្ឋមានការរីកចម្រើនជាលំដាប់ឆ្ពោះទៅកាន់ប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ សម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិក និងជាមគ្គទេសក៍សន្តិភាព ដែលធ្លាប់ទទួលបានជ័យលាភីពានរង្វាន់សន្តិភាពស៊ុនហាក់ កាលពីឆ្នាំ២០២២។ សន្តិភាពនៅកម្ពុជា បានកំពុងថែរក្សាការពារបន្តដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនីតិកាលទី៧ នៃរដ្ឋសភា ជាឥស្សរជនបន្តវេនពីសម្តេចតេជោ ហ៊ុន សែន តាមរយៈការបោះឆ្នោត ដែលមានពលរដ្ឋជាង៨៤% បានចេញទៅបោះឆ្នោត ក្នុងនោះជាង៨២% បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីដឹកនាំប្រទេសបន្តទៀត។

សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍បន្តថា ការផ្លាស់ប្តូរការដឹកនាំនៅកម្ពុជាពីឥស្សរជនជំនាន់មុនមកឥស្សរជនបន្តវេន ប្រកបដោយសក្តានុពល ពោរពេញដោយសមត្ថភាព គឺជាការផ្លាស់ប្តូរដោយសន្តិវិធី គ្មានហិង្សា និងមានការគំាទ្រពេញទំហឹងពីប្រជាពលរដ្ឋ។

ឯកឧត្តមបណ្ឌិត Charles Yang ក៏ដូចជាគណៈប្រតិភូទាំងអស់ បានគាំទ្រប្រសាសន៍លើកឡើងរបស់សម្តេចរដ្ឋសភាធិបតី និងវាយតម្លៃខ្ពស់ពីពលិកម្ម និងទេពកោសល្យដ៏ប៉ិនប្រសប់ របស់សម្តេចតេជោ ហ៊ុន សែន ដែលបានស្វែងរកសន្តិភាពជូនប្រជាពលរដ្ឋកម្ពុជា។ គណៈប្រតិភូបានគូសបញ្ជាក់ថា សន្តិភាពនិងការបង្រួបបង្រួមជាតិ ដែលសម្តេចហ៊ុន សែន បានអនុវត្តនៅកម្ពុជា ជាមូលដ្ឋានគ្រឹះសម្រាប់អន្តរជាតិសិក្សាស្វែងយល់និងធ្វើជាគំរូ។ គណៈប្រតិភូបានសង្កត់ធ្ងន់ថា ការបោះឆ្នោតនៅកម្ពុជាកាលពីឆ្នាំ២០២៣ ជាការបោះឆ្នោតដែលបានដំណើរការទៅដោយរលូន ត្រឹមត្រូវ តម្លាភាព និងជាគំរូ នៅក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យ។

សម្តេចប្រធានរដ្ឋសភា បានជម្រាបគណៈប្រតិភូថា សភាកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃសម័យប្រជុំពេញអង្គ សភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព (IPTP) លើកទី១១ នៅថ្ងៃទី២៣-២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។ ធម្មនុញ្ញសន្តិភាព (Peace Charter) នឹងត្រូវដាក់បញ្ជូលនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំពេញអង្គ IPTP ដើម្បីពិភាក្សានិងអនុម័តផងដែរ។

សម្តេចបានសង្កត់ធ្ងន់ថា ក្នុងនាមជាប្រទេសតូច ដែលគាំទ្រនូវប្រព័ន្ធពហុភាគីនិយម កម្ពុជា សង្ឃឹមថានឹងអាចរួមចំណែក ក្នុងការតភ្ជាប់វប្បធម៌និងសង្គមធម៌នៃមនុស្សជាតិ តាមរយៈកិច្ចសន្ទនាអន្តរពហុភាគី ដើម្បីលើកកម្ពស់សន្តិភាព និងភាពអត់ឱន។

សម្តេចបានអញ្ជើញ សមាជិកគណៈប្រតិភូទំាងអស់ ដែលជាតំណាងប្រជាពលរដ្ឋជុំវិញពិភពលោក ចូលរួមអនុម័តធម្មនុញ្ញសន្តិភាព ដើម្បីក្លាយជាយន្តការសកលមួយបំពេញបន្ថែមឱ្យបេសកកម្មអង្គការសហប្រជាជាតិ និងជាចំណែកមួយនៃការបំពេញក្តីសង្ឃឹមក្នុងការកសាងពិភពលោកសន្តិភាព។

សមាជិកគណៈប្រតិភូទំាងអស់ បានសម្តែងក្តីសប្បាយរីករាយនៅក្នុងការទទួលយកការអញ្ជើញរបស់ សម្តេចប្រធានរដ្ឋសភា ក្នុងការចូលរួម សម័យប្រជុំពេញអង្គ IPTP លើកទី១១ ដែលសភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ និងបានអះអាងថាការចូលរួមនោះ មិនត្រឹមជាឱកាសដែលគណៈប្រតិភូ អាចចែករំលែកទស្សនៈបទពិសោធន៍ក្នុងការកសាងឯកសារគតិយុត្តិអន្តរជាតិ ស្វែងរកសន្តិភាពជូនប្រជាជនក្នុងសកលលោកប៉ុណ្ណោះទេ ថែមទំាងជាឱកាសបានសិក្សារៀនសូត្រ ពីសម្តេចតេជោ ហ៊ុន សែន ថែមទៀតផង៕

អត្ថបទដែលជាប់ទាក់ទង