**រដ្ឋបាលខេត្តព្រៃវែង ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៦**អភិបាលខេត្តពោធិ៍សាត់ ជំរុញអាជ្ញាធរស្រុកក្រគរ ត្រូវផ្តល់សេវាសាធារណៈជូនពលរដ្ឋឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់ ដោយមិនត្រូវយកកម្រៃក្រៅផ្លូវការឡើយ**ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដី នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា កើនឡើងដល់ ៣ ៣៤២នាក់**អូស្រ្តាលីចុះសន្ធិសញ្ញាការពារជាតិថ្មីមួយ ជាមួយប្រទេសដែនកោះហ្វ៊ីជី ដើម្បីពង្រឹងទំនាក់ទំនង**លោក ម៉ាក្រុង នឹងទៅបំពេញទស្សនកិច្ចនៅស៊ីរី ដើម្បីពិភាក្សាអំពីមធ្យោបាយក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី**តម្លៃប្រេងឆៅបានធ្លាក់ចុះទាប បន្ទាប់ពីអង្គការ OPEC+ យល់ព្រមបង្កើនការផលិតប្រេង ចាប់ពីខែសីហា**លោក ត្រាំ នឹងជួបជាមួយសមភាគីអ៊ុយក្រែននិងស៉ីរី អំឡុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូល NATO ក្នុងប្រទេសតួកគីយ៉េ**រដ្ឋបាលខេត្តបាត់ដំបង ត្រៀមលក្ខណៈរួចរាល់ដើម្បីរៀបចំព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើឆ្នាំ២០២៦ ដែលកាន់តែខិតមកដល់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការចុះពិនិត្យនិងវាយតម្លៃការផ្ដល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តព្រះសីហនុ**សម្តេចតេជោ បន្តក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ និងត្រូវចាំថា មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន**អគ្គសេនាធិការកងទ័ពអុីស្រាអែល ចុះសួរសុខទុក្ខកងកម្លាំងឈរជើងនៅភាគខាងត្បូងលីបង់ និងប្តេជ្ញាបន្តយុទ្ធនាការប្រឆាំងនឹងក្រុមហេសបូឡា ឱ្យដល់ទីបញ្ចប់**ពាណិជ្ជកម្មតាមផ្លូវសមុទ្ររវាងអុីរ៉ង់ និងកាតា បានចាប់ផ្តើមដំណើរការឡើងវិញ បន្ទាប់ពីផ្អាកអស់រយៈពេលប្រហែល ៥ខែកន្លងមកនេះ**OPEC+ ប្រកាសឯកភាពក្នុងការបង្កើនគោលដៅផលិតកម្មប្រេងបន្ថែមទៀត ចាប់ពីខែសីហាខាងមុខនេះ**រកឃើញវត្តមានប្រភេទសត្វព្រៃកម្រ ចំនួន ១៤ប្រភេទ កំពុងមានវត្តមាននៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញ**សម្ដេចតេជោ៖ គ្រូបង្រៀន និងមន្ត្រីអប់រំចូលនិវត្តន៍ មិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ**ផ្ទះ២ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនជនងាយរងគ្រោះបំផុត ២គ្រួសារ រស់នៅក្នុងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ**សូមប្រុងប្រយ័ត្នតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាព “ការឆបោក បន្លំខ្លួនជាបុគ្គលិកធនាគារ”!**វិចារណកថា! ដើមឈើ៖ អ្នកការពារដ៏ស្ងៀមស្ងាត់នៃទន្លេ និងសមុទ្ររបស់យើង**ស្វែងយល់ពីអាថ៌កំបាំង និងស្ថាបត្យកម្មដ៏ល្អនៃ «ប្រាសាទបន្ទាយសំរ៉ែ»**កងទ័ពជើងទឹកចិន និងរុស្ស៊ី នឹងបើកធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំនៅក្នុងខែនេះ

រដ្ឋមន្ត្រីការបរទេសអាមេរិក ថាកិច្ចព្រមព្រៀងបទឈប់បាញ់ សម្រាប់សង្គ្រាមហ្កាហ្សា សម្រេចបាន ៩០ភាគរយហើយ

វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken កាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែកញ្ញា បានជំរុញឱ្យអ៉ីស្រាអែល និងក្រុមហាម៉ាសទទួលយកបទឈប់បាញ់ សម្រាប់សង្គ្រាមហ្កាហ្សា ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំង ដោយនិយាយថាកិច្ចព្រមព្រៀងសម្រេចបាន ៩០ភាគរយហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។

លោក Blinken ក៏បានឱ្យដឹងដែរថា សហរដ្ឋអាមេរិកនឹងផ្ដល់គំនិតបន្ថែមនៅប៉ុន្មានថ្ងៃខាងមុខទៀតនេះ តាមរយៈក្រុមអ្នកសម្របសម្រួលអេហ្ស៉ីប និងកាតា ក្នុងក្តីរំពឹងថាអាច នឹងជួយដល់ការចុះកិច្ចព្រមព្រៀង។ ការលើកឡើងរបស់លោក Blinken នេះដែរ ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News កាលពីថ្ងៃព្រហស្បតិ៍ បានច្រានចោលការវាយតម្លៃរបស់ក្រុមមន្ត្រីអាមេរិកដែលថាកិច្ចព្រមព្រៀងសម្រេច បាន ៩០ភាគរយ។

ក៏ប៉ុន្តែ នៅឯសន្និសីទសារព័ត៌មានមួយនាឱកាសធ្វើទស្សនកិច្ចក្នុងប្រទេសហៃទី លោក Blinken បានបញ្ជាក់ឡើងវិញពីការវាយតម្លៃរបស់ក្រុមមន្ត្រីអាមេរិក ដោយសង្កត់ធ្ងន់ ដូច្នេះថា «ខ្ញុំគិតថាផ្អែកលើអ្វីដែលខ្ញុំបានឃើញ មានការឯកភាពគ្នា ៩០ភាគរយហើយ តែបញ្ហាសំខាន់ គឺនៅត្រង់ថាភាគីទាំង២ (អ៉ីស្រាអែល និងហាម៉ាស) នឹងនិយាយថា យល់ព្រម ដែរឬយ៉ាងណាប៉ុណ្ណោះ»។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក កាលពីប៉ុន្មានសប្ដាហ៍ថ្មីៗនេះបានលើកឡើងនូវសំណើមួយដើម្បីជំរុញកិច្ចព្រមព្រៀងបទឈប់បាញ់ ក្នុងនោះរួមមានទាំងចំណុចមួយដែល លោក Netanyahu កំពុងជំទាស់ដាច់ខាត នោះគឺការដកកងទ័ពអ៉ីស្រាអែលចេញពីច្រករបៀងស្ថិតចន្លោះរវាងព្រំដែនហ្កាហ្សា និងអេហ្ស៉ីប។ ច្រករបៀងនេះកំពុងស្ថិតក្រោម ការគ្រប់គ្រងរបស់កងទ័ពអ៉ីស្រាអែល ហើយលោក Netanyahu បានអះអាងថាច្រករបៀងនេះត្រូវបានក្រុមហាម៉ាសប្រើសម្រាប់ការរត់ពន្ធអាវុធចូលទៅក្នុងតំបន់ហ្កាហ្សា៕

អត្ថបទដែលជាប់ទាក់ទង