**កងទ័ពជើងទឹកចិន និងរុស្ស៊ី នឹងបើកធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំនៅក្នុងខែនេះ**ប្រជាជនអ៊ីរ៉ង់រាប់លាននាក់ ទៅកាន់បរិវេណទីលានអធិដ្ឋាន ក្នុងរដ្ឋធានីតេហេរ៉ង់ ដើម្បីចូលរួមក្នុងពិធីបុណ្យសពផ្លូវការរបស់អតីតមេដឹកនាំកំពូល លោក អាយ៉ាតូឡាស អាលី ខាមេណី**ព្រំដែនថៃ-ភូមា បាននិងកំពុងឡើងកម្ដៅខ្លាំងសាជាថ្មី បន្ទាប់ពីការវាយប្រហារគ្នាយ៉ាងស៊ីសាច់ហុតឈាមរវាងកងទ័ពរដ្ឋាភិបាលរបបសឹកភូមា និងក្រុមកងកម្លាំងចម្រុះប្រឆាំងរបបផ្ដាច់ការ**ឯកឧត្តម សាយ សំអាល់ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅអនុវត្តបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត**ឯកឧត្តម ខូយ រីដា បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងបង្ហាត់បង្រៀនដោយផ្ទាល់ នូវបច្ចេកទេសដាំ ថែទាំ និងតែងដើមឈើលម្អ តាមដងផ្លូវនានាក្នុងខេត្ត**លោក​គីម ជុងអ៊ុន បានចុះពិនិត្យមេីលការបាញ់សាកល្បងមីស៉ីលគ្រូសយុទ្ធសាស្ត្រ និងការវាយតម្លៃប្រព័ន្ធប្រឆាំងនាវា នាវាមុជទឹក និងការពារដែនអាកាស​ ចេញពីនាវាពិឃាតរបស់កងទ័ពជើងទឹក Kang Kon**ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា !**ឧត្តមសេនីយ៍ឯក លឹម តុងហួត៖ ការបង្កើតវេទិកាគ្រួសារត្រឹម ៥នាទីឡើងទៅក្នុងមួយថ្ងៃ អាចជួយបង្ការកូនចៅពីបញ្ហាគ្រឿងញៀនបានទាន់ពេលវេលា**អភិបាលខេត្តកោះកុង អញ្ជើញសំណេះសំណាល និងចែកអំណោយ ជូនបងប្អូនប្រជាពលរដ្ឋ ជាង១០០គ្រួសារ នៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល**កម្ពុជានៅតែប្តេជ្ញាដោះស្រាយរាល់ជម្លោះព្រំដែនជាមួយថៃ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់**រុស្ស៉ីបាញ់ទម្លាក់ដ្រូនអ៊ុយក្រែនរាប់សិបគ្រឿង នៅក្នុងទីក្រុង Saint Petersburg ខណៈស្ថានីយប្រេងឥន្ធនៈមួយកន្លែងរងការវាយប្រហារ**ឯកឧត្តម វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆមាសទី១ និងលើកទិសដៅការងារបន្ត និងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**‎ឯកឧត្តម អុឹម សិទ្ធីរ៉ា អញ្ជើញជាគណៈអធិបតី ក្នុងពិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល**លោក ហ្សេលេនស្គី៖ អ៊ុយក្រែននៅតែបន្តគ្រប់គ្រងទីក្រុង Kostiantynivka**ចិនបើកប្រតិបត្តិការល្បាតឆ្មាំសមុទ្រសាជាថ្មី នៅភាគខាងកើតកោះតៃវ៉ាន់**World Cup ៖ មាន់គកបារាំង ឡើងប៉ះម៉ារ៉ុក វគ្គ ៨ក្រុម ក្រោយទម្លាក់ប៉ារ៉ាហ្គាយ**វិចារណកថា៖ ដើមឈើមានសុខភាពល្អ ដីមានសុខភាពល្អ ភពផែនដីមានសុខភាពល្អ**ក្រុមការងារចុះមូលដ្ឋានឃុំដូង បង្ហាញសមិទ្ធផលការងារឆ្លើយតបទៅនឹង «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាល**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»

ប្រព័ន្ធកំណត់អត្តសញ្ញាណសហគ្រាស (e-KYB) ត្រូវបានប្រកាសដាក់ដំណើរការសាកល្បង

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត តាំង ចួនលី នាយកប្រតិបត្តិ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ជាមួយនឹងតំណាងនៃក្រសួង ស្ថាប័នគោលចំនួន ៣ គឺ ក្រសួង ពាណិជ្ជកម្ម, អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ក្រសួងការងារ និង បណ្តុះបណ្តាល វិជ្ជាជីវៈ នៅថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០២៤ បានប្រកាសដាក់ដំណើរការសាកល្បងនូវប្រព័ន្ធកំណត់អត្តសញ្ញាណសហគ្រាស (e-KYB) នៅ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ដោយមានការចូលរួមពីសមាជិកដោយការស្នើសុំរបស់ផ្ទាលផ្លាស់ប្តូរ ទិន្នន័យកម្ពុជា (CamDX) ផងដែរ។

ជាក់ស្តែង ប្រព័ន្ធ e-KYB គឺជាប្រព័ន្ធផ្ទៀងផ្ទាត់អត្តសញ្ញាណ, ស្ថានភាព, អនុលោមភាពច្បាប់របស់ក្រុមហ៊ុន សហគ្រាស ភាពពាក់ព័ន្ធនឹងបុគ្គល ឬ ក្រុមហ៊ុន សហគ្រាសដទៃ និង គ្របដណ្តប់ដល់ការចុះបញ្ជីពាណិជ្ជកម្ម ការចុះបញ្ជីពន្ធដារ និង ការស្នើសុំសេចក្តីប្រកាសជូនដំណឹងបើក សហគ្រាស។ នាពេលកន្លងទៅ, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានផ្តល់ការគាំទ្រយ៉ាងពេញទំហឹងលើការងារអភិវឌ្ឍប្រព័ន្ធ e-KYB នេះ នៅក្នុងប្រព័ន្ធអេកូឡូស៊ីនៃថ្នាល CamDX ដើម្បីលើកទឹកចិត្ត និង បើកផ្លូវឱ្យក្រសួង ស្ថាប័នដទៃដែលមាន ទិន្នន័យគោលពាក់ព័ន្ធ ចូលរួមចែករំលែកមកក្នុងថ្នាល CamDX សម្រាប់គាំទ្រដល់ប្រព័ន្ធ e-KYB បន្ថែមទៀត សំដៅធ្វើឱ្យការងារកំណត់អត្តសញ្ញាណសហគ្រាសឌីជីថល កាន់តែមានភាពសុក្រឹត្យ។

ជាឧត្តមានុវត្តន៍ជាតិថ្មី, ប្រព័ន្ធ e-KYB មានលក្ខណៈស្រដៀងទៅនឹងប្រព័ន្ធសម្គាល់អត្តសញ្ញាណអតិថិជន ឌីជីថល (Electronic Known Your Customer ឬ e-KYC) ដែលវិស័យឯកជនបាន និង កំពុងប្រើប្រាស់កន្លង មក, ពោលប្រព័ន្ធ e-KYB នឹងអនុញ្ញាតឱ្យមានការផ្ទៀងផ្ទាត់ជាពិន្ទុ (Scoring Verification) អនុលោមភាពលើ ទិន្នន័យដែលមានស្រាប់ របស់ក្រុមហ៊ុន សហគ្រាស។ ប្រព័ន្ធ e-KYB នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់វិស័យ សាធារណៈ ជាពិសេសប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានផ្សេងទៀតនៃរាជរដ្ឋាភិបាល ដូចជា ប្រព័ន្ធវិក្កយបត្រ- អេឡិចត្រូនិក (E-invoicing), ប្រព័ន្ធលទ្ធកម្មសាធារណៈ, ប្រព័ន្ធដាក់ពិន្ទុឥណទានទៅលើសហគ្រាស ជាដើម ហើយវិស័យឯកជន ដូចជាគ្រឹះស្ថានហិរញ្ញវត្ថុ និង ធនាគារ និង ក្រុមហ៊ុនធានារ៉ាប់រង ជាដើម អាចធ្វើការងារប្រទាក់ក្រឡាជាមួយគ្នា និង ជាមួយវិស័យសាធារណៈបាន ឱ្យទៅជាចង្កោមនៃអង្គតែមួយនៅក្នុងប្រព័ន្ធអេ កូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ច តាមរយៈថ្នាល CamDX ។

ជានីតិវិធីនៅក្នុងដំណាក់កាលសាកល្បងនេះ ដើម្បីប្រើប្រាស់ e-KYB APIs, ស្ថាប័នឯកជនដែលបាន ចូលជាសមាជិកនៃថ្នាល CamDX ត្រូវស្នើសុំបន្ថែមការប្រើប្រាស់ e-KYB APIs មកកាន់មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” (ម.ធ.ត.) ដែលជាប្រតិបត្តិករនៃថ្នាល CamDX តាមរយៈប្រព័ន្ធដាក់ពាក្យស្នើសុំចូលជាសមាជិកផ្ទាល CamDX។ រីឯ ស្ថាប័នឯកជនដែលមិនមែនជាសមាជិកនៃថ្នាល CamDX និង មានបំណងប្រើប្រាស់ប្រព័ន្ធ e-KYB ត្រូវចូលជាសមាជិកនៃថ្នាល CamDX ជាមុនសិន ទើបទទួលបានការអនុញ្ញាតលើការប្រើប្រាស់ e-KYB APIs ។

គួរបញ្ជាក់ថា លក្ខណៈពិសេសរបស់ប្រព័ន្ធ e-KYB រួមមាន ៖-ការផ្ទៀងផ្ទាត់បែបឌីជីថល ប្រកបដោយទំនុកចិត្ត និង សុវត្ថិភាព ដោយទិន្នន័យរបស់សហគ្រាសត្រូវបានផ្ទៀងផ្ទាត់ជាមួយនឹងទិន្នន័យគោល (Base Registry) នៃក្រសួង ស្ថាប័នមានសមត្ថកិច្ច របស់រាជរដ្ឋាភិបាល ។ -ការកំណត់អត្តសញ្ញាណសហគ្រាសក្នុងទម្រង់អេឡិចត្រូនិក ជាមួយនឹងយន្តការផ្ទៀងផ្ទាត់ស្វ័យប្រវត្តិ និង រហ័ស ។ -យន្តការផ្ទៀងផ្ទាត់ព័ត៌មានច្បាស់លាស់ តាមរយៈការផ្លាស់ប្តូរទិន្នន័យរវាងគ្នា និង គ្នា ។ -ការចែករំលែកការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ ។ -ការប្រើប្រាស់ទិន្នន័យគោល ប្រកបដោយប្រសិទ្ធភាព និង មាននិរន្តរភាពជាងមុន។

សមិទ្ធផលរួមនេះ កើតចេញពីកិច្ចខិតខំប្រឹងប្រែង និង ការចូលរួមសហការយ៉ាងសកម្មពីសំណាក់ ក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល រួមនឹងការផ្តល់មតិយោបល់ដើម្បីស្ថាបនាពីវិស័យឯកជន ជាពិសេស

ក្រោមការគាំទ្រយ៉ាងមុតមាំ និង មគ្គុទេសក៍ដឹកនាំដ៏ឆ្នើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ជាមួយនឹងការបន្តយកចិត្តទុកដាក់ និង ជួយជ្រោមជ្រែងដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង