**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)

នាវាកងទ័ពជើងទឹកអូស្ត្រាលី បានធ្វើដំណើរចាកចេញពីដែនទឹកកម្ពុជា ប្រកបដោយសុវត្ថិភាព

ភ្នំពេញ៖ នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ នាវាកងទ័ពជើងទឹកប្រទេសអូស្ត្រាលីចំនួន១គ្រឿង មានឈ្មោះ HMAS PERTH- FFH 157 បានចាកចេញពីដែនទឹកកម្ពុជា ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ កន្លងមក ក្នុងគោលបំណងទស្សនកិច្ច បង្កើនចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាល ប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរ។

ក្នុងដំណើរមាតុភូមិនិវត្តន៍របស់នាវាកងទ័ពជើងទឹកអូស្ត្រាលី មានការជូនដំណើរនិវត្តន៍នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយនាយនាវី នាយនាវីរងកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ ដឹកនាំដោយលោកវរនាវីឯក មាន សាវឿន នាយសេនាធិការរងកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ។

ក្នុងដំណើរទស្សនកិច្ច និងស្នាក់នៅព្រះរាជាណាចក្រកម្ពុជា គណៈប្រតិភូនាវាកងទ័ពជើងទឹកអូស្ត្រាលី បានចូលជួបសម្តែងការគួរសមជាមួយលោកអភិបាលរងខេត្តព្រះសីហនុ លោកមេបញ្ជាការមូលដ្ឋានសមុទ្ររាម ថ្នាក់ដឹកនាំក្រសួងការពារជាតិ និងទៅធ្វើទស្សនកិច្ចនៅរាជធានីភ្នំ￸ពេញ មានដូចជាសារមន្ទីរជាតិទួលស្លែង ព្រះបរមរាជវាំង និងតំបន់កម្សាន្តមួយចំនួនក្នុងខេត្តព្រះសីហនុ និងមានកម្មវិធីលេងកីឡាបាល់ទះលើខ្សាច់ ដើម្បីបង្កើនមិត្តភាព សាមគ្កីភាពរវាងកងទ័ពជើងទឹកប្រទេសទាំងពីរកាន់តែមានភាពស្និទ្ធស្នាលបន្ថែមទៀត។

សូមជម្រាបជូនថា នាវាឈ្មោះ HMAS PERTH – FFH 157 (Anzac Class FFH) មានបណ្ដោយប្រវែង១១៨ម៉ែត្រ ទទឹងប្រវែង១៤,៨ម៉ែត្រ ជម្រៅទឹក៦,៤ម៉ែត្រ មានទម្ងន់ផ្ទុក៣,៩០០តោន និងមានឧទ្ធម្ភាគចក្រចំនួន០១គ្រឿង MH60-Rabbit Seahawk មេបញ្ជាការហោះហើរ (អាកាសយាននិកលោក វរនាវីត្រី Patrick Mc Guire) មាននាវិកសរុបចំនួន ១៩០នាក់ ក្នុងនោះនាយនាវី ៣២នាក់ និងនាវិក ១៥៨នាក់៕

អត្ថបទដែលជាប់ទាក់ទង