**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ក្រសួងមហាផ្ទៃ ស្នើភាគីជប៉ុនបន្តគាំទ្រលើការបណ្តុះបណ្តាល និងការកសាងធនធានមនុស្ស និងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅកម្ពុជា

ភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារ ទី០៣ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យ លោក NAGASE Kensuke អគ្គទីប្រឹក្សា និងជាអនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុន ប្រចាំនៃព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម នាទីស្តីការក្រសួងមហាផ្ទៃ។

ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា បានស្វាគមន៍ចំពោះវត្តមាន លោក NAGASE Kensuke អគ្គទីប្រឹក្សា និងជាអនុប្រធានបេសកកម្ម នៃស្ថានទូត ជប៉ុនប្រចាំកម្ពុជា និងសហការី។

ឯកឧត្តម សន្តិបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលជានិច្ចកាល តែងយកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រដល់បុព្វហេតុសុខសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម នៅកម្ពុជាឱ្យកាន់តែស៊ីជម្រៅ។

ឯកឧត្តមសន្តិបណ្ឌិត បានស្នើសុំឱ្យភាគីជប៉ុនបន្តគាំទ្រលើបញ្ហាសំខាន់ៗមួយចំនួនរួមមាន៖ ការបណ្តុះបណ្តាល និងការកសាងធនធានមនុស្ស ការគាំទ្រលើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅព្រះរាជាណាចក្រកម្ពុជា។

ជាការឆ្លើយតប លោក NAGASE Kensuke អគ្គទីប្រឹក្សា និងជាអនុប្រធាន បេសកកម្ម នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងអំណរគុណចំពោះ ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ដែលបានអនុញ្ញាតឱ្យ លោក និងសហការីចូលជួបសម្តែងការគួរសមនាថ្ងៃនេះ។

លោក NAGASE Kensuke បានជម្រាបជូនថា លោកនឹងយកសំណើរបស់ ឯកឧត្តម សន្តិបណ្ឌិត ទៅពិភាក្សាជាមួយភាគីពាក់ព័ន្ធ ហើយលោកក៏ឯកភាព ចំពោះការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងភាគីទាំងពីរឱ្យកាន់តែ ស៊ីជម្រៅបន្ថែមទៀត ស្របតាមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៃ ប្រទេសទាំងពីរ។

ជាមួយគ្នានោះដែរ ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា និង លោក NAGASE Kensuke បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការកន្លងមក រវាងភាគីទាំងពីរ រួមមាន ជាអាទិ៍ វិស័យសេដ្ឋកិច្ច នយោបាយ និងសន្តិសុខ។

ជាទីបញ្ចប់ ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា សូមជូនពរ លោក NAGASE Kensuke សូមទទួលបានជោគជ័យក្នុងអាណត្តិបេសកកម្មការងារនៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង