**កម្ពុជា-រុស្ស៊ី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត**សម្ដេចតេជោ ជំរុញឱ្យកម្ពុជា និងបេឡារុស ត្រូវមានកិច្ចសហប្រតិបត្តិការបន្ថែមទៀត ទាក់ទងនឹងវិស័យការពារជាតិ**រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំកិច្ចប្រជុំស្ដីពីការពិនិត្យឡើងវិញនូវវឌ្ឍនភាព ឬការគ្រប់គ្រងនៅ «មណ្ឌលសុវត្ថិភាពភៀសសឹក»**ក្រុមហ៊ុន​ GAZ Group ​ចាប់​អារម្មណ៍​ និង​​​ ​ស្វែង​រក​ឱកាស​វិនិយោគលេីវិស័យយានយន្ត​នៅកម្ពុជា**ក្រសួងសុខាភិបាលហ្គាហ្សាប្រកាសថា ជនជាតិប៉ាឡេស្ទីន ១,០០៨នាក់ ត្រូវបានសម្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីបទឈប់បាញ់ ចូលជាធរមានកាលពីខែតុលា**នាវាដឹកប្រេងខ្នាតយក្សរបស់អារ៉ាប៊ីសាអូឌីតចំនួន ៣គ្រឿង បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រមូស បន្ទាប់ពីលោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់**លោក JD Vance រិះគន់បកទៅនឹងការរិះគន់របស់អ៉ីស្រាអែល ចំពោះកិច្ចព្រមព្រៀងអ៉ីរ៉ង់**អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះត្រួតពិនិត្យផែនការឆ្ពោះទៅការជួសជុលច្រាំងទន្លេ ក្នុងក្រុងកំពង់ចាម ដែលបានទទួលរងគ្រោះដោយសារទឹកជំនន់ទន្លេមេគង្គ**ក្រសួងមុខងារសាធារណៈ សហការជាមួយក្រសួងអប់រំ នឹងរៀបចំ «វេទិកាសារព័ត៌មានដើម្បីផ្សព្វផ្សាយ ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន»​ នៅរសៀលនេះ**ប្រាសាទតាសោម៖ ភាពសុខដុមរមនារវាងប្រាសាទបុរាណនិងបរិស្ថានធម្មជាតិ**សម្តេចធិបតី ដឹកនាំគណៈប្រតិភូនិវត្តមកដល់កម្ពុជាវិញដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់ដោយជោគជ័យ ក្នុងការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី**សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១,០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយជាង ១,០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ**លោក ត្រាំ មានការសន្ទនាយ៉ាងល្អជាមួយលោក ណារិន ដ្រាម៉ូឌី អំឡុងកិច្ចប្រជុំកំពូល G7**រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការយូណេស្កូ**សាខាកាកបាទក្រហមខេត្តឧត្ដរមានជ័យ ប្រារព្វព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតកាណាដា ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល និងផ្លាស់ប្ដូរបទពិសោធ

បទវិភាគ៖ “ភាពបៃតង”នៃថាមពលចិនផ្តល់ផលប្រយោជន៍ដល់ពិភពលោក

ពេលថ្មីៗចុងក្រោយនេះ នាវាដឹកជញ្ជូនរថយន្តថាមពលថ្មីរបស់ចិនមួយគ្រឿងបានបើកវិលត្រឡប់មកវិញពីប្រទេសអាល្លឺម៉ង់ ។ នៅពេលមុននេះ នាវានេះបានដឹកជញ្ជូនរថយន្តថាមពលថ្មីចំនួនរាប់ពាន់គ្រឿងទៅកាន់អេស្ប៉ាញ អង់គ្លេស ហូឡង់និងអាល្លឺម៉ង់ជាដើម ដើម្បីបំពេញតម្រូវការកាន់តែធំនៃទីផ្សារក្នុងតំបន់ ។ សហគ្រាសផលិតរថយន្តពាក់ព័ន្ធរបស់ចិនបានថ្លែងថា នៅរយៈពេលបីឆ្នាំខាងមុខនេះ ពួកគេនឹងរៀបចំចាត់ចែងនាវាដូចនេះប្រហែល៦ឬ៧គ្រឿង ដើម្បីជួយប្រទេសចិននាំចេញផលិតផលបៃតងកាន់តែច្រើនឡើងៗទៅកាន់បរទេស ក្នុងន័យជំរុញការអភិវឌ្ឍឧស្សាហកម្មថាមពលថ្មីក្នុងតំបន់ ។
នេះជាការឆ្លុះបញ្ចាំងមួយនៃការដែលផលិតភាពប្រកបដោយគុណភាពល្អរបស់ចិនមានអំណោយផលដល់ពិភពលោក ។ កាលពីថ្ងៃទី២៩ខែសីហា រដ្ឋាភិបាលចិនបានចេញផ្សាយសៀវភៅសស្តីពី«ការធ្វើបរិវត្តកម្មថាមពលរបស់ប្រទេសចិន» ដែលបង្ហាញពីសមិទ្ធផលនៃការធ្វើបរិវត្តកម្មថាមពលរបស់ប្រទេសចិនក្នុងរយៈពេលជិត១០ឆ្នាំកន្លងទៅនេះ ព្រមទាំងការរួមចំណែកដ៏សំខាន់របស់ចិនក្នុងការអភិវឌ្ឍបៃតងសកលនិងការរួមគ្នាកសាងពិភពលោកដ៏ស្រស់ស្អាតនិងល្អបវរ ។
ក្នុងនាមជាប្រទេសផលិតនិងប្រើប្រាស់ថាមពលដ៏ធំបំផុតលើពិភពលោក ចិនបានអនុវត្តតាមទស្សនៈស្តីពីការអភិវឌ្ឍបៃតងយ៉ាងសកម្ម ដើម្បីជំរុញការអភិវឌ្ឍថាមពលស្អាតឱ្យចូលក្នុងគន្លងល្បឿនលឿន ។ ឧទាហរណ៍ដូចជា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ក្នុងចំណោមបរិមាណកំណើននៃការប្រើប្រាស់អគ្គិសនីក្នុងសង្គមទាំងមូលរបស់ចិន មានចំនួនលើសពីពាក់កណ្តាលគឺដំណើរការដោយកម្លាំងអគ្គិសនីដោយថាមពលស្អាតថ្មី ហើយសមត្ថភាពផ្ទុកថាមពលដែលអាចកើតឡើងវិញប្រចាំឆ្នាំមានសមាមាត្រលើសពី៤០ភាគរយលើទូទាំងពិភពលោក ។ល។ការិយាល័យថាមពលអន្តរជាតិបានលើកឡើងក្នុងរបាយការណ៍《ថាមពលដែលអាចកើតឡើងវិញឆ្នាំ២០២៣》ថា ចិនជាអ្នកឈានមុខគេក្នុងវិស័យថាមពលដែលអាចកើតឡើងវិញលើទូទាំងពិភពលោក ហើយក៏ជាកម្លាំងចលករដ៏សំខាន់នៃកំណើនយ៉ាងឆាប់រហ័សនិងទ្រង់ទ្រាយធំនៃថាមពលដែលអាចកើតឡើងវិញលើទូទាំងពិភពលោកផងដែរ ។
បច្ចុប្បន្ននេះ ចិនជាទីផ្សារថាមពលដែលអាចកើតឡើងវិញនិងប្រទេសផលិតគ្រឿងបរិក្ខារដ៏ធំបំផុតលើទូទាំងពិភពលោក ដោយបានផលិតផលិតផលថាមពលថ្មីប្រកបដោយគុណភាពល្អ ប្រសិទ្ធភាពខ្ពស់និងតម្លៃសមរម្យដែលបានផ្តល់ជម្រើសកាន់តែច្រើនដល់អ្នកប្រើប្រាស់សកល ក៏ដូចជាបន្ធូរបន្ថយកម្លាំងសម្ពាធនៃអតិផរណាសកលផងដែរ ។ តាមស្ថិតិបង្ហាញឱ្យដឹងថា ពីឆ្នាំ២០១៤ដល់ឆ្នាំ២០២៣ សមាមាត្រនៃការប្រើប្រាស់ថាមពលមិនមែនហ្វូស៊ីសសកលបានលើកកម្ពស់ពី១៣,៦ភាគរយដល់១៨,៥ភាគរយ ក្នុងនោះ អត្រារួមចំណែករបស់ចិនគឺ៤៥,២ភាគរយ ។ ថ្លៃដើមនៃការប្រើប្រាស់អគ្គិសនីជាមធ្យមនៃគម្រោងប្រើប្រាស់អគ្គិសនីដើរដោយកម្លាំងខ្យល់និងអគ្គិសនីដើរដោយថាមពលប្រព័ន្ធ PV សកលបានធ្លាក់ចុះលើសពី៦០ភាគរយនិង៨០ភាគរយដោយឡែកពីគ្នា ក្នុងនោះ ភាគច្រើនគឺជាការរួមចំណែករបស់ចិន ។
អ្វីដែលកាន់តែសំខាន់ជាងទៀតគឺ ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ដ៏ធំបំផុតលើពិភពលោក ចិនមិនត្រឹមតែបានសន្យាថា នឹងចំណាយរយៈពេលដ៏ខ្លីបំផុតលើទូទាំងពិភពលោកដើម្បីសម្រេចបានពីការកាត់បន្ថយការបញ្ចេញកាបូនបន្ទាប់ពីឡើងដល់ចំណុចកំពូលដល់ការសម្រេចអព្យាក្រឹតភាពកាបូនប៉ុណ្ណោះទេ ថែមទាំងក៏បានផ្តល់ជំនួយដល់ការកាត់បន្ថយការបញ្ចេញកាបូននៃពិភពលោក និងជំរុញការអភិវឌ្ឍជានិរន្តរភាពនៃថាមពលសកលជាបន្តបន្ទាប់ផងដែរ ។ តាមស្ថិតិឱ្យដឹងថា នៅឆ្នាំ២០២៣ ផលិតផលថាមពលប្រព័ន្ធ PV ដែលផ្សាយអគ្គិសនីដោយកម្លាំងខ្យល់ដែលនាំចេញដោយចិនបានជួយប្រទេសផ្សេងទៀតកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិចប្រហែល៨១០លានតោន ។ មានការវិភាគលើកឡើងថាចិនបានក្លាយជា “យុថ្កាសម្រាប់លំនឹងនាវាក្នុងការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុសកល ។
ហេតុអ្វីបានជាចិន “អាចធ្វើបាន”? នេះគឺមិនអាចឃ្លាតពីការជំរុញនៃកត្តាជាច្រើន ។ ដោយសារទទួលផលប្រយោជន៍ពីការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យាជាបន្តបន្ទាប់ ខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ដ៏ពេញលេញ ការប្រកួតប្រជែងទីផ្សារដ៏ល្អប្រសើរ និងទីផ្សារទ្រង់ទ្រាយធំធេង ស្របពេលដែលពន្លឿនការអភិវឌ្ឍថាមពលថ្មីរបស់ខ្លួន ចិនបានជំរុញយ៉ាងប្រាកដប្រជានូវការធ្វើបរិវត្តកម្មថាមពលពិភពលោក ។
ចិនបានបញ្ជាក់តាមរយៈការពិតនៃការអភិវឌ្ឍរបស់ខ្លួនថា ពិភពលោកគឺត្រូវការពួតដៃគ្នាជំរុញការធ្វើបរិវត្តកម្មបៃតង តែមិនមែនរបាំងបៃតងនោះទេ ។ អាចប៉ាន់ប្រមាណថា ក្នុងដំណើរការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់របស់ចិន ភាពបៃតងនៃថាមពលនឹងកើនឡើងជាបន្តបន្ទាប់ ដើម្បីបំពេញបន្ថែមកម្លាំងចលករចិនកាន់តែច្រើនក្នុងការអភិវឌ្ឍបៃតងសកលនិងការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ ៕

អត្ថបទដែលជាប់ទាក់ទង