**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)**រុស្ស៉ីបើកការវាយប្រហារទ្រង់ទ្រាយធំ លើរដ្ឋធានីកៀវរបស់អ៊ុយក្រែន**កប៉ាលដឹកប្រេងខ្នាតយក្សចំនួន ៥គ្រឿង ដែលដឹកប្រេងអារ៉ាប៊ីសាអូឌីត បានចាកចេញពីច្រកសមុទ្រ Hormuz ហើយ**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត**ឧត្ដមសេនីយ៏ឯក យឹម លាង អញ្ជើញបើកវគ្គបណ្តុះបណ្តាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ជូនដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសដាក់ឱ្យអនុវត្តអង្គភាពថវិកាអាណប័កផ្ទេរសិទ្ធិពេញលេញ**គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អញ្ជើញសួរសុខទុក្ខ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន

សហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន រាជធានីភ្នំពេញជូនដំណឹងស្ដីពី ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹងនៅភ្នំពេញ

ភ្នំពេញ៖ សហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន រាជធានីភ្នំពេញជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ នៅរាជធានីភ្នំពេញ មេត្តាជ្រាបថា សហគ្រាស បានទទួលសំណួរ និងមតិយោបល់ជាច្រើនពាក់ព័ន្ធតម្លៃសេវាប្រមូល សំរាម នៅរាជធានីភ្នំពេញ ថាមានការតម្លើងថ្លៃមួយគុណនឹងពីរ។

សូមបញ្ជាក់ថា ចំពោះថ្លៃសេវាប្រមូលសំរាម សំណល់រឹង សម្រាប់ខែសីហា ឆ្នាំ២០២៤ ពុំមានការដំឡើងថ្លៃមួយគុណនឹងពីរ ដូចដែលបងប្អូនមួយចំនួនបានភាន់ច្រឡំ នោះទេ ជាការពិតនោះ តម្លៃគឺនៅរក្សាដដែលទៅតាមតារាងតម្លៃដែលបានផ្សព្វផ្សាយជូន រួចហើយ។

ថ្លៃសេវាសំរាមដែលបងប្អូនបានឃើញនៅក្នុងប្រព័ន្ធទូទាត់អេឡិចត្រូនិក (តាមទូរស័ព្ទដៃ) គឺជា៖ ថ្លៃសេវាសំរាម ខែកក្កដា ឆ្នាំ២០២៤ ដែលមិនទាន់បានបង់ និង- ថ្លៃសេវាសំរាម ខែសីហា ឆ្នាំ២០២៤ ដែលត្រូវបង់ចន្លោះពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ នៃខែបន្ទាប់ ឧទាហរណ៍់៖ ផ្ទះលេខ ៥៩០ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ជាប្រភេទផ្ទះល្វែងជាន់ ផ្ទាល់ដី (មិនប្រកបអាជីវកម្ម) ដែលមានតម្លៃសេវាសំរាម ១ ខែ = ២.៥ ដុល្លារអាមេរិក។

តម្លៃសេវាក្នុងប្រព័ន្ធនឹងបង្ហាញសរុប= ៥ដុល្លារ
(៥ ដុល្លារនេះ គឺជាតម្លៃប្រចាំខែកក្កដា ដែលមិនទាន់បានបង់ ២.៥ ដុល្លារ + ខែសីហា ២.៥ ដុល្លារ) បញ្ជាក់៖ បើបងប្អូនបង់ថ្លៃប្រមូលសំរាមចន្លោះពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ នៃខែបន្ទាប់ តម្លៃប្រមូលសំរាម នឹងបង្ហាញ ក្នុងប្រព័ន្ធតែ១ខែទេ តែបើបងប្អូនបង់ថ្លៃប្រមូលសំរាមចន្លោះពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ នៃខែបន្ទាប់ តម្លៃប្រមូលសំរាមនឹងបង្ហាញក្នុងប្រព័ន្ធចំនួន២ខែ (ដែលបងប្អូនមានការភាន់ច្រឡំថា ថ្លៃប្រមូលសំរាម មានការតម្លើងថ្លៃមួយគុណនឹងពីរ ការពិតគឺមិនមានការតម្លើងតម្លៃទេ)សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងចូលរួមបំពេញកាតព្វកិច្ចបង់ថ្លៃសេវាប្រមូលសំរាម ទាំងអស់គ្នា ដើម្បីចូលរួមថែរក្សាបរិស្ថាននៅរាជធានីភ្នំពេញ។

សម្រាប់ព័ត៌មានបន្ថែម សូមមេត្តាទំនាក់ទំនងមកទីស្នាក់ការកណ្តាល សហគ្រាសគ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជនរាជធានីភ្នំពេញ ដែលមានអាសយដ្ឋានស្ថិតនៅតំបន់អភិវឌ្ឍន៍អូស៊ីអាយស៊ី (OCIC) វិថីបឹងទទឹងថ្ងៃ ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ឬ ទំនាក់ទំនងតាមទូរស័ព្ទលេខ ០៨១ ៦៤៦ ២២២ / ០១១៦៤៦ ២២២៕

អត្ថបទដែលជាប់ទាក់ទង