**អុីរ៉ង់ចោទប្រកាន់ អង្គការ NATO អំពីការចូលរួមសមគំនិតក្នុងសង្រ្គាមអាមេរិក-អ៉ីស្រាអែល ប្រឆាំងអ៉ីរ៉ង់**ភ្លៀងធ្លាក់ខ្លាំងមកពីព្យុះទីហ្វុងនាំមកនូវទឹកជំនន់ដល់ទីក្រុងតៃប៉ិ និងផ្នែកខ្លះនៃភាគខាងត្បូងកោះតៃវ៉ាន់ ខណៈមនុស្សជាង ២០០នាក់ ត្រូវជម្លៀសចេញ**ចៅក្រម ៣រូបនៃតុលាការ ICC ប្តឹងលោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោក ជុំវិញទណ្ឌកម្មអាមេរិកដែលដាក់លើអ្នកទាំង ៣ កាលពីឆ្នាំមុន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន**ការស្ទង់មតិរបស់បណ្តាញCGTN ៖ភាព​ងាយ​ស្រួល​ប្រើ​ ជា​ស្តង់ដារដ៏មធ្យ័ត​​សម្រាប់​វាយ​តម្លៃ​ពី​គុណភាព​នៃ​ការច្នៃប្រឌិតផ្នែក​បច្ចេកវិទ្យា**ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល**ស្នងការខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ**ស្នងការខេត្ដសៀមរាប ជំរុញកម្លាំងនគរបាលគ្រប់អង្គភាព បន្ដពង្រឹងវិន័យ និងបម្រើសេវាសាធារណៈប្រកបដោយតម្លាភាព**អភិបាលខេត្តស្វាយរៀង ណែនាំអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តយុទ្ធនាការបោសម្អាតបង្ក្រាបបទល្មើស ស្គេមអនឡាញ ឱ្យដូចភ្លៀងដោយមិនត្រូវបន្ធូរដៃឡើយ**ឯកឧត្តម សុខ លូ ស្នើមន្ទីរអង្គភាព និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមខេត្ត ត្រូវខិតខំកៀរគររកមូលនិធិពីសប្បុរសជននានាបន្តទៀត ដើម្បីជួយទ្រទ្រង់ ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា**ឧត្តមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតីក្នុងពិធី “ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ជូនមន្ត្រីនគបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី”**លោក ត្រាំ ប្រឈមមុខនឹងការរិះគន់ចំៗយ៉ាងក្ដៅគគុក ក្នុងកិច្ចប្រជុំបិទទ្វារមួយជាមួយសមាជិកបក្សសាធារណរដ្ឋដូចគ្នា ជុំវិញវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់**គ្រោះរញ្ជួយដីកម្រិតធ្ងន់វាយប្រហារលើភាគខាងលិចវ៉េណេស៊ុយអេឡា បង្កឱ្យអគារជាច្រើនរងការខូចខាត ខណៈមានការព្រមានថាអាចនឹងមានមនុស្សស្លាប់និងរបួសជាច្រើននាក់**អ៊ុយក្រែន នឹងវាយប្រហារបង្ការទុកមុនលើរោងច្រកថាមពលទាំងឡាយណាដែលរុស្ស៉ីកំពុងប្រើប្រាស់ ផ្គត់ផ្គង់ដល់ការធ្វើសង្រ្គាមរបស់ខ្លួន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន**មេដឹកនាំបណ្តាប្រទេសអឺរ៉ុប បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត ចំពោះភាពជាដៃគូលើវិស័យការពារជាតិកាន់តែរឹងមាំ នៅមុនកិច្ចប្រជុំកំពូលបក្សសម្ព័ន្ធយោធាណាតូ**តម្លៃប្រេងឆៅបន្តធ្លាក់ចុះ ខណៈកប៉ាល់ដឹកប្រេងដែលជាប់គាំង បានចាកចេញពីច្រកសមុទ្រ Hormuz**ពង្រឹងមិត្តភាពកម្ពុជា-ចិន តាមរយៈការច្នៃប្រឌិតវីដេអូខ្លី និងការសន្ទនារវាងអរិយធម៌**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍

ឯកឧត្ដម ឃួង ស្រេង ណែនាំអោយមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ និងខណ្ឌទាំង១៤ ត្រូវបំពេញការងារជូនរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ អោយអស់កម្លាំងកាយចិត្ត

ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំអោយមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ និងខណ្ឌទាំង១៤ចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបំពេញការងារជូនរាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋ អោយអស់កម្លាំងកាយចិត្ត ដោយត្រូវស្វែងយល់ពីការងារ ពង្រឹងសមត្ថភាព ហ៊ានលះបង់គ្រប់យ៉ាង ទាំងពេលវេលា កម្លាំងកាយចិត្ត បញ្ញា ស្មារតី ពោលគឺធ្វើអោយបានល្អ ធ្វើអោយគេកោតសរសើរ។

ធ្វើការណែនាំបែបនេះ បានធ្វើឡើងនារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤នេះ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោក ហុក ហូរលីម នាយករងរដ្ឋបាលរាជធានីភ្នំពេញ ជានាយករដ្ឋបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា ក្នុងនាមជាមន្ត្រីបំរើរាស្រ្ត មិនមានថ្ងៃសៅរ៍ ថ្ងៃអាទិត្យទេ ត្រូវរួមគ្នាបំពេញការងារបំរើប្រជាពលរដ្ឋអោយបានក្តៅគគុក មានការងាររួមគ្នាធ្វើ មានទុក្ខក៏រួមគ្នា មានអីហូប ក៏ចែកគ្នាហូប។ចំពោះការងារត្រូវថ្លឹងថ្លែងអោយបានច្បាស់លាស់ អ្វីគួរអប់រំ យើងអប់រំ អ្វីដែលមិនត្រូវអប់រំ គឺអនុវត្តតាមច្បាប់។

ឯកឧត្ដម ឃួង ស្រេង បានបន្តថា នាយករដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានតែងតាំងដោយប្រកាសដូច្នេះ រាល់ការងារនៅថ្នាក់ខណ្ឌដាច់ខាតត្រូវរាយការណ៍មក នាយករដ្ឋបាលរាជធានីភ្នំពេញ ហើយការងារដែល នាយករដ្ឋបាលរាជធានីភ្នំពេញដាក់អោយខណ្ឌអនុវត្ត ត្រូវអនុវត្ត។ ខណ្ឌទាំង១៤ត្រូវដឹងពីសុខទុក្ខប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន មានអីខ្វះខាត ដោះស្រាយមិនចេញ ត្រូវរាយការណ៍មកក្រុង ដើម្បីយើងបន្តដោះស្រាយជូនប្រជាពលរដ្ឋ។

ឯកឧត្ដម ឃួង ស្រេង ក៏បានបង្ហើបអោយដឹងដែរថា ពេលនេះហើយនៅមានមន្ត្រីប៉ូលីសយើងមួយចំនួនតូច ធ្វើអត្តសញ្ញាណប័ណ្ណប្រជាពលរដ្ឋបានហើយ ទុកចោលមិនយកអោយពលរដ្ឋទេ ចាំយកផលប្រយោជន៍ពីប្រជាពលរដ្ឋ ការងារនេះបើមន្ត្រីនៅតែមានបែបនេះ មិនអាចទុកអោយនៅទេ បើដឹងត្រូវកែខ្លួនជាបន្ទាន់ យើងត្រូវអនុវត្តការងារ កែទម្រង់ស៊ីជម្រៅហើយ។

ឯកឧត្ដម ឃួង ស្រេង ក៏បានថ្លែងអំណរគុណចំពោះ អាជ្ញាធរនិងកងកម្លាំងទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ ពិសេសការទប់ស្កាត់ក្រុមអគតិនិងក្រុមជ្រុលនិយម ចង់ផ្តួលរំលំរាជរដ្ឋាភិបាលកាលពីថ្ងៃទី១៨សីហា កន្លងមកនេះ។ យើងទាំងអស់គ្នាត្រូវរក្សាសន្តិភាពអោយបានគង់វង់ទោះក្នុងតម្លៃណាក៏ដោយ។

ក្នុងឱកាសនោះ លោក ហុក ហួលីម នាយរដ្ឋបាលរាជធានីភ្នំពេញ ដែលត្រូវបានតែងតាំងថ្មីនេះ បានប្តេជ្ញាចិត្តថា ដើម្បីឆ្លើយតបទៅនឹងទំនុកចិត្តថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ លោកនឹងខិតខំបំពេញការងារទ្វេដង ដើម្បីបំរើរាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋ។ ប្តេជ្ញាធានារក្សាសន្តិសុខ សុវត្ថិភាពនិងរក្សាសន្តិភាពអោយបានទោះបីក្នុងតម្លៃណាក៏ដោយ។ ប្តេជ្ញាចាត់ចែងការងាររដ្ឋបាលអោយបានល្អប្រសើរស្របតាមច្បាប់។ចូលរួមសហការនិងលើកកំពស់សាមគ្គីភាពផ្ទៃក្នុងអោយបានល្អ ដោយអនុវត្តតាមគុណសម្បត្តិ ៤យ៉ាង ឆន្ទៈម្ចាស់ការ ភក្តីភាព មនសិការវិជ្ជាជីវៈ និង វប្បធម៌សាធារណៈ ៕

អត្ថបទដែលជាប់ទាក់ទង