**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យគម្រោងការងារថែទាំជាប្រចាំ និងថែទាំខួប ក្នុងភូមិសាស្ត្រខេត្តព្រៃវែង

ភ្នំពេញ៖ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ នៃក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអង្គភាពត្រួតពិនិត្យគម្រោង បានដឹកនាំមន្ត្រីបច្ចេកទេស ដោយសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្ដព្រៃវែង ចុះពិនិត្យគម្រោងការងារថែទាំជាប្រចាំ និងថែទាំខួប ស្ថិតនៅក្នុងភូមិសាស្ដ្រខេត្តព្រៃវែង។

ក្នុងដំណើរបេសកកម្ម ឯកឧត្ដមរដ្ឋលេខាធិការ និងមន្ដ្រីបច្ចេកទេស អញ្ជើញចុះពិនិត្យទំហំការងារអនុវត្ដគម្រោង រួមមាន៖

ទី១)គម្រោងថែទាំខួបប្រព័ន្ធធារាសាស្រ្តធ្នុកទ្រូ បានជួសជុលទំនប់ដីចំនួន១ខ្សែ ប្រវែង ៥ ៧០០ម៉ែត្រ ប្រឡាយមេ (MC) ចំនួន២ខ្សែ ប្រវែង ៣ ១៧០ម៉ែត្រ និងជួសជុលថែទាំសំណង់សិល្បការ្យដែលមានស្រាប់(តូច-ធំ)សរុបចំនួន ៣២កន្លែង រួមមាន៖ សំណង់ទ្វារទឹកចំនួន៣កន្លែង សំណង់បង្ហៀរចំនួន៤កន្លែង ប្រវែង២៧៥ម៉ែត្រ សំណង់ស្ទាក់ទឹកចំនួន២កន្លែង សំណង់យកទឹកចំនួន១កន្លែង សំណង់ដោះទឹកចំនួន១៧កន្លែង សំណង់លូចម្លងចំនួន៣កន្លែង និងសំណង់ស្ពានចំនួន២កន្លែង។

ប្រព័ន្ធធារាសាស្ដ្រនេះទទួលប្រភពទឹកពីផ្ទៃរងទឹកភ្លៀងក្នុងតំបន់ និងមួយភាគទៀតពីស្ទឹងតូច ដែលជាដៃទន្លេមេគង្គសម្រាប់ស្រោចស្រពលើផ្ទៃដីកសិកម្មស្រូវវស្សាចំនួន ៥ ៣៧៥ហិកតា ស្រូវប្រាំងលើកទៅ១ចំនួន ១ ៩២៧ហិកតា ស្រូវប្រាំងលើកទី២ ចំនួន ១ ៩២៧ហិកតា និងដំណាំរួមផ្សំចំនួន ៣៧ហិកតា នៅក្នុង ១០ភូមិ នៃឃុំព្រៃស្នៀត ឃុំរាប និងឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។

ទី២)គម្រោងថែទាំជាប្រចាំប្រព័ន្ធធារាសាស្រ្តវ៉ៃគោ (ជំហាន១) រួមមាន៖ ថែទាំដីប្រឡាយមេនាំទឹកចំនួន១ខ្សែ ប្រវែង ២៨ ៧១៨ម៉ែត្រ ប្រឡាយមេចំនួន២ខ្សែ ប្រវែង ៤១ ៥៦៥ម៉េត្រ និងថែទាំសំណង់សិល្បការ្យ (តូច-ធំ) សរុបចំនួន ១១៦កន្លែង។ ប្រព័ន្ធធារាសាស្ដ្រនេះ ទទួលប្រភពទឹកពីទន្លេមេគង្គ ផ្ទៃរងទឹកភ្លៀងតាមរយៈផ្នែកខាងលើទន្លេតូច និងព្រែកជីកថ្មី ដែលមានសំណង់យកទឹកចំនួន១កន្លែង ស្ថិតក្នុងស្រុកកោះសូទិន មានចម្ងាយប្រមាណ ២២គីឡូម៉ែត្រ ប៉ែកខាងត្បូងពីទីរួមខេត្តកំពង់ចាម ដោយបង្ហូរទម្លាក់តាមប្រឡាយមេធំនាំទឹក ទី១-១(NRC1-1) ចូលក្នុងបឹងក្រពឹត រួចហូរបន្តតាមប្រឡាយមេធំនាំទឹក ទី១-២(NRC1-2) និងប្រឡាយមេធំនាំទឹកទី២ (NRC2) ទៅតំបន់ស្រោចស្រព តាមរយៈប្រឡាយមេចំនួន២ខ្សែ (MC1&MC2) សម្រាប់ស្រោពស្រពដំណាំស្រូវវស្សាចំនួន ១០៨ ០០០ហិកតា ស្រូវប្រាំងលើក ទី១ ចំនួន ២៧ ១០០ហិកតា ស្រូវប្រាំងលើកទី២ចំនួន ២៧ ១០០ហិកតា និងដំណាំរួមផ្សំមួយចំនួន ក្នុងស្រុកចំនួន៨ គឺ ស្រុកស៊ីធរកណ្តាល ស្រុកពារាំង ស្រុកស្វាយអន្ទរ ស្រុកបារភ្នំ ស្រុងកំពង់ត្របែក ស្រុកកញ្ចៀច ស្រុកចំចាយមារ និងស្រុកមេសាង ខេត្តព្រៃវែង។

ទី៣)គម្រោងថែទាំជាប្រចាំប្រព័ន្ធធារាសាស្រ្តការពារទឹកជំនន់ និងស្រោចស្រពកំពង់ត្របែក រួមមាន៖ ថែទាំសំណង់អគារស្ថានីយបូមទឹកចំនួន ៦កន្លែង ដីទំនប់សណ្តទន្លេប្រវែង ៣៦ ០០០ម៉ែត្រ ប្រឡាយមេធំ (GMC-I,II,III) ចំនួន៣ខ្សែ ប្រវែង ២២ ១៩០ម៉ែត្រ និងដីប្រឡាយមេចំនួន ១២ខ្សែ ប្រវែង ៣១ ២៤០ម៉ែត្រ និងថែទាំសំណង់សិល្បការ្យ (តូច-ធំ) សរុបចំនួន ១៤១ កន្លែង រួមមាន៖ សំណង់ទ្វារដោះទឹកជំនន់ចំនួន ២៨កន្លែង សំណង់ស្ទាក់ទឹកលើប្រឡាយមេចំនួន ២១កន្លែង សំណង់បញ្ចេញ-បញ្ចូលទឹកចំនួន ៥២កន្លែង សំណង់ទ្វារដោះទឹកជំនន់ចំនួន ២៣កន្លែង និងសំណង់ស្ពានចំនួន ១៧កន្លែង។

ប្រព័ន្ធធារាសាស្ត្រនេះមានទីតំាងស្ថិតក្នុងស្រុកកំពង់ត្របែក ស្រុកព្រះស្តេច និងស្រុកបាភ្នំ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន ៩ ០០០ហិកតា ស្រូវប្រាំងលើកទី១ ចំនួន ៦ ០០០ហិកតា ស្រូវប្រាំងលើកទី២ ចំនួន ៦ ០០០ហិកតា និងដំណាំរួមផ្សំ សម្រាប់ ១១ឃុំ ក្នុងស្រុកចំនួន៣ របស់ខេត្តព្រៃវែង។ ប្រព័ន្ធនេះទទួលបានប្រភពទឹកពីស្ទឹងកំពង់ត្របែក ដែលតភ្ជាប់ ពីទន្លេមេគង្គក្រោម តាមរយៈស្ថានីយចំនួន៤ បូមទឹកបញ្ចូលប្រឡាយមេ និងប្រឡាយ រង សម្រាប់ស្រោចស្រព និងស្ថានីយចំនួន២ទៀតបូមរំដោះទឹកជំនន់ចេញពីតំបន់ ដែលមានការលិចលង់ដោយជំនន់ទឹកភ្លៀង។ ជាមួយគ្នានេះដែរ ប្រព័ន្ធធារាសាស្ត្រនេះដើរតួនាទីយ៉ាងសំខាន់សម្រាប់ការងារស្រោចស្រព ការគ្រប់គ្រងទឹកជំនន់ ការរំដោះទឹកជំនន់ចេញពីតំបន់ លិចលង់។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការបានផ្តាំផ្ញើដល់ក្រុមការងារអនុវត្តគម្រោងរបស់នាយកដ្ឋានធារាសាស្ត្រកសិកម្ម ត្រូវយកចិត្តទុកដាក់លើគុណភាព សោភ័ណភាព ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងបានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្ដព្រៃវែង ធ្វើការគ្រប់គ្រងសមិទ្ធផលទាំងនេះឱ្យមានប្រសិទ្ធភាព និងប្រើប្រាស់ឱ្យបានត្រឹមត្រូវ ជាពិសេសជំរុញសហគមន៍កសិករប្រើប្រាស់ទឹក និងអាជ្ញាធរដែនដី ចុះផ្សព្វផ្សាយការប្រើប្រាស់ប្រឡាយមេនេះឱ្យមាននិរន្តរភាព សម្រាប់ការងារស្រោចស្រព និងការប្រើប្រាស់ប្រចាំថ្ងៃជូនប្រជាពលរដ្ឋឱ្យបានយូរអង្វែង៕

អត្ថបទដែលជាប់ទាក់ទង