**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

បទវិភាគ៖ភាគីហ្វីលីពីនគួរបញ្ឈប់ទង្វើរំលោភសិទ្ធិ បង្កហេតុ លាបពណ៌និងឃោសនាបំប៉ោង

ក្នុងរយៈពេលថ្មីៗនេះ ប្រទេសហ្វីលីពីនបានរំលោភពាក្យសន្យារបស់ខ្លួននិងគំនិតឯកភាពគ្នារវាងចិននិងហ្វីលីពីនជាច្រើនដងច្រើនសារ ដោយបានបង្កហេតុជាបន្តបន្ទាប់នៅតំបន់សមុទ្រចិនខាងត្បូង ដែលមានសភាពអាក្រក់យ៉ាងខ្លាំង បានបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពទឹកដីរបស់ភាគីចិន ល្មើសយ៉ាងធ្ងន់ធ្ងរលើស្មារតីនៃ《សេចក្តីប្រកាសប្រតិបត្តិនៃបណ្តាភាគីនៅសមុទ្រចិនខាងត្បូង》ក៏ដូចជាបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់។
ថ្ងៃទី១៩ខែសីហា នាវាឆ្មាំឆ្នេរសមុទ្រហ្វីលីពីនពីរគ្រឿងបានបំពានចូលដែនសមុទ្រដែលនៅជាប់ថ្មប៉ប្រះទឹកXian binនៃប្រជុំកោះNanshaរបស់ប្រទេសចិនដោយមិនបានទទួលការអនុញ្ញាតពីរដ្ឋាភិបាលចិន ហើយបានប្រើវិធីដ៏គ្រោះថ្នាក់បើកបំបុកដោយចេតនាមកលើនាវាឆ្មាំសមុទ្រចិនដែលកំពុងអនុវត្តច្បាប់នៅកន្លែងកើតហេតុ។ ថ្ងៃទី២៥ខែសីហា ប្រទេសហ្វីលីពីនបានព្រងើយកន្តើយនឹងការរាំងខ្ទប់និងការព្រមានម្តងហើយម្តងទៀតរបស់ភាគីចិន ហើយបានទទូចចាត់បញ្ជូននាវាផ្លូវការមកបំពានចូលដែនសមុទ្រដែលនៅជាប់ថ្មប៉ប្រះទឹកXian binនៃប្រជុំកោះNanshaរបស់ប្រទេសចិនដោយខុសច្បាប់ដើម្បីរំលោភសិទ្ធិនិងបង្កហេតុបន្ដទៀត។ ក្នុងអំឡុងពេលនេះ នាវានេះចូលប្រកៀកជិតប្រកបដោយគ្រោះថ្នាក់និងមានចេតនាបំបុកនាវាឆ្មាំសមុទ្រចិនដែលកំពុងគាំពារសិទ្ធនិងអនុវត្តច្បាប់ដោយប្រក្រតីភាព បណ្តាលឱ្យកើតមានការប៉ះទង្គិចគ្នា។ នាវាហ្វីលីពីនដែលបង្កហេតុនេះ ក៏បាននាំអ្នកសារព័ត៌មាននៃប្រព័ន្ធផ្សព្វផ្សាយអាមេរិកនិងលោកខាងលិចមកតាមដានថត ដើម្បីបំភ្លៃការពិត និងឃោសនាបំប៉ោងផងដែរ។ ថ្ងៃទី២៦ខែសីហា ភាគីហ្វីលីពីនបានចាត់បញ្ចូននាវាឆ្មាំសមុទ្រពីរគ្រឿងមកបំពានចូលដែនសមុទ្រដែលនៅជាប់ថ្មប៉ប្រះទឹកXian binនៃប្រជុំកោះNanshaរបស់ប្រទេសចិនដោយមិនបានទទួលការអនុញ្ញាតពីរដ្ឋាភិបាលចិនម្តងទៀត ហើយបានបន្តបរកៀកជិតនាវាឆ្មាំសមុទ្រចិនដែលកំពុងធ្វើដំណើរជាប្រក្រតីប្រកបដោយគ្រោះថ្នាក់ ព្រទាំងធ្វើការឃោសនាបំប៉ោងទៀតផង។
ឥស្សរជនវិភាគបានលើកឡើងថា ភាគីហ្វីលីពីនបានបន្តបង្កហេតុលើបញ្ហាសមុទ្រចិនខាងត្បូងជាបន្តបន្ទាប់នាពេលថ្មីៗនេះ គឺមិនអាចកាត់ផ្តាច់ពីការគាំទ្ររបស់អាមេរិកនិងប្រទេសដទៃទៀតនៅក្រៅតំបន់នេះបានឡើយ។
ថ្ងៃទី២៧ខែសីហាតាមម៉ោងក្នុងតំបន់ យោងតាមការផ្សាយដំណឹងរបស់ទីភ្នាក់ងារសារព័ត៌មានReutersឱ្យដឹងថា មេបញ្ជាការនៃទីបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិករបស់កងទ័ពអាមេរិកបានប្រកាសក្នុងអំឡុងពេលវេទិកាយោធាមួយដែលរៀបចំដោយទីបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិករបស់កងទ័ពអាមេរិកថា នាវាចម្បាំងរបស់អាមេរិកអាចអមការពារនាវាផ្គត់ផ្គង់សម្ភារៈរបស់ហ្វីលីពីននៅដែនសមុទ្រចិនខាងត្បូង នេះគឺជា”ជម្រើសសមហេតុផលទាំងស្រុង”។ដោយមានការគាំទ្រពីអាមេរិក ហ្វីលីពីនក៏បានចាប់ផ្តើម”អាងខ្នងអាងអំណាចនៅពីក្រោយ”។ នាយសេនាធិការចម្រុះនៃកងកម្លាំងប្រដាប់អាវុធហ្វីលីពីនបានអះអាងថា នៅពេលដែលហ្វីលីពីនមិនអាចឆ្លើយតបនឹងប្រទេសចិនតែម្នាក់ឯង នោះហ្វីលីពីននឹងមិនត្រឹមតែស្វែងរកកិច្ចសហប្រតិបត្តិការជាមួយអាមេរិកប៉ុណ្ណោះទេ ថែមទាំងនឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយ”ប្រទេសដែលមានឆន្ទៈដូចគ្នា”ផ្សេងទៀតផងដែរ។ កាលពីថ្ងៃទី២៧ខែសីហា លោកTeodoroរដ្ឋមន្ត្រីការពារជាតិហ្វីលីពីនសឹងតែបានថ្លែងថា ប្រទេសចិនគឺជា”អ្នកបំផ្លាញសន្តិភាពអន្តរជាតិដ៏ធំបំផុត”នៅតំបន់អាស៊ីអាគ្នេយ៍។
ចំពោះករណីនេះ លោកLin Jianអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ស្លាកសញ្ញាដែលថាបំផ្លាញសន្តិភាពមិនអាចទម្លាក់មកលើប្រទេសចិនជាដាច់ខាត យើងដាស់តឿនឱ្យបុគ្គលមួយចំនួនរបស់ប្រទេសហ្វីលីពីនប្រកាន់ឥរិយាបថត្រឹមត្រូវចំពោះប្រភពដើមនៃបញ្ហា កុំដើរតាមផ្លូវបង្កហេតុនិងបំផ្លាញសន្តិភាពក្នុងតំបន់ឱ្យកាន់តែឆ្ងាយទៅៗ កុំធ្វើការសម្តែងឆុតឆាកដែលប្រែក្រឡាស់សខ្មៅហើយមួលបង្កាច់អ្នកដទៃអីសោះ។
ការគាំពារសន្តិភាពនិងស្ថិរភាពនៅតំបន់សមុទ្រចិនខាងត្បូង គឺជានិន្នាការទូទៅនិងសេចក្តីប្រាថ្នារួមរបស់ប្រទេសក្នុងតំបន់។ ភាពត្រូវនិងខុសនៃវិវាទរវាងចិននិងហ្វីលីពីនដែលពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូង គឺច្បាស់លាស់ណាស់ អធិបតេយ្យភាពទឹកដីនិងសិទ្ធិនិងផលប្រយោជន៍ដែនសមុទ្ររបស់ចិននៅសមុទ្រចិនខាងត្បូង មានភស្តុតាងជាប្រវត្តិសាស្ត្រនិងមូលដ្ឋានច្បាប់គ្រប់គ្រាន់។ ភាគីហ្វីលីពីនគួរបញ្ឈប់ទង្វើរំលោភសិទ្ធិ បង្កហេតុ លាបពណ៌និងឃោសនាបំប៉ោងនេះទៅ បើមិនដូច្នេះទេ ហ្វីលីពីនត្រូវទទួលខុសត្រូវទាំងស្រុងលើផលវិបាកទាំងអស់ដែលបណ្តាលមកពីរឿងនេះ៕

អត្ថបទដែលជាប់ទាក់ទង