**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ**ឡាវស្នើកម្ពុជាចែករំលែកបទពិសោធបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**រលកកំដៅនៅអឺរ៉ុបគឺជាការព្រមានរបស់ការប្រែប្រួលអាកាសធាតុ៖ កម្ពុជាត្រូវតែត្រៀមលក្ខណៈចាប់ពីថ្ងៃនេះ ដើម្បីប្រឈមនឹងបាតុភូត El Niño នាពេលខាងមុខ**សត្វទោចមកុដក្នុងព្រៃអង្គរកើតបានកូន១ក្បាលបន្ថែមទៀត ដែលធ្វើឱ្យកំណើនសត្វទោចមកុដសរុប ១៥ក្បាល**ប្រមុខកាទូតកម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយ រដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងអន្តរជាតិ និងហ្រ្វង់កូហ្វូនី នៃរដ្ឋកេបិច**រដ្ឋមន្ត្រីក្រសួងធនធានទឹក និងអភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យច្រាំងទន្លេមេគង្គដែលបាក់ស្រុតនៅក្រុងកំពង់ចាម ដើម្បីត្រៀមសាងសង់សំណង់ទប់ច្រាំងថ្មី**លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ ដឹកនាំកិច្ចប្រជុំក្រុមការងារគ្រប់គ្រងគម្រោងកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋមេរិក**សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងព្រះបរមរាជវាំង ស្ដីពីព្រះរាជសុខភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានភាពប្រសើរឡើងវិញជាបណ្ដើរៗ។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និង សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេរ នឹងយាងមកគង់ប្រថាប់នៅក្នុងមាតុប្រទេសជាមួយបងប្អូនជនរួមជាតិវិញ។**ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន**លោក ស៊ុន មេសា៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស**ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី**មនុស្សចំនួន ៥នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់ប្រហារមួយកន្លែងនៅទីក្រុងស្តេត ភាគខាងជើងប្រទេសអាល្លឺម៉ង់ ខណៈជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន

ការវាយប្រហាររបស់អ៊ីស្រាអែលនៅហ្គាហ្សាដោយអាវុធរបស់អាមេរិកទំនងជាឧក្រិដ្ឋកម្មសង្រ្គាម

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ថា យ៉ាងហោចណាស់ ការវាយប្រហាររបស់អ៊ីស្រាអែលចំនួន ២០លើកនៅតំបន់ហ្គាហ្សា ទំនងជាឧក្រិដ្ឋកម្មសង្គ្រាម ជាមួយនឹងអាវុធដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ពាក់ព័ន្ធ។

យោធាអ៊ីស្រាអែលបានប្រើប្រាស់អាវុធរបស់សហរដ្ឋអាមេរិកសម្រាប់ការវាយប្រហារលើជំរុំជនភៀសខ្លួន សាលារៀន និងមន្ទីរពេទ្យ ហើយនៅក្នុងការវាយប្រហារមិនសមាមាត្រលើគោលដៅយោធា ដែលស្ទើរតែទាំងអស់ពិតជាបំពានលើច្បាប់មនុស្សធម៌អន្តរជាតិ ហើយបានបណ្តាលឱ្យជនស៊ីវិលស្លាប់បាត់បង់ជីវិតយ៉ាងច្រើន នេះបើយោងតាមរបាយការណ៍ស្រាវជ្រាវដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ។

ការស្រាវជ្រាវបានបង្ហាញថា អ៊ីស្រាអែលពឹងផ្អែកលើអាវុធរបស់សហរដ្ឋអាមេរិក ដែលពាក់ព័ន្ធនឹងស្ទើរតែគ្រប់ទិដ្ឋភាពនៃយុទ្ធនាការយោធារបស់អ៊ីស្រាអែល។ អ៊ីស្រាអែលបានប្រើប្រាស់យន្តហោះដែលផលិតដោយសហរដ្ឋអាមេរិកដូចជា F-35, F-16, និង F-15 ដើម្បីទម្លាក់គ្រាប់បែកដែលផលិតដោយសហរដ្ឋអាមេរិករួមទាំង MK-84, MK-83, MK-82 និងគ្រាប់បែកអង្កត់ផ្ចិតតូច ទម្ងន់ ២៥០ផោន។ របាយការណ៍បានឲ្យដឹងថា ដែលអាចត្រូវបានបំពាក់ជាមួយនឹងឧបករណ៍ណែនាំអាវុធបាញ់ផ្ទាល់រួមដែលផលិតដោយសហរដ្ឋអាមេរិក (JDAM)។

គិតត្រឹមថ្ងៃពុធនេះ យោធាអ៊ីស្រាអែលបាននិងកំពុងពង្រីកប្រតិបត្តិការនៅតំបន់ West Bank ខណៈដែលការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ Gaza Strip មកទល់ពេលនេះបានឆក់យកជីវិតមនុស្សជាង ៤០,៤០០នាក់ នេះបើយោងតាមអាជ្ញាធរសុខាភិបាលក្នុងតំបន់។

អត្ថបទដែលជាប់ទាក់ទង